Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៤១- តើការស្នើសុំវិធានបញ្ជាក់ជាមុនត្រូវមានឯកសារចាំបាច់អ្វីខ្លះ ?

៤២- តើការស្នើសុំវិធានបញ្ជាក់ជាមុនមានដំណើរការដូចម្តេច ?

៤៣- តើមានកត្តាអ្វីខ្លះ ដែលធ្វើឲ្យវិធានបញ្ជាក់ជាមុនមិនអាចផ្តល់ជូនបាន ?

៤៤- តើការធ្វើវិមជ្ឈការតម្លៃពន្ធគយមានន័យដូចម្តេច ?

៤៥- តើអ្វីទៅជាទំនិញហាមឃាត់និងទំនិញជាប់កម្រិតកំណត់ ?

ចម្លើយ

៤១- ឯកសារចាំបាច់នានាសម្រាប់ភ្ជាប់ជាមួយពាក្យស្នើសុំមានដូចជា ៖

  • ឯកសារច្បាប់ចម្លង និងមានការបោះត្រាទទួលស្គាល់ពីក្រុមហ៊ុនស្នើសុំដែលបញ្ជាក់ពីអត្តសញ្ញាណក្រុមហ៊ុននិងអ្នកស្នើសុំមានជាអាទិ៍ វិញ្ញាបនបត្រ អាករលើតម្លៃបន្ថែម បណ្ណប៉ាតង់ លិខិតផ្ទេរសិទ្ធិ អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន
  • ទំនិញគំរូ ឬឯកសារគាំទ្រដើម្បីពិព័ណ៌នាជាក់លាក់ពីលក្ខណៈរបស់ទំនិញ ដែលត្រូវស្នើសុំមានដូចជា កាតាឡុក វិធីផលិត វិធីប្រើ បញ្ជីធាតុផ្សំ ដំណើរការផលិតកម្ម
  • ឯកសារបញ្ជាក់ការទិញលក់ និងកិច្ចចម្លងការពាក់ព័ន្ធការនាំចូលមានដូចជា លិខិតបញ្ជាទិញ កិច្ចសន្យា វិក្កយបត្រ បណ្ណឥណទាននៃការទិញលក់ទំនិញជាកម្មវត្ថុនៃការស្នើសុំ ។

៤២- ដំណើរការពាក្យស្នើសុំវិធានបញ្ជាក់ជាមុន ក្រោយពីទទួលបានព័ត៌មានចាំបាច់គ្រប់គ្រាន់ អគរ នឹងផ្តល់ជូនអ្នកស្នើសុំនូវសេចក្តីសម្រេចស្តីពីវិធាន បញ្ជាក់ជាមុនជាលាយលក្ខណ៍អក្សរ ព្រមទាំងផ្តល់ការពន្យល់ពីមូលហេតុ ក្នុងរយៈពេលសាមសិប​(៣០) ថ្ងៃធ្វើការសម្រេចវិធានបញ្ជាក់ជាមុនលើការចាត់ថ្នាក់ទំនិញតាមតារាងពន្ធគយ និងដើមកំណើតទំនិញ និងក្នុងរយៈពេលកៅសិប (៩០) ថ្ងៃធ្វើការសម្រាប់វិធានបញ្ជាក់ជាមុនលើតម្លៃគិតពន្ធគយ ។ ប្រសិនបើ ព័ត៌មានចាំបាច់នានាមិនត្រូវបានផ្តល់គ្រប់គ្រាន់ជាមួយពាក្យស្នើសុំ អគរ និងចេញប្រវេសន៍ស្នើឲ្យផ្តល់ព័ត៌មានបន្ថែម ហើយរយៈពេលកំណត់ដើម្បីចេញសេចក្តីសម្រេចនេះ មិនរាប់បញ្ជូលរយៈពេលរង់​ចាំព័ត៌មានបន្ថែមទេ ។ ក្នុងន័យនេះ អ្នកស្នើសុំមានរយៈពេលសាមសិប​ (៣០)ថ្ងៃធ្វើការ (ឬអាចវែងជាងនេះ ប្រសិនបើមានចែងក្នុងប្រវេសន៍) គិតពីថ្ងៃចេញប្រវេសន៍ ដើម្បីផ្តល់ព័ត៌មានបន្ថែម ឬបំពេញកាតព្វកិច្ចផ្សេងទៀតតាមការតម្រូវ ។ ប្រសិនបើមិនមានការឆ្លើយតបនឹងប្រវេសន៍ក្នុងរយៈពេលនេះ ការពិនិត្យពាក្យស្នើសុំវិធានបញ្ជាក់ជាមុននឹងត្រូវបញ្ឈប់ ហើយចាត់ទុកថាពាក្យស្នើសុំនេះត្រូវបានដកហូត ។

៤៣- កត្តាមួយចំនួនដែលវិធានបញ្ជាក់ជាមុនមិនអាចផ្តល់ជូនចំពោះករណីដូចខាងក្រោម ៖

  • នៅពេលដែលកម្មវត្ថុនៃការស្នើសុំមិនមានលក្ខណៈជាក់ស្តែង ឬជាការឧបមា
  • នៅពេលដែលអ្នកស្នើសុំមិនបានផ្តល់ព័ត៌មាន ឬឯកសារគ្រប់គ្រាន់ ដើម្បីឲ្យអគរ អាចធ្វើសេចក្តីសម្រេចតាមការស្នើសុំ ចំពោះទំនិញជាកម្មវត្ថុនៃការស្នើសុំបាន
  • នៅពេលទំនិញដែលជាកម្មវត្ថុនៃការស្នើសុំ ស្ថិតក្នុងការបដិសេធ ឬដំណើរការឧទ្ធរណ៍ដូចមានចែងក្នុងមាត្រា២៤ នៃច្បាប់ស្តីពីគយ
  • នៅពេលដែលមានករណីវិវាទកំពុងតែកើតឡើង ឬបម្រុងនឹងកើតឡើងអាងភាគីនានា ដែលមានការពាក់ព័ន្ធនឹងចំណាត់ថ្នាក់ទំនិញតាមតារាងពន្ធគយ កិច្ចសម្លងការនាំចូល និងដើមកំណើតទំនិញដែលជាកម្មវត្ថុនៃការស្នើសុំ
  • នៅពេលដែលទំនិញជាកម្មវត្ថុនៃការស្នើសុំ ស្ថិតក្នុងដំណើរការត្រួតពិនិត្យលើឯកសាររដ្ឋបាលតែមួយ ឬនៅពេលដែលការស្នើសុំវិធានបញ្ជាក់ជាមុនពាក់ព័ន្ធនឹងការនាំចូល ដែលបានកើតឡើងរួចហើយ
  • ក្នុងករណីដែលទំនិញនៃកិច្ចចម្លងការនាំចូលជាកម្មវត្ថុនៃការលើកលែងពន្ធ ឬអាករទាំងស្រុង
  • ក្នុងករណីដែលទំនិញនៃកិច្ចចម្លងការជាកម្មវត្ថុនៃការស្នើសុំ ឬកិច្ចចម្លងការប្រហាក់ប្រហែលគ្នា ស្ថិតក្នុងដំណើរការសវនកម្មក្រោយពេលបញ្ចេញទំនិញពីគយ ដូចមានចែងក្នុងមាត្រា៥៧នៃច្បាប់ស្តីពីគយ
  • ក្នុងករណីដែលការស្នើសុំ តម្រូវឲ្យមានការបកស្រាយបញ្ញត្តិនៃច្បាប់និង/ឬបទប្បញ្ញត្តិណាផ្សេង ក្រៅពីច្បាប់និងបទប្បញ្ញត្តិដែលពាក់ព័ន្ធនឹងការកំណត់តម្លៃគិតពន្ធគយ
  • ក្នុងករណីដែលកិច្ចចម្លងការនាំចូលជាកម្មវត្ថុនៃការស្នើសុំ ជាប្រតិបត្តិការល្មើសនឹងច្បាប់ ឬបទប្បញ្ញត្តិជាធរមាន
  • ក្នុងករណីដែលកិច្ចចម្លងការនាំចូលជាកម្មវត្ថុនៃការស្នើសុំមានលក្ខណៈមិនសមហេតុផល ដែលអាចចាត់ទុកជាការអនុវត្តធុរកិច្ចធម្មតា (ឧទាហរណ៍ ៖ កិច្ចចម្លងការនាំចូលមួយដែលតម្លៃទំនិញទាបជាងថ្លៃផលិតកម្ម)
  • ក្នុងករណីដែលការស្នើសុំវិធានបញ្ជាក់ជាមុន គ្របដណ្តប់តែមួយផ្នែកនៃកិច្ចចម្លងការនាំចូលជាកម្មវត្ថុនៃការស្នើសុំនោះ
  • ក្នុងករណីដែលស្ថានភាពជាក់ស្តែងនៃកិច្ចចម្លងការនាំចូល ត្រូវធ្វើការផ្ទៀងផ្ទាត់តាមរយៈការធ្វើសវនកម្ម និងការសាកសួរចំពោះភាគីពាក់ព័ន្ធផ្សងទៀត ។

៤៤- ការធ្វើវិមជ្ឈការតម្លៃពន្ធគយ មានគោលបំណងបង្កភាពងាយស្រួលបន្ថែមទៀតដល់ការនាំចេញ នាំចូលតាមរយៈការកាត់បន្ថយពេលវេលា និងការចំណាយពាក់ព័ន្ធនិងការបំពេញបែបបទបញ្ចេញទំនិញពីគយ ។ គិតត្រឹមខែកក្កដា ឆ្នាំ២០១៤ ការងារផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ ត្រូវបានធ្វើវិមជ្ឈការទៅបណ្តាអង្គភាពគយនិងរដ្ឋាករមូលដ្ឋាននានានៅតាមមាត់ច្រកព្រំដែននៃព្រះរាជាណាចក្រកម្ពុជា លើកលែងតែសាខាងគយនិងរដ្ឋាករកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែភ្នំពេញ ។ មានន័យថា រាល់ការនាំចូលតាមមាត់ច្រកនានាក្រៅពីកំពង់ផែអន្តរជាតិទាំងពីរខាងលើ ធុរជនអាចទៅផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយនៅតាមអង្គភាពគយនិងរដ្ឋាករមូលដ្ឋានតែម្តង លើកលែងតែការនាំចូលមុខទំនិញមានហានិភ័យខ្ពស់មួយចំនួនដូចជា មុខទំនិញប្រើរួច យានយន្តគ្រប់ប្រភេទ សម្ភារបរិក្ខារទូរគមនាគមន៍ ផលិតផលតេលសិលា និងបរិក្ខារល្បែងជាដើម ដែលជាកម្មវត្ថុនៃការផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយនៅទៅចាត់ការកណ្តាល (នាយកដ្ឋានផែនការ បច្ចេកទេស និងកិច្ចការអន្តរជាតិ) ។ អគរ បាននិងកំពុងពិនិត្យលទ្ធភាពនៃការធ្វើវិមជ្ឈការនេះឲ្យមានភាពគ្រប់ដណ្តប់ពេញលេញ នៅគ្រប់អង្គភាពគយនិងរដ្ឋាករមូលដ្ឋានទូទាំងប្រទេស ។

៤៥- ទំនិញហាមឃាត់និងទំនិញជាប់កម្រិតកំណត់ គឺជាទំនិញដែលស្ថិតក្រោមលក្ខខណ្ឌលើការនាំចេញឬនាំចូល ក្នុងគោលបំណងណាមួយដូចជា ៖

  • ការការពារសន្តិសុខជាតិ
  • ការការពារសណ្តាប់ធ្នាប់សាធារណៈ និងស្តង់ដារនៃសុភារធម៌ និងសីលធម៌
  • ការការពារសុខភាព និងជីវិតមនុស្ស សត្វ ឬរុក្ខជាតិ
  • ការការពារបេតិភណ្ឌជាតិ ដែលមានតម្លៃខាងសិល្បៈ ប្រវត្តិសាស្ត្រ ឬបុរាណវត្ថុវិទ្យា
  • ការអភិរក្សធនធានធម្មជាតិ
  • ការតម្រូវតាមបញ្ញត្តិនានានៃច្បាប់ណាមួយជាធរមានៃព្រះរាជាណាចក្រកម្ពុជា
  • ការបំពេញកាតព្វកិច្ចក្រោមធម្មនុញ្ញសហប្រជាជាតិ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login