Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៥១- ដូចម្តេចដែលហៅថាការត្រួតពិនិត្យគយ ? ហើយអ្វីចំណុចសំខាន់នៃការត្រួតពិនិត្យគយ ?

៥២- តើភារកិច្ចនិងការទទួលខុសត្រូវរបស់ជើងសាគយឬប្រតិវេទករមានអ្វីខ្លះ ?

៥៣- តើអ្វីជាភណ្ឌាគាគយ ?

៥៤- តើអ្វីជានិមុត្តិធានា ?

៥៥- តើអ្វីជាប្រតិវេទន៍គយ ?

ចម្លើយ

៥១- ការត្រួតពិនិត្យរបស់គយ គឺជាសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាបានលើកឡើងពីទំនិញ ឥវ៉ាន់របស់អ្នកដំណើរ កញ្ចប់ហិបរបស់ប្រៃណីយ៍នាំចេញនាំចូលត្រូវរាយការណ៍ឲ្យគយបានដឹង និងបង្ហាញឲ្យគយត្រួតពិនិត្យ ។ ការត្រួតពិនិត្យគឺជាការផ្ទៀតផ្ទាត់របាំងលិខិតស្នាម និងសម្ភារៈដែលមានភាពជាក់ស្តែង ។ ចំណុចសំខាន់ក្នុងការត្រួតពិនិត្យរបស់គយ គឺដើម្បីធានានិងក្តាប់ឲ្យបានច្បាស់លាស់នូវបណ្តាមុខទំនិញ សម្ភារៈ ឥវ៉ាន់ មធ្យោបាយនាំទំនិញចេញនិងចូលតាមច្រកព្រំដែនគយ ។ ការត្រួតពិនិត្យ គឺត្រូវការចាំបាច់នូវមន្ត្រីគយដែលការយល់ដឹងលើផ្នែកជំនាញ និងលើផ្នែកចាត់តាំងនីតិវិធីក្នុងការការត្រួតពិនិត្យទើបទទួលបានលទ្ធផលល្អប្រសើរ ។

៥២- ភារកិច្ចនិងការទទួលខុសត្រូវរបស់ជើងសាគយឬប្រតិវេទករមានដូចជា ៖

  • បញ្ជូនទិន្នន័យប្រតិវេទន៍គយរួមទាំងបណ្ណកំណត់តម្លៃរហូតដល់ចុះបញ្ជិកា
  • យកប្រតិវេទន៍ដែលចុះបញ្ជិការួចដោយភ្ជាប់ជាមួយឯកសារយោងចាំបាច់នានាទៅដាក់ជូនមន្ត្រីគយផ្នែកទទួលឯកសារ និងចុះហត្ថលេខាលើប្រតិវេទន៍នោះចំពោះមុខមន្រ្តីគយទទួលឯកសារ
  • ត្រូវទំនាក់ទំនងទៅផ្នែកសាលសួរព័ត៌មានប្រសិនបើមន្រ្តីទទួលឯកសារមិនទទួលប្រតិវេទន៍គយ
  • យកច្បាប់ចម្លងប្រតិវេទន៍ទៅកាន់មន្រ្តីគយផ្នែកនិវេទន៍បណ្ណ ដើម្បីធ្វើការកាត់និវេទន៍ចេញពីនិវេទន៍បណ្ណ
  • យកច្បាប់ចម្លងប្រតិវេទន៍ទៅកាន់កន្លែងស្កែន ដើម្បីស្កែនកុងតឺន័រ
  • យកសក្ខីប័ត្របង់ប្រាក់ទៅប្រគល់ជូនផ្នែកគណនេយ្យ ប្រសិនបើការបង់ប្រាក់ធ្វើឡើងតាមរយៈធនាគារ
  • ប្រសិនបើការបង់ប្រាក់មិនធ្វើឡើងតាមរយៈធនាគារ ជើងសារគយឬប្រតិវេទករត្រូវយកសាច់ប្រាក់ទៅបង់នៅផ្នែកគណនេយ្យ
  • ទទួលយកបង្កាន់ដៃពីបេឡាគយ និងបណ្ណបច្ចេញទំនិញពីប្រធានគណនេយ្យគយ
  • យកបណ្ណដឹកជញ្ជូនពីមន្រ្តីគយប្រចាំឃ្លាំង និងបន្តបញ្ចេញទំនិញចេញពីឃ្លាំង ឬទីលាន ឬច្រកចេញ
  • ប្រសិនបើមានការបង្វិលសងពន្ធឬអាករ ត្រូវយកឯកសារចាំបាច់នានាដូចជា សេចក្តីសម្រេចរបស់អាជ្ញារធរមានសមត្ថកិច្ច ប្រតិវេទន៍គយ បង្កាន់ដៃពន្ធ អត្តសញ្ញាណបណ្ណ...មកប្រគល់ឲ្យផ្នែកគណនេយ្យ ដើម្បីបញ្ជាក់ពីការបង្វិលសង ។

៥៣- ភណ្ឌាគាគយ គឺជាអាគារ ទីកន្លែង ឬទីលាន ដែលទទួលបានការអនុញ្ញាតឲ្យធ្វើសន្និធិទំនិញ ក្រោមការត្រួតពិនិត្យរបស់គយសម្រាប់រយៈពេលជាក់លាក់មួយ និងដោយមានបញ្ជាក់ពីពេលវេលាច្បាស់លាស់ ។

៥៤- និមុត្តិធានា គឺជាការធានាផ្នែកហិរញ្ញវត្ថុ ឬលិខិតុបករណ៍ហិរញ្ញវត្ថុផ្សេងទៀត ដែលប្រើប្រាស់សម្រាប់ធានាក្នុងការទូទាត់បង់ពន្ធ អាករ និងកម្រៃផ្សេងទៀតជាយថាហេតុតាមបញ្ញត្តិនៃច្បាប់ ។

៥៥- ប្រតិវេទន៍គយ គឺជាសេចក្តីប្រកាសដែលធ្វើឡើងសម្រាប់គោលបំណងនៃការនាំចេញឬនាំចូលតាមទម្រង់ និងរបៀបដូចមានចែងក្នុងច្បាប់ស្តីពីគយ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login