ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្តីអធិប្បាយ
ចេញផុតពីអាណាខេត្តនៃគុកធំ សមដូចជាកប្រាប់ខ្លួនមិនត្រូវថានិងទៅណាព្រោះសមគ្មានផ្ទះសម្បែង គ្មានប្រាក់កាសត្រូវដើរត្រឹកៗទៅតាមវិថីនាន ដោយគ្មានគោលបំណងនិងសេចក្តីសង្ឃឹមឡើយ ។ សមដើរបណ្តើរគិតបណ្តើរហាក់ដូចសាកសពដែលអាចកម្រើកខ្លួនបាន។ ពេលនោះស្រាប់តែសមបានជួបឧបទ្ទវហេតុប៉ុន្តែជាសំណាងល្អទៅវិញទេ ដោយហេតុដាសមបានស្គាល់លោករដ្ឋមន្រ្តីក្មេងតាមរយៈគ្រោះថ្នាក់មួយនេះ ។ ដោយបានសម្លឹងមើលឃើញនៃតម្លៃបុគ្គលលក្ខណៈសម្បត្តិរបស់សម័យបែបនេះហើយ ទើបគេឃើញនៅក្នុងដំណើររឿងលោករដ្ឋមន្រ្តីបានពោលថា « ខ្ញុំមិនត្រូវការអីក្រៅពីសេចក្តីស្មោះត្រង់របស់បងឯងទេបង » ។
តើលោករដ្ឋមន្ត្រីមានគំនិតដូចម្តេច ចំពោះសមបានជាលោកពោលយ៉ាងដូចនេះ ?
ជាបឋមមុនបកស្រាយសម្តីលោករដ្ឋមន្រ្តី ឲ្យបានក្បោះក្បាយយើងត្រូវយល់ពីពាក្យគន្លឹះជាមុនសិន ។ពាក្យ សេចក្តីស្មោះត្រង់ មានន័យថា ភាពមិន វៀចវេរមិនភូតកុហក ស្មោះចំពោះចៅហ្វាយនាយ ឬចំពោះអ្នកដទៃជាដើម ។ ចំណែក សុចរិត ចង់សំដៅលើការមិនធ្វើអាក្រក់ អំពើទុច្ចរិតផ្សេងៗដូចជា លួច ប្លន់ ចាប់ជម្រិយ អ្នកដទៃជាដើម ។ ដូចនេះប្រធាន ខាងលើចង់បង្ហាញឲ្យយើងឃើញថា យើងមិនត្រូវការអំពីភាពមិនវៀតចវេរ មិនកុហកបោកប្រាស់ និងប្រព្រឹត្តអំពើទុច្ចរិត អំពើដែលល្មើសនិងច្បាប់ អបាយមុខផ្សេងៗមានន័យថាលោករដ្ឋមន្រ្តីជាមនុស្សប្រកបគតិធម៌យកកចិត្តទុកដាក់ចំពោះសមយ៉ាងខ្លាំង កម្រមានបុគ្គលណាធ្វើបានឡើយ ។
ផ្អែកតាមដំណើររឿងគេសង្កេតឃើញថា លោករដ្ឋមន្រ្តីជាមនុស្សម្នាក់ដែលមានគុណធម៌ក្នុងខ្លួន មានទំនួលខុសត្រូវខ្ពស់ ប្រការដែលលោកបានបើកឡានប៉ះដល់សម គាត់បានបើកទ្វាររថយន្តចេញមកខាងក្រៅដើម្បីជួយសង្គ្រោះសមព្រមទាំងចង់បញ្ចូនសមទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួស ហើយលោកបានយកសមទៅនៅជាមួយ ដែលទង្វើបែបនេះជាទង្វើមួយកម្រអ្នកមានណាម្នាក់ប្រព្រឹត្តដូជលោករដ្ឋមន្រ្តីទេ ។ លោករដ្ឋមន្រ្តីជាមនុស្ស ដែលមានចំណេះដឹងជ្រៅជ្រះ ខាងផ្នែកសិទ្ធិសេរីភាពព្រមទាំងចេះប្រើប្រាស់សិទ្ធិរបស់ខ្លួនបានត្រឹមត្រូវ ព្រោះលោកបានពោលទៅកាន់សមទៀតថា មនុស្សយើងត្រូវមានសិទ្ធិសេរីភាពស្មើរគ្នា តែសិទ្ធិសេរីភាពនេះត្រដូវមានព្រំដែណ មានន័យថាមនុស្សទាំងអស់នៅក្នុងសង្គមសុទ្ធុតែមានសិទ្ធិដូចៗគ្នា តែសិទ្ធិនោះវាស្ថិតនៅក្រោមការត្រួតត្រាគ្រប់គ្រងរបស់រដ្ឋអំណាចមិនមែនអាងតែមានសិទ្ធិ មនុស្សចេះតែដើរប្រព្រឹត្តអំពើខុសច្បាប់ផ្សេងៗនោះទេ ព្រោះថាសិទ្ធិមនុស្សរបស់មនុស្ស្នម្នាក់ៗត្រូវមានព្រំដែនកំណត់មួយច្បាស់លាស់ ។ ជាងនេះទៀតលោករដ្ឋមន្រ្តីក៏ជាបញ្ញាវ័ន្តមួយដ៏ត្រឹមត្រូវមានឋានៈកិត្តិយសសាកសមនៅក្នុងសង្គម ៕ពិសេសជាងនេះទៀតលោកជាមនុស្សដែលគេគោរពកោតខ្លាច មានអំណាចក្នុងខ្លួន ហើយលោកចេះប្រើប្រាស់អំណាចបានត្រឹមត្រូវថែមទៀតផង ។បន្ថែមពីនេះលោករដ្ឋមន្រ្តីរូបនេះមានគោលបំណងជាច្រើនទៀតដើម្បីអប់រំសម និងមនុស្សនទូទៅដែលរស់នៅក្នុងសង្គមដើម្បីទទួលបានមនុស្សល្អ និងមនុស្សអាក្រក់ដែលមិនអាចរស់នៅជាមូយគ្នាបាន ពោលគឹលោកមានបំណងចង់ឲ្យសម ក្លាយទៅជាមនុស្សថ្មី មានជីវភាពថ្មី ព្រមទាំងឲ្យសង្គមជាតិទាំងមូលមានសុវត្ថិភាព ឆ្លើយតបទៅនិងភូមិឃុំមានសុវត្ថិភាព ៕ ជាងនេះទៅទៀតលោកចង់បង្ហាញឲ្យយើងបានស្គាល់ពីតម្លៃរបស់មនុស្សយើងមានតម្លៃទៅបាន គឹស្ថិតនៅលើភាពស្មោះត្រង់មានគុណធម៌ចេះជួយគ្នាទៅវិញទៅមកទើបក្លាយទៅជាបុគ្គលប្រកបដោយមានប្រយោជន៍សមជាមនុស្សពេញលេញ ។ ម្យ៉ាងវិញទៀតការអប់រំមនុស្សឲ្យល្អទៅបានទាមតារអ្នកអប់រំជាមនុស្សល្អ មានភាពស្មោះត្រង់មានសច្ចធម៌មានគុណសម្បត្តិច្រើននៅក្នុងសង្គមជាតិ ។ ជាក់ស្តែងដូចជាកលោករដ្ឋមន្រ្តី្កក្មេងបានជួយសង្គ្រោះសម ធ្វើឲ្យសមរំដោះខ្លួនចេញពីមនុស្សអនាថា ដែលសង្គមគឹស្អប់ខ្ពើមជេរប្រមាថដោយរូបភាពផ្សេងៗជាច្រើន ។ ប្រសិនបើសមមិនបានជួបស្គាល់ជាមួយលោករដ្ឋមន្រ្តីទេហើយលោករដ្ឋមន្រ្តីក្មេងទៀតសោតមិនបានស្គាល់ពីតម្លៃរបស់មនុស្ស ស្គាល់ពីព្រំដែននៃសិទ្ធិសេរីភាពទេនោះ ម្ល៉េះសមមិនមានអនាគតល្អនោះឡើយ ។ នេះបញ្ជាក់ឲ្យឃើញថា លោករដ្ឋមន្រ្តីជាធនធានមនុស្សដែលល្អវិសេសវិសាល ជាអរិយ្ជនដ៏ប្រសើរបំផុត ដល់មនុស្សជំនាន់ក្រោយ បានបម្រើអនុវត្តផ្សព្វផ្សាយ ក្នុងការរួមចំណែកក្នុងកាតកាត់បន្ថយ ទុរគ៌តភាពនៅក្នុងសង្គមចង់ឲ្យមនុស្សប្រកាន់គោលជហរ មានមេត្តាធម៌ ចេះជួយសង្គ្រោះគ្នាទៅវិញទៅមក ។
រួមសេចក្តីមកគំនិតរបស់លោករដ្ឋមន្រ្តីក្មេងនេះ គឹលោកចង់អប់រំដល់រូបសមដល់មនុស្សទូទៅនៅក្នុងសង្គមជាតិទាំងមូល ។ ប្រការនេះហើយទើបសមបានរីកចម្រើនផ្នែកផ្លូវកាយផ្លវចិត្តហើយនៅទីបំផុតសមបានក្លាយទៅជាអ្នកដឹកនាំ មួយរូបដែលមានលក្ខណៈសម្បត្តិយ៉ាងល្អប្រពៃ ។
ឆ្លងតាមការបកស្រាយខាងលើយើងឃើញថាសម្តីរបស់លោករដ្ឋមន្រ្តីពិតជាមានខ្លឹមសារពោរពេញដោយការអប់រំ និងជាគតិដ៏ល្អមួយសម្រាប់ យុវជនអនុវត្តន៍តាមឍព្រោះថានៅក្នុងសង្គមមួយបើមនុស្សមិនមានភាពស្មោះត្រង់ និងសុចរិតទេនោះប្រទេសជាតិនិងក្លាយទៅជាចលាចល កើតនៅសង្គ្រាមមិនខាន ។ ដូចនេះយើងត្រូវយកតម្រាប់តាមលោករដ្ឋនមន្រ្តីដែលលោកជាអ្នកអ្នកដឹកនាំដ៏ឆ្នើម ។