Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ពន្ធ
2020-03-16 13:35

ប្រភេទពន្ធប្រយោលមានដូចជា ៖

  • អាករបំភ្លឺសាធារណៈ គឺជាប្រភេទពន្ធប្រយោលដែលគិតលើតម្លៃស្រា និងបារីដែលអ្នកប្រើប្រាស់មានកាតព្វកិច្ចត្រូវបង់ ហើយកាត់ទុកដោយអ្នកលក់ បង់ជូនរដ្ឋនាពេលក្រោយទៀត ។
  • អាករស្នាក់នៅ គឺជាប្រភេទពន្ធប្រយោលដែលគិតលើសតម្លៃសរុបនៃការជួលកន្លែងស្នាក់នៅ ដែលអ្នកប្រើប្រាស់សេវាស្នាក់នៅជាប់កាតព្វកិច្ចត្រូវបង់និងទទួលកាត់ទុកដោយអ្នកផ្គត់ផ្គង់និងបង់បន្តជូនរដ្ឋ ។
  • អាករលើផលរបរ គឺជាប្រភេទពន្ធប្រយោលដែលត្រូវបានយកពីសកម្មភាពសេដ្ឋកិច្ចផ្សេងៗដូចជា ពាណិជ្ជកម្មផលិតកម្ម អាជីវកម្មនិងសេវាកម្ម ។ អាករផលរបរប្រមូលពីអ្នកប្រើប្រាស់និងបង់ជូនរដ្ឋដោយអ្នកលក់ ។
  • អាករពិសេសលើទំនិញនិងសេវាកម្មមួយចំនួន គឺជាប្រភេទពន្ធប្រយោល ដែលយកទៅលើទំនិញនិងសេវាមួយចំនួនដែលប្រែប្រួលទៅតាមប្រទេសនីមួយៗ ។ អ្នកលក់ ឬអ្នកផ្គត់ផ្គង់ត្រូវប្រមូលអាករនេះពីអ្នកទិញ (អ្នកប្រើប្រាស់) ហើយបង់ជូនរដ្ឋជាបន្តនៅពេលក្រោយ ។
  • ពន្ធនាំចេញនាំចូលឬពន្ធគយ គឺជាប្រភេទពន្ធប្រយោលដែលកម្រិតទៅលើទំនិញនាំចេញនាំចូលដោយឆ្លងកាត់ច្រកព្រំដែន ។ អ្នកនាំចេញអ្នកនាំចូលត្រូវប្រមូលពន្ធនេះពីអ្នកប្រើប្រាស់និងបង់ជូនរដ្ឋនាពេលក្រោយ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login