សំណួរ
៦១- តើអគ្គនាយកដ្ឋានគយនិងរដ្ឋាករមានតួនាទីនិងភារកិច្ចដូចម្តេច ?
៦២- តើការត្រួតពិនិត្យនិងមិនត្រូវបានធ្វើលើបណ្តាកញ្ចប់ប្រៃសណីយ៍អ្វីខ្លះ ?
៦៣- តើទំនិញនាំចូលតាមរបបអាគារលក់ទំនិញរួចពន្ធមានបែបបទដូចម្តេច ?
៦៤- តើការស្នើសុំផ្ទៀតផ្ទាត់តម្លៃពន្ធគយត្រូវមានឯកសារភ្ជាប់អ្វីខ្លះ ?
ចម្លើយ
៦១- តួនាទីនិងភារកិច្ចអគ្គនាយកដ្ឋានគយនិងរដ្ឋាករមានដូចជា ៖
- ជាស្ថាប័នជំនាញពាក់កណ្តាលប្រដាប់អាវុធ
- មានសមត្ថកិច្ចតាមផ្លូវច្បាប់ក្នុងការត្រួតពិនិត្យ ប្រមូលពន្ធអាករ និងកម្រៃគ្រប់ប្រភេទលើទំនិញនាំចេញនិងនាំចូល
- គ្រប់គ្រង ត្រួតពិនិត្យ លើទំនិញនាំចេញ-នាំចូលគ្រប់ប្រភេទ
- បង្ការ និងបង្រ្កាបបទល្មើសពន្ធគយ
- បង្កភាពងាយស្រួលដល់ពាណិជ្ជកម្មអន្តរជាតិ ។
៦២- ការត្រួតពិនិត្យនិងមិនត្រូវបានធ្វើលើបណ្តាកញ្ចប់ប្រៃសណីយ៍មានដូចជា ៖
- កញ្ចប់បញ្ញើ ដោយសកម្មភាពកុងស៊ុលឬការទូត
- ប្រៃសណីយ៍បត្រឬលិខិតដែលមានតែសារផ្ទាល់ខ្លួនសម្រាប់មនុស្សពិកាភ្នែក
- ឯកសារបោះពុម្ពដែលមិនមែនជាកម្មវត្ថុនៃការជាប់ពន្ធ
- កញ្ចប់ប្រៃសណីយ៍ដែលដឹកជញ្ជូនឆ្លងកាត់ជាអន្តរជាតិ ។
៦៣- ទំនិញនាំចូលតាមរបបអាគារលក់ទំនិញរួចពន្ធមានបែបបទដូចជា ៖
- ត្រូវមានលិខិតអនុញ្ញាតនាំចូលដែលចេញដោយ អគរ (នាយកដ្ឋានរដ្ឋាករ) រាល់ពេលនាំចូល
- ត្រូវមានឃ្លាំងសម្រាប់ស្តុកនិងអាគរលក់ទំនិញរួចពន្ធដើម្បីដំណើរការអជីវកម្មស្របតាមកិច្ចសន្យា
- ការបំពេញបែបបទនាំចូល ការបង់កម្រៃ Duty Free ត្រូវធ្វើនៅមាត់ច្រកនាំចូលតាមបណ្តា ការិយាល័យសាខាគយនិងរដ្ឋាករពាក់ព័ន្ធតាមច្បាប់និងនីតិវិធីជាធរមាន។
៦៤- ការស្នើសុំផ្ទៀតផ្ទាត់តម្លៃពន្ធគយត្រូវមានឯកសារភ្ជាប់ដូចជា ៖
- វិក្កយបត្រពាណិជ្ជកម្ម បញ្ជីវេចខ្ចប់ និងអញ្ញត្តិប័ណ្ណ ចំនួន៣ច្បាប់
- វិញ្ញាបនបត្រចុះបញ្ជីអាករលើតម្លៃបន្ថែម ប័ណ្ណប៉ាត់ លិខិតផ្ទេរសិទ្ធិ អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែនម្ចាស់ទំនិញនិងអ្នកតំណាង
ក្នុងករណីខ្លះ មន្រ្តីគយមានសមត្ថកិច្ចអាចតម្រូវឲ្យធុរជនពាក់ព័ន្ធផ្តល់ឯកសារគាំទ្របន្ថែមទៀតដូចជា ៖
- កិច្ចសន្យាលក់ ប័ណ្ណបញ្ជាទិញ លិខិតបញ្ជាក់ប្រតិបត្តិការតាមធនាគារ តារាងតម្លៃសាធារណៈ និងឯកសារផ្សេងទៀតដែលពាក់ព័ន្ធនឹងកិច្ចចម្លងការ ឬការទូទាត់
- ឯកសារដែលបញ្ជាក់ពីអត្តសញ្ញាណ ឬយថាប្រភេទលម្អិតច្បាស់លាស់នៃទំនិញ ។
តភាគ