Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៣៦- ដើម្បីនាំចូលទំនិញតាមរបបប្រវេសន៍កាលិក តើត្រូវអនុវត្តតាមលក្ខខណ្ឌអ្វីខ្លះ ?

៣៧- តើភណ្ឌាគារគយមានដែនកំណត់ប៉ុន្មានប្រភេទ ?

៣៨- ចូររៀបរាប់ពីនីតិវិធីគ្រប់គ្រងទំនិញក្នុងភណ្ឌាគារគយមានដែនកំណត់ ?

៣៩- តើទំនិញណាខ្លះដែលត្រូវបានលើកលែងជាភាគនូវពន្ធ និងអាករនាំចូល ?

៤០- ដូចម្តេចដែលហៅថាវិធានបញ្ជាក់ជាមុន ?

ចម្លើយ

៣៦- ដើម្បីនាំចូលទំនិញតាមរបបប្រវេសន៍កាលិក ត្រូវអនុវត្តតាមលក្ខខណ្ឌដូចជា ៖

  • ត្រូវដាក់ពាក្យសុំអនុញ្ញាតជាមុនពីរដ្ឋបាលគយ ដោយបញ្ជាក់ឲ្យបានច្បាស់លាស់ នូវប្រភេទទំនិញ បរិមាណ តម្លៃ គោលបំណងនៃការនាំទំនិញចូល អត្តសញ្ញាណរបស់ម្ចាស់ទំនិញ រយៈពេលនៃការទទួលបានរបបប្រវេសន៍កាលិក និងកាលបរិច្ឆេទនៃការនាំចេញទៅវិញ
  • ការនាំចូលទំនិញតាមរបបប្រវេសន៍កាលិក ជាកម្មវត្ថុនៃការតម្កល់ប្រតិវេទន៍គយ និងអាចតម្រូវឲ្យតម្កល់និមុត្តិធានា ។ និមុត្តិធានានេះ អាចនឹងត្រូវលប់ចោល ឬបង្វិលសងវិញនៅពេលដែលមានការបញ្ជាក់ថាទំនិញត្រូវបាននាំចេញទៅវិញ
  • ចំពោះបណ្តាគ្រឿងម៉ាស៊ីន គ្រឿងចក្រ និងបរិក្ខារឯកទេស សម្រាប់ការប្រើប្រាស់ក្នុងវិស័យកម្មន្តសាលឧស្សាហកម្ម ការវេចខ្ចប់ទំនិញ អាជីវកម្មធនធានធម្មជាតិ ការសាងសង់ឬការជួសជុលអគារ ការងារដីឬគម្រោងប្រហាក់ប្រហែលនានា អាចត្រូវបានអនុញ្ញតដោយរដ្ឋបាលគយឲ្យនាំចូលតាមរបបប្រវេសន៍កាលិកសម្រាប់រយៈពេលកំណត់មួយ ។ កាតព្វកិច្ចពន្ធ និងអាករលើទំនិញនាំចូលតាមរបបប្រវេសន៍កាលិកនេះ ត្រូវជាប់តាមអត្រាបន្ថយស្មើនឹង ២០% នៃកាតព្វកិច្ចពន្ធនិងអាករដែលត្រូវជាប់តាមតារាងពន្ធគយជាធរមានសម្រាប់រយៈពេលមួយឆ្នាំ ។ ក្នុងករណីដែលរយៈពេលកំណត់ក្នុងរបបប្រវេសន៍កាលិកតិចជាងមួយឆ្នាំកាតព្វកិច្ចពន្ធនិងអាករដែលត្រូវជាប់ ត្រូវគិតតាមខែនីមួយៗតាមអត្រាបន្ថយស្មើនឹង ២% នៃប្រាក់ពន្ធ និងអាករសរុបលើទំនិញទាំងនេះ
  • ទំនិញនាំចូលបណ្តោះអាសន្នតាមរបបប្រវេសន៍កាលិក ត្រូវនាំចេញទៅវិញក្នុងរយៈពេលមួយឆ្នាំគិតថ្ងៃដែលទំនិញត្រូវបាននាំចូល ។ រយៈពេលកំណត់នេះអាចត្រូវបានពន្យាដោយរដ្ឋបាលគយ ប្រសិនបើមានការស្នើសុំជាលាយលក្ខណ៍អក្សរមុនពេលផុតរយៈពេលកំណត់ដោយមានបញ្ជាក់ហេតុផលនៃសំណើរនេះ ។

៣៧- ភណ្ឌាគារគយមានដែនកំណត់មានបីប្រភេទគឺ ៖

  • ប្រភេទ ក ៖ ភណ្ឌាគារសាធារណៈ គឺជាភណ្ឌាគារគយមានដែនកំណត់ដែលទទួលបានការអនុញ្ញតពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលអាចធ្វើប្រតិបត្តិការដោយភ្នាក់ងាររបស់រាជរដ្ឋាភិបាល ឬដោយបុគ្គលណាមួយ ។ ភណ្ឌាគារនេះត្រូវបានប្រើប្រាស់សម្រាប់ផ្តល់សេវាដល់បុគ្គលណាមួយ ដែលមានសិទ្ធិស្របច្បាប់លើទំនិញឲ្យធ្វើសន្និធិទំនិញរាប់បញ្ជូលទាំងអ្នកនាំចូលបុគ្គល ដែលទិញទំនិញក្នុងភណ្ឌាគារនេះ ឬបុគ្គលណាមួយផ្សេងទៀតដែលមានសិទ្ធិស្របច្បាប់លើទំនិញទាំងនេះ ។
  • ប្រភេទ ខ ៖ ភណ្ឌាគារឯកជន គឺជាភណ្ឌាគារគយមានដែនកំណត់ដែលទទួលបានការអនុញ្ញាតពីអគ្គនាយក អគរ ត្រូវបានប្រើប្រាស់ដោយឡែកដោយបុគ្គលណាម្នាក់សម្រាប់ធ្វើសន្និធិទំនិញ ដើម្បីប្រើប្រាស់ដោយឡែករាប់បញ្ជូលទាំងប្រតិបត្តិករអគារលក់ទំនិញរួចពន្ធ ។
  • ប្រភេទ គ ៖ ភណ្ឌាគារពិសេស គឺជាភណ្ឌាគារគយមានដែនកំណត់ដែលទទួលបានការអនុញ្ញាតពី អគ្គនាយក អគរ សម្រាប់រក្សាប្រភេទទំនិញគ្រោះថ្នាក់ ប៉ះពាល់ដល់គុណភាពទំនិញដទៃទៀត ឬអាចត្រូវការទីកន្លែងពិសេសសម្រាប់រក្សាទំនិញទាំងនោះ ។ ភណ្ឌាគារគយប្រភេទនេះអាចជាភណ្ឌាគារសាធារណៈឬឯកជន ។

៣៨- នីតិវិធីគ្រប់គ្រងទំនិញក្នុងភណ្ឌាគារគយមានដែនគឺ ៖

  • ទំនិញអាចរក្សាទុកក្នុងភណ្ឌាគារគយមានដែនកំណត់ រហូតដល់រយៈពេលពីរ (២) ឆ្នាំគិតពីថ្ងៃចុះ បញ្ជិកាប្រតិវេទន៍គយ ។ ប្រសិនបើទំនិញស្ថិតក្នុងសភាពល្អ រយៈពេលកំណត់នេះអាចត្រូវបានពន្យារហូតដល់ដប់ពីរ (១២) ខែដោយរដ្ឋបាលគយ តាមការស្នើសុំរបស់ប្រតិបត្តិករភណ្ឌាគារគយមានដែនកំណត់ ។
  • ទំនិញដែលស្ថិតក្នុងភណ្ឌាគារគយមានដែនកំណត់អាចត្រូវបានលក់ឬផ្ទេរ ។ អ្នកនាំចូលឬម្ចាស់ទំនិញត្រូវជូនដំណឹងជាលាលក្ខណ៍អក្សរដល់រដ្ឋបាលគយពីការផ្ទេរកម្មសិទ្ធិនេះ ។ ទំនិញដែលស្ថិតក្នុងភណ្ឌាគារគយមានដែនកំណត់អាចត្រូវបានផ្ទេរទៅភណ្ឌាគារគយមានដែនកំណត់មួយទៀត ក្រោមការត្រួតពិនិត្យគយ ។ សំណុំឯកសារពាក់ព័ន្ធនឹងការផ្ទេរទំនិញនេះត្រូវដាក់ជូនរដ្ឋបាលគយ ។
  • ទំនិញដែលយកចេញពីភណ្ឌាគារគយមានដែនកំណត់សម្រាប់នាំចេញ ត្រូវជាកម្មវត្ថុនៃការតម្កល់ប្រតិវេទន៍គយនាំចេញ ហើយពុំត្រូវជាប់ពន្ធអាករនាំចូល ឬនាំចេញទេ លើកលែងតែទំនិញក្នុងស្រុកដែលអាចជាប់អាករនាំចេញ ។ ទំនិញដែលយកចេញពីភណ្ឌាគារគយមានដែនកំណត់ សម្រាប់ដាក់ឲ្យប្រើប្រាស់ក្នុងស្រុកត្រូវជាប់ពន្ធ និងអាករតាមអត្រាពន្ធ និងអាករជាធរមាននៃថ្ងៃចុះបញ្ជិកាប្រតិវេទន៍គយ ដើម្បីយកទំនិញចេញពីភណ្ឌាគារ ។
  • ម្ចាស់ទំនិញក្នុងភណ្ឌាគារគយមានដែនកំណត់ អាចត្រូវបានអនុញ្ញាតដោយរដ្ឋបាលគយ ដើម្បីពិនិត្យមើលទំនិញដកគម្រូទំនិញនិងធ្វើប្រតិបត្តិការចាំបាច់នានា ក្នុងគោលបំណងថែរក្សាទំនិញ ទាំងនោះដោយមិនផ្លាស់ប្តូរលក្ខណៈសំខាន់នៃទំនិញនេះ រួមមានការបាញ់ថ្នាំសម្លាប់សត្ថល្អិត ការសម្ងួត ការសម្អាត ការសាកល្បង ការដេរប៉ះស្រោមសម្បករហែក ការបិទស្លាកសម្គាល់ ការសរសេចំណាំ ការរៀបចំកញ្ចប់ទំនិញ ឡើងវិញ ការជ្រើសរើស ឬវេចខ្ចប់ឡើងវិញជាដើម ។

៣៩- ទំនិញដែលត្រូវបានលើកលែងជាភាគនូវពន្ធ និងអាករនាំចូលមានដូចជា ៖

  • ទំនិញ និងសម្ភារដែលត្រូវបានលើកលែងជាភាគនូពន្ធ និងអាករនាំចូលក្រោមបញ្ញត្តិនៃច្បាប់ណាមួយជាធរមាន
  • ពូជដំណាំ និងពូជសត្វសម្រាប់កសិកម្ម
  • ទំនិញដែលនឹងត្រូវទទួលការជួសជុល ការកែច្នៃ ឬពិសោធន៍
  • ទំនិញដែលបាននាំចូលវិញតាមសភាពដើម
  • ទំនិញដែលនាំចូលដោយរដ្ឋាភិបាលដើម្បីជាប្រយោជន៍សាធារណៈ និងទំនិញនាំចូលសម្រាប់របបប្រវេសន៍កាលិក
  • ទំនិញផ្សេងទៀតតាមការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • បុគ្គលដែលនាំចូលទំនិញក្រោបញ្ញត្តិនៃប្រការនេះត្រូវផ្តល់នូវឯកសារជាភស្តុតាងដល់រដ្ឋបាលគយថា ទំនិញមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទទួលបានការលើកលែងជាភាគនូវពន្ធ និងអាករ ។

៤០- វិធានបញ្ជាក់ជាមុន ត្រូវបានបង្កើតនិងដាក់ឲ្យអនុវត្តនៅកម្ពុជានាថ្ងៃទី០៤ ខែមករា ឆ្នា២០១៣ ក្នុងគោលបំណងដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងដើម្បីធានាថាប្រតិវេទន៍គយត្រូវបានប្រកាសត្រឹមត្រូវស្របតាមបញ្ញត្តិនៃច្បាប់ស្តីពីគយជាធរមាន ។ វិធានបញ្ជាក់ជាមុន គឺជាសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរដែលចេញដោយ អគរ ស្តីពី (ក) ចំណាត់ថ្នាក់ទំនិញតាមតារាងពន្ធគយ (ខ) ការបកស្រាយនិងការអនុវត្តច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការកំណត់តម្លៃគិតពន្ធគយនៃទំនិញ ឬ(គ) ដើមកំណើតទំនិញ ដែលនឹងត្រូវនាំចូលឲ្យទៅបុគ្គលណាមួយនៅពេលមានការស្នើសុំ ។ វិធានបញ្ជាក់ជាមុន នឹងមានលក្ខណៈគតិយុត្តិចំពោះអាជ្ញាធរគយ ចាប់ពីថ្ងៃវិធាននេះចូលជាធរមាន ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login