ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្តីអធិប្បាយ
ក្រោយពីបានសិក្សាស្នាដៃអក្សរសិល្ប៍បុរាណរឿងព្រះវេស្សន្តរដែលជាស្នាដៃមួយស្ថិតក្នុងចលនាអក្សរសិល្ប៍ពុទ្ធនិយមរួចមកហើយ ធ្វើឲ្យអ្នកសិក្សាទាំងឡាយយល់ថា រឿងនេះមិនគ្រាន់តែបកស្រាយអំពីការកសាងទានបារមីរបស់ព្រះពោធិសត្វប៉ុណ្ណោះទេ ថែមទាំងបានអប់រណសង្គមអ្នកដឹកនាំខ្មែរឲ្យមានគំនិយម និងអនុវត្តលទ្ធិប្រជាធិបតេយ្យក្នុងសង្គមរស់នៅថែមទៀតផង ។
តើរឿងព្រះវេស្សន្តរបានអប់រំអំពីលទ្ធិប្រជាធិបតេយ្យយ៉ាងដូចម្តេចខ្លះ ?
មុននិងបកស្រាយនូវប្រធានខាងលើឲ្យបានក្បោះក្បាយជាដំបូងយើងគប្បីស្វែងយល់ពាក្យគន្លឹះរបស់ប្រធានជាមុនសិន ៕ ពាក្យ អប់រំ គឺសំដៅលើការទូន្មាន ប្រៀនប្រដៅ ដឹកនាំមនុស្សឲ្យដើរតាមផ្លូវល្អ ។ចំណែក លទ្ធិប្រជាធិបតេយ្យ គឹជាលទ្ធិដែលគ្រប់គ្រងសង្គមដោយគោរពមតិរាស្រ្ត ឈរលើគោលការណ៍គោរពប្រយោជន៍រាស្រ្តជាធំ ។ អត្ថន័យរបស់ប្រធានខាងលើគឺចង់ឲ្យយើងបកស្រាយតាមរយៈរឿងព្រះវេស្សន្តរថាបានអប់រំសង្គមអ្នកដឹកនាំខ្មែរឲ្យមានគំនិត និងអនុវត្តតាមលទ្ធិដែលលើកតម្កើងប្រយោជន៍រាស្រ្តជាធំ ។
ក្នុងដំណើរការសិក្សា វិភាគខ្លឹមសារទៅលើស្នាដៃអក្សរសិល្ប៍បែបពុទ្ធនិយមរឿងព្រះវេស្សន្តរ បានធ្វើឲ្យគេរកឃើញថាខ្លឹមសារនៃរឿងនេះបាន រួមចំណែកដ៏សំខាន់ក្នុងការអប់រំឲ្យមានគំនិតប្រជាធិបតេយ្យនិងអនុវត្តលទ្ធិនេះនៅក្នុងសង្គមរស់នៅ៕បានជាគេលើកឡើងបង្ហាញបញ្ជាក់បែបនេះព្រោះដោយមានអំណះអំណាងទាក់ទងទៅនិងបញ្ហានេះដូចជា នៅពេលដែលមានអំណះអំណាងទាក់ទងទៅនិងបញ្ហានេះដូចជា នៅពេលដែលមានទំនាស់រវាងព្រះវេស្សន្តរជាមួយនិងប្រជារាស្រ្តស្រុកស្រីពិរាស្រ្តក្នុងខណៈដែលព្រះវេស្សន្តរបានដាក់ទានដំរីបច្ច័យនាគេន្រ្ទទៅឲ្យនគរកលឹង្គរាស្រ្ត ។ ការដាក់ទានដោយអត្តនោម័តនេះបានធ្វើឲ្យអ្នកស្រុកជេតុត្តនគរមានកំហឹងជាខ្លាំងហើយនាំគ្នាទៅទូលប្តឹងផ្តល់ដល់ព្រះបាទស្រីសញ្ជ័យឲ្យបំបរបង់ព្រះវេស្សន្តរចេញពីនគរ៕ ក្នុងអធិករណ៍នេះ ភាគីម្ខាងជាព្រះរាជបិត្រដែលត្រូវបន្តរាជ្យងហើយម្ខាងទៀតជាប្រជារាស្រ្តប៉ុន្តែព្រះបាទស្រីសញ្ជ័យពុំបានយល់ព្រះញាតិវង្សឡើយ ព្រះអង្គសម្រេចព្រះទ័យតាមឆន្ទៈរបស់រាស្រ្តដោយត្រូវតែនិរទេសព្រះវេស្សន្តរចេញពីនគរ ៕ដំណោះស្រាយនេះគឺព្រះស្រីសញ្ជ័យដោះស្រាយវិវាទដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ មានន័យថាព្រះរាជបុត្រនៃព្រះមហាក្សត្រទាំងមូល ក៏ព្រះអង្គមិនមានប្រទូស្តរាយនិងប្រជារាស្រ្ត សុខចិត្ត សុខព្រះកាយយាងចេញពីនគរទៅនៅក្នុ្ងព្រៃភ្នំគិរីវង្គត តាមបំណងរបស់រាស្រ្ត ចំណុចនេះមានន័យថាព្រះវេស្សន្តរគោរពលទ្ធិប្រជាធិបតេយ្យដូចជា ព្រះបិតារបស់ព្រះអង្គដែរ ។
និយាយរួមទៅការសម្រេចព្រះទ័យរបស់ព្រះបាទស្រីសញ្ជ័យក្នុងការបំបរបង់ព្រះវេស្សន្តរចេញពីនគរ និងការយាងចេញពីនគរនៃព្រះវេស្សន្តរទៅរស់នៅក្នុងព្រៃ គឹជាការសម្រេចព្រះទ័យនិងជាព្រះរាជសកម្មភាពមួយដែលឲ្យតម្លៃទៅលើឆន្ទៈរបស់រាស្រ្ត គោរពតាមមតិរបស់រាស្រ្តជាធំដែលយើងហៅថា ជាការសម្រេចព្រះទ័យតាមបែបលទ្ធិប្រជាធិបតេយ្យ ។
តាមការអធិប្បាយស្រាយបញ្ជាក់បញ្ហាខាងលើ ធ្វើឲ្យយើងអាចវិនិច្ឆ័យបានថាការអះអាងរបស់ប្រធានពិតជាត្រឹមត្រូវសមហេតុផល និងមានលក្ខណៈវិនិច្ឆ័យល្អិតល្អន់ចំពោះដំណើររឿង ។ ការដែលរឿងនេះបានលើកមកបង្ហាញពីគំនិតនិងការអនុវត្តតាមលទ្ធិប្រជាធិបតេយ្យពិតជាបានជះឥទ្ធិពលដ៏សំខាន់ទៅលើសតិអារម្មណ៍សង្គមពិសេសគឺជំហររបស់អ្នកដឹកនាំឲ្យមើលឃើញពីអត្ថប្រយោជន៍ដែលបានមកពីប្រជាធិបតេយ្យក្នុងដំណើរការកសាងសង្គមដោយលើកស្ទួយឲ្យប្រជាពលរដ្ឋក្លាយទៅជាម្ចាស់ពិតប្រាកដលើជោគវាសនានៃប្រទេសជាតិរបស់ខ្លួន ។ ដូចនេះយើងទាំងអស់គ្នាត្រូវរួមកម្លាំងគ្នាកសាងកម្លាំងប្រជាធិបតេយ្យឲ្យបានរឹងមាំដើម្បីសង្គមជាតិសុខសន្តិភាព និងអភិវឌ្ឍន៍ ។