របៀបរាយការណ៍របស់គយមានពីរយ៉ាងគឺ រាយការណ៍ដោយប្រកាស និងរាយការណ៍ដោយមាត់ទទេ ។ ការរាយការណ៍របស់គយគឺមានគោលបំណង ៖
- ឲ្យដឹងពីសភាពការណ៍ទំនិញ ឥវ៉ាន់អ្នកដំណើរ មធ្យោបាយដឹកជញ្ជូន ដើម្បីឲ្យរដ្ឋបាលគយដឹងថាទំនិញទាំងនោះពិតជានាំចូល នាំចេញបានសមស្របនិងមានលិខិតអនុញ្ញាតត្រឹមត្រូវ
- ដើម្បីធ្វើការផ្ទៀងផ្ទាត់រវាងលិខិតនិងទំនិញដែលជាមូលដ្ឋានសម្រេច និងបែបបទផ្សេងៗទៀត
- ដើម្បីទុកជាឯកសារ ឬជាសក្ខីភាពប្រសិនមានការតវ៉ានៅក្រោយទៀតរបស់ម្ចាស់ទំនិញ ។