Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអធិប្បាយ

          តាមប្រវត្តិអក្សរសាស្រ្តខ្មែរតែរមែងឃើញកវីនិងអ្នកនិពន្ធដ៏ចំណានៗក្នុងនោះមានទាំងព្រះះាតិវង្សផងដែរដែលតែងតែយកព្រះទ័យទុកដាក់ចំពោះវិស័យអក្សរសាស្រ្ត ។ យ៉ាងណាមិញព្រះរាជសម្ភារដែលជារាជកវីមួយអង្គដ៏ល្បីល្បាញបានតាក់តែងកំណាព្យជាច្រើន ជាពិសេសកំណាកព្យឧបទេសពោលគឺកំណាព្យអប់រំទូន្មាន ។ ក្នុងនោះច្បាប់ព្រះរាជសម្ភារបានចែងថា « ខ្លែងហើរដ្បិតខ្យល់នាយថ្កើងដ្បិតពលរក្សាឲ្យសុខ ទ្រព្យគង់ដ្បិតស្រីចេះសំចៃទុកផ្ទះធំស្រណុកដ្បិតភរិយាជា » ។

          តើទស្សនៈខាងលើនេះមានអត្ថន័យអប់រំយ៉ាងដូចម្តេចខ្លះ ?

          ដើម្បីបកស្រាយទស្សនៈខាងលើនេះឲ្យបានពិស្តារយើងគប្បីស្វែងយល់ន័យយនៃពាក្យគន្លឹះមួយចំនួនសិន ។ ពាក្យ នាយ នៅទីនេះសំដីលើថ្នាក់ដឹកនាំគ្រប់ជំពូក ។ រីឯពាក្យថា ពល មានន័យថា ពលទាហាន អ្នកក្រោមឱវាទឬក៏ជាប្រជាពលរដ្ឋតែម្តង ។ ចំណែកពាក្យថា ភរិយាជា មានន័យថា ប្រពន្ធដែលមានលក្ខណសម្បត្តិជាស្រីគ្រប់លក្ខណ៍ ឬស្រីដែលប្រកបដោយលក្ខណសម្បត្តិល្អប្រសើរ ។

          ប្រធានខាងលើនេះមានន័យសេចក្តីថា សេចក្តីថ្កុំថ្កើងរបស់ថ្នាក់ដឹកនាំអាចកើតឡើងបានគឺអាស្រ័យលើអ្នកនៅក្រោមឱវាទរបស់ខ្លួន ចំណែកភាពសុខក្សេមក្សាន្តចម្រុងចម្រើននៃក្រុមគ្រួសារវិញគឺអាស្រ័យលើស្រីជាភរិយាដែលមានលក្ខណៈសម្បត្តិល្អប្រសើរ ។

          ចំពោះឃ្លា ខ្លែងហើរដ្បិតខ្យល់ គឹមានន័យសំដៅលើខ្លែងជាសម្ភារៈសម្រាប់មនុស្សបង្ហោះដើម្បីកម្សាន្តលេង ។ គេច្រើនធ្វើខ្លែងដោយឬស្សីបិតជាមួយនិងក្រណាត់ជាផ្ទាំងឬក្រដាសផ្សេងៗហើយមានខ្សែយកទៅបង្ហោះនៅរដូវដែលមានខ្យល់ធ្លាក់ ។ ហេតុនេះហើយបានជាគេឃើញក្មេងភាគច្រើនលេងនៅរដូវរំហើយ ។ ហេតុនេះខ្លែងអាចហើរបានគឺត្រូវពឹងខ្យល់ជាចាំបាច់ ។

          ចំណែកឃ្លា « នាយថ្កើងដ្បិតពលរក្សាឲ្យសុខ » គឺលោកប្រៀបដូចខ្លែងទៅនិងនាយហើយប្រដូចខ្យល់ទៅនិងពលពោលគឺខ្លែងត្រួវពឹងខ្យល់ឯនាយត្រូវពឹងពល ។ នាយឬថ្នាក់ដឹកនាំអាចចម្រុងចម្រើនទៅបានត្រូវមានការចូលរួមពីសំណាក់អ្នកនៅក្រោមបង្គាប់ ឬប្រជាជនទាំងអស់គ្នា ។ ជាក់ស្តែងនៅសម័យសង្គមរាស្រ្តនិយមគេ តែងទទួលស្គាល់ថាភាពរុងរឿងថ្កុំថ្កើងនៅសម័យនោះ        បានមកពីសមត្ដភាពដឹកនាំរបស់ព្រះបាទនរោត្តមសីហនុដោយមានការចូលរួមពីរដ្ឋាភិបាលនិងប្រជារាស្រ្តទាំងអស់ ដែលពេញចិត្តបម្រើជាតិឥតរាថយ ។ បើក្រឡេកមកមើលអក្សរសិល្ប៍វិញយើងឃើញចំណុចបែបនេះដែរ ។ ជាតួយ៉ាងតាមរយៈរឿងកុលាបប៉ៃលិន លោកហ្លួងរតនៈសម្បត្តិអាចមានកេរ្តិ៍ឈ្មោះឧត្តមប្រពៃក៏ព្រោះតែមានការជួយជ្រោមជ្រែងពីសំណាក់កម្មករដូចជាចៅចិត្រជាដើម ។ បន្ថែមពីលើនេះការតស៊ូប្រឆាំងនិងរេស៊ីដង់បាដេស ដែលបានលាតត្រដាងក្នុងរឿងភូមិតិរច្ឆាន ជួននិងនៅអាចទទួលជោគជ័យក៏ត្រូវពឹងផ្អែកទៅលើកម្លាំងអ្នក្លាហានទំាង២០នាក់ព្រមទាំងប្រជាជននៅភូមិក្រាំងលាវផងដែរ ។

          ចំណែកឃ្លាដែលពោលថា ទ្រព្យគង់ដ្បិតស្រីចេះសំចៃទុក ផ្ទះធំស្រណុកដ្បិតភរិយាជា គឺសំដៅទៅលើឥទ្ធិពលរបស់ស្រ្តីដែលជាមេផ្ទះចេះរៀបចំទុកដាក់គ្រប់គ្រងផ្ទះសំបែងឲ្យមានសិរីសួស្តីកិត្តិយសនិងសុភមង្គលនៅក្នុងក្រុមគ្រួសារ ។ នេះមានន័យថា ស្រីជាអ្នករក្សាទុកនូវទ្រព្យស​ម្បត្តិដែលស្វាមីរកបានមកប្រគល់ឲ្យនាងហើយប្រសិនបើនាងមិនចេះរៀបចំទុកដាក់ទេនោះ និងធ្វើឲ្យគួសារមិនរីកចម្រើន ។ ដូច្នេះស្រីជាមេផ្ទះចាំបាច់ត្រូវមានលក្ខណៈសម្បត្តិល្អប្រសើរពោលគឺស្រីគ្រប់លកក្ខណ៍គប្បីមានទាំងចរិយាសម្បត្តិនិងវិជ្ជាសម្បត្តិដូចជាការងារផ្ទះនិងការងារដទៃទៀតព្រមទាំងការចេះគ្រប់គ្រងផ្ទះសម្បែងការអប់រំកូន ចៅនិងការដោះស្រាយបញ្ហាដទៃទៀតដើម្បីឲ្យគ្រួសារមានសុភមង្គល ។ តាមរយៈអក្សរសិល្ប៍រឿងមាយើងមាណអាចមានកេរ្តិ៍ឈ្មោះនិងជីវភាពរុងរឿងទៅបានអាស្រ័យដោយភរិយាទី២ ជាស្រីគ្រប់លក្ខណ៍ដែលបានជួយផ្ចុងផ្តើមដឹកនាំគ្រប់កិច្ចការរបស់មាណពតាំងពីមាណពទៅរកឧសរហូតដល់ក្លាយជាអាមាត្ររបស់ស្តេចហើយចុងក្រោយត្រូវបានព្រះរាជាផ្តល់កិតិ្តយសថា ជា មាយើង  គឺមារបស់ស្តេចទៀតផង ។ ជីវភាពគ្រួសារមាយើងរុងរឿងបានក៏ព្រោះប្រពន្ធល្អចាហេតុធ្វើឲ្យញាតិមិត្តពឹងពាក់ស្នាក់អាស្រ័យរាប់រកច្រើនរាប់មិនអស់ ។ បើពិនិត្យមើលប្រវត្តិសាស្រ្តខ្មែរវិញគេអាចដឹងបានថាព្រះបាទជ័យវរ្ម័នទី៧មានព្រះកិត្តិយសសព្វរុងរឿងល្បីសុះសាយក៏បានដោយសារតែមានការចួលរួមគាំទ្រពីព្រះនាងឥន្រ្ទទេវីជាមហេសីដែលប្រកបដោយបញ្ញាញាណនិងចំណេះដឹងជ្រៅជ្រះ ។ ចំណុចនេះិស្របនិងសុភា សិតខ្មែរមួយបានពោលថា សំណាបយោងដី ស្រីយោងប្រុស  ។

          សរុបមកភាពរុងរឿងរីកចម្រើនរបស់មេដឹកនាំគឹអាស្រ័យលើកម្លាំងរបស់អ្នកតូចតាចដែលនៅក្រោមឱវាទមិនខុសពីសុភមង្គលនៅក្នុងក្រុមគ្រួសារអាចកើតឡើងបានដោយសារតែភរិយាដែលមានលក្ខណសម្បត្តិល្អប្រសើរ ។

          ឆ្លងតាមការបកស្រាយខាងលើនេះ យើងអាចសន្និដ្ឋាននូវទស្សនៈរបស់ប្រធានខាងលើបានថាជាគតិល្អសម្រាប់អប់រំសង្គមទាំងមូល ជាពិសេសថ្នាក់ដឹកនាំឲ្យយកចិត្តទុកដាក់និងឲ្យតម្លៃលើអ្នកក្រោមឱវាទខ្លួន ពោលគឺអ់បរំឲ្យបុគ្គលម្នាក់ៗចេះផ្លាស់ប្តូរយោបល់គ្នាក្នុងការសម្រេចចិត្តធ្វើអ្វីមួយ ។ បន្ថែមលើនេះទស្សនៈនេះក៏នាំឲ្យសង្គមយល់ពីតម្លៃនៃស្រ្តីដែលជាកម្លាំងចលករដ៏សំខាន់ក្នុងគ្រួសារក៏ដូចជាសង្គមជាតិ ។ ដូច្នេះក្នុងនាមយើងជាអ្នកសិក្សាគួរយកចិត្តទុកដាក់និងស្វែងយល់ឲ្យបានរុងរឿង ។ ការយល់បែបនេះទើបធ្វើឲ្យខ្លួនយើងក្តី គ្រួសារក្តី សង្គមជាតិ ក្តីទទួលបាននូវភាពរុងរឿង ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login