Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2020-03-15 19:12

មនុស្សយើងពេលចេញរកស៊ីប្រាកដណាស់ថាមានអ្នកខ្លះជោគជ័យឯអ្នកខ្លះទៀតបរាជ័យ។សម្រាប់អ្នកជោគជ័យវិញគឺអ្វីៗទាំងអស់ក្នុងជីវិតសុទ្ធតែដើរក្នុងផ្លូវត្រូវតែសម្រាប់អ្នកបរាជ័យវិញវាបានធ្វើអោយយើងអស់សង្ឃឹមនិងបាក់ទឹកចិត្តលែងជឿជាក់លើខ្លួនឯងហើយមនុស្សជាច្រើនបានលះបង់ក្តីស្រម៉ៃរបស់ខ្លួនដោយសារតែខ្លាចការបរាជ័យម្តងទៀត។បើផ្អែកតាមបទពិសោធន៍លោក Dan Lokគាត់ថាកុំទាន់អស់សង្ឃឹមដោយសារតែគាត់ងាកមើលទៅកាន់ការបាក់ទឹកចិត្តការលំបាកក្នុងជីវិតនិងការបរាជ័យនោហើយទើបគាត់អាចរៀនសូត្របានពីវានិងធ្វើអោយគាត់ក្លាយទៅជាមហាសេដ្ឋកិច្ចដូចសព្វថ្ងៃនេះ។ គាត់បានផ្តល់គំនិតល្អៗចំនួនពីរសម្រាប់អោយអ្នកដែលជួបភាពបរាជ័យយកទៅប្រើ។ដំបូន្មានរបស់គាត់សម្រាប់អ្នកបរាជ័យហើយចង់ចាប់ផ្តើមសារជាថ្មីគឺដំបូងអ្នកគួររកការងារដែលទាក់ទងនឹងផ្នែកលក់ដោយប្រើនូវជំនាញដែលអ្នកបានចេះពីការរកស៊ីមុនៗ។អ្នកអាចនឹងរកលុយបានច្រើនពីការងារនេះព្រោះចំណូលតិចឬច្រើនផ្អែកទៅលើចំនួនផលិតផលដែលអ្នកលក់បានហើយបូករួមនឹងទំនាក់ទំនងជាមួយអតិថិជនមុនៗផងនោះវាគឺកាន់តែងាយស្រួលក្នុងការរកលុយស្រង់ដើមដើម្បីប្រើប្រាស់ក្នុងមុខជំនួញខ្លួនយើងផ្ទាល់នាពេលអនាគត។ ដំបូន្មានទីពីរអ្នកដែលគួរធ្វើ(សម្រាប់អ្នកដែលបរាជ័យហើយមិនមានទាំងជំនាញជាប់នឹងខ្លួនឬសឹងតែគ្មានទំនាក់ទំនងជាមួយអ្នករកស៊ីអ្វីសោះ)គឺអ្នកត្រូវតែរៀនសូត្រពីអ្នកជោគជ័យណាម្នាក់ដែលអ្នកគោរពហើយគាត់យល់ព្រមបង្រៀនអ្នក។ឯកសារយោងGoogle


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login