Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2020-03-17 16:12

ចំពោះទំនិញនាំចេញ ឬនាំចូលមន្រ្តីគយមានសិទ្ធិអំណាចដូចជា ៖

  • ពិនិត្យទំនិញ ហើយបើក ឬបញ្ជាឲ្យបើកកញ្ចប់ណាមួយ ឬកុងតឺន័រទំនិញនិងអាចដកយកទំនិញបានតាមចំនួនសមស្របសម្រាប់ការពិនិត្យ ។
  • ឃាត់ បញ្ឈប់ ឡើង ចូល និងត្រួតពិនិត្យឆែកឆេរ  មធ្យោបាយដឹកជញ្ជូនទំនិញណាមួយ និងបញ្ជាឲ្យនាំមធ្យោបាយដឹកជញ្ជូនទំនិញនោះទៅការិយាល័យគយ ឬទីកន្លែងសមរម្យផ្សេងទៀត ដើម្បីធ្វើការត្រួតពិនិត្យឆែកឆេរ ។
  • ឆែកឆេរលំនៅស្ថានឯកជន ឬទីកន្លែងធុរកិច្ច ដើម្បីប្រមូលភ័ស្តុតាង ឬឃាត់ទុកទំនិញជាបណ្តោះអាសន្ន តាមបទប្បញ្ញត្តិ និងច្បាប់នានានៃព្រះរាជាណាចក្រកម្ពុជាក្នុងករណីមានការសង្ស័យ ដែលមានមូលដ្ឋានគួរឲ្យទុកចិត្តបានថាមានការប្រព្រឹត្តបទល្មើស ។
  • ត្រួតពិនិត្យអត្តសញ្ញាណជនណាមួយដែលចូល ចេញដែកគយ ឃាត់ បញ្ឈប់ សួរ និងឆែកឆេរជននោះ ប្រសិនបើមន្រ្តីគយសង្ស័យថា ជននោះមានលាក់ទំនិញ ឬរបស់អ្វីផ្សេងទៀតនៅជុំវិញខ្លួន និងនៅក្នុងខ្លួនរបស់គេ ដែលអាច​ជាភ័ស្តុតាងនៃការរំលោភច្បាប់នេះ ឬច្បាប់ផ្សេងទៀតនៃព្រះរាជាណាចក្រកម្ពុជា ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login