ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្តីអធិប្បាយ
អក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពនៃសង្គម ដែលបានលើកបញ្ហារបស់មនុស្សមកចោទនិងដោះស្រាយតាមសិល្ប៍វិធីរបស់អ្នកនិពន្ធទោះបីជាអ្នកនិពន្ធលើកយកតួអង្គទេវៈសត្វរុក្ខជាតិ តួអង្គឯកតួអង្គរង រំឮកក្តី ហើយតួអង្គទាំងនេះសុទ្ធតែបង្ហាញពីរឿងរ៉ាវមនុស្សទាំងអស់ ។ ប៉ុន្តែក្នុងចំណោមតួអង្គខាងលើនេះ គេឃើញតួអង្គឯកមានគុណសម្បត្តិច្រើនជាងគេព្រោះមានសកម្មភាព ច្រើនបានធ្វើនូវអំពើល្អ មានសីលធម៌គុណធម៌សមត្ថភាពពីសេសទាំងផ្លូវកាយទាំងផ្លូវចិត្ត ប្រសើរក្រៃលែងធ្វើឲ្យអ្នកអាន អ្នកទស្សនា មហាជន មានជំនក់ចិត្តយកតម្រាប់ តាមគ្រប់ៗគ្នា ។ ដោយបានមើលឃើញពីតម្ឡៃរបស់តួអង្គឯបែបនេះហើយទើបមានមតិមួយលើកឡើងថា « ចៅចិត្រជាតួអង្គឯកក្នុងរឿងកុលាបប៉ៃលិន » ។
តើចៅចិត្រមានគុណសម្បត្តិអ្វីខ្លះ ដល់យុវជនជំនាន់ក្រោយ ?
ដើម្បីជាជំនួយឈានសដល់ការបកស្រាយប្រធានខាងលើ ឲ្យកាន់តែមានន័យស៊ីជម្រៅច្បាស់លាស់យើងត្រូវស្វែងយល់អត្ថន័យនៃពាក្យ តួអង្គឯក និងគុណសម្បត្តិមុនសិន ។ ពាក្យ តួអង្គឯក មានន័យថាតួអង្គសំខាន់ជាងគេ ហើយមានសកម្មភាពវិជ្ជមាននៅក្នុងរឿង ។ ចំណែកពាក្យ គុណសម្បត្តិ សំដៅលើ លក្ខណៈល្អប្រសើរ រូបសម្បត្តិ ចរិយាសម្បត្តិ វិជ្ជាសម្បត្តិ ។ ដូចនេះប្រធានមានន័យថា ចៅចិត្រជាតួអង្គសំខាន់ជាងគេក្នុងរឿង មានសកម្មភាពវិជ្ជមានប្រកបដោយលក្ខណៈល្អប្រពៃ សម្រាប់យុវជនយកតម្រាប់តាមពិតមែន ។
ជាការពិតណាស់មនុស្សយើងដែលរស់នៅក្នុងសង្គមតែងតែត្រូវការ សេចក្តីសុខមង្គល កិត្តិយសថ្លៃថ្នូររុងរឿងក្នុងជីវីត ។ ជាធម្មតាដើម្បីបានសម្រេចនៅបំណងខាងលើនេះទាល់តែមនុស្សគ្រប់រូបមានសម្បត្តិបួនប្រការ គឺរូវសម្បត្តិ ចរិយាសម្បត្តិ វិជ្ជាសម្បត្តិ និងទ្រព្យសម្បត្តិ ប៉ុន្តែសម្បត្តិទាំងបួនខាងលើនេះគេតែងឃើញថាមានលក្ខណៈខ្លះមានល្អគ្រប់ចំណុចខ្លះទៀតមិនទាន់បានគ្រប់ចំណុចនៅឡើយ ។ ផ្នែកតាមដំណើររឿងកុលាបប៉ៃលិននិពន្ធ ដោយលោក ញ៉ុក ថែម យើងឃើញថាចៅចិត្រជាតួអង្គឯកនៅក្នុងរឿងមានលក្ខណៈសម្បត្តិគុណសម្បត្តិដូចជា ទីមួយចិត្រមានរូបសម្បត្តិ សុខភាពល្អ កម្លាំងមាំមួន ទោះបីជាចៅចិត្រស្គម ប៉ុន្តែគេមានកម្លាំងមាំមួនអាចធ្វើការងារជាកម្មករជីកត្បូង បានដូចមនុស្សដទៃទៀតបាន មនុស្សដទៃទៀតគេទ្រាំធ្វើការបានយ៉ាងណា ឯខ្ញុំបាទគង់តែធ្វើបានដូចគេដែរ ...ទានប្រោសមនុស្សដែលកើតមកក្នុងលោកសន្និវាសយើងនេះ មិនប្រកាន់ការស្រាលៗស្រូលទេ ខ្ញុំបាទមិនដែលគិតដូច្នេះទេ កាលបើខ្ញុំបាទមានកម្លាំង ខ្ញុំបាទនិងខិតខំធ្វើការដរាបនោះ ទោះបីធ្ងនក្តីស្រាលក្តី ។ សម្តីនេះបានសេចក្តីថាចៅចិត្រជាមនុស្សមានកាយសម្បទាគ្រប់គ្រាន់ អាចបំពេញការងារផ្សេងៗទៀតបាន ។ លើសពីនេះទៀតចៅលចិត្រមានចរិយាសម្បត្តិស្លូតបូត សុភាពរាបសារគួរឲ្យស្រឡាញ់មកចូលចិត្តរាប់អានក្រុមកម្មករជាពិសេសចៅហ្វាយនាយលោកហ្លួងរតន
ៈសម្បត្តិតែម្តង ដែលលោកពេញចិត្តពីអាការៈរបស់ចៅចិត្រតាំងពីថ្ងៃបានឃើញដំបូងមកម្ល៉េះ។ ជាងនេះទៅទៀតចៅចិត្រជាមនុស្សចេះតស៊ូព្យាយមអត់ធន់ចំពោះការងារជាកម្មករជីកត្បូងនៅជាមួយលោកហ្លួងរតនៈនៅបរប៉ៃលិន ។ ទោះបីជាទីកន្លែងនោះគេមិនធ្លាប់រស់នៅពីកំណើតក៏ដោយ ក៏ចៅចិត្រចេះតស៊ូជាមួយការងារមិនថាធ្វើនៅក្រោមកំដៅថ្ងៃ ភ្លៀងផ្គរ យុវជនកម្លោះរូបនេះមិនដែលត្អូញត្អែឡើយ ចិត្រធ្វើការងារសុចរិតទៀងត្រង់ចំពោះការងារ មិនក្លែងបន្តំចង់បានទ្រព្យរបស់ចៅហ្វាយនាយធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនឡើយ ។ ជាពិសេសសេចក្តីស្មោះត្រង់របស់ចៅចិត្រ និងភាពក្លាហានប្រឆាំងតបតជាមួយក្រោមចោរប្លន់នៅក្នុងព្រៃ និងពកក្រមចោរចូលមកប្លន់ ដឹកនាំដោយលោកបាឡាត់ស្រុកកាន់តែធ្វើឲ្យឃុននារីស្រឡាញ់ចៅចិត្រកាន់តែខ្លាំងឡើងៗ ។ មិនត្រឹមតែប៉ុណ្ណោះទេចៅចិត្រជាកូនកត្តញ្ញូ ស្តាប់តាមដំបូន្មាន របស់តាចឺមជាឪពុកជានិច្ច កាន់យកនូវធម៌ អត្តាហិ អត្តនោនាថោ មានន័យថាខ្លួនទីពឹងខ្លួន មិនដែលភ្លេចសោះឡើយ ។ ចំពោះការរស់នៅជាមួយអ្នកដទៃចៅចិត្រមានអធ្យាស្រ័យល្អជាមួយអ្នកដទៃ ចេះជួយយកអាសារអ្នកជិតខាងជួយបើករថយន្តជំនួសតាសុនជួនលោក ហ្លួងរតនៈសម្បត្តិ ទោះបីជាគ្រួសារមានជីវភាពក្រីក្រយ៉ាងណាក៏ដោយក៏ចិត្រតស៊ូរៀនសូត្ររហូត មានប្រកាសនីយប័ត្រ ចេះគិតគូរពីចារណាបានវែងឆ្ងាយចេះបើកឡាន ចេះជួលជុលឡាន និងចេះដឹកនាំកាន់កាប់គ្រប់គ្រងពូកកម្មករ និងកាន់កាប់បញ្ជផីតត្បូង បានល្អត្រឹមត្រូវថែមទៀតផង ។
សរុបសេចក្តីមកឃើញថាចៅចិត្រ មានលក្ខណៈសម្បត្តិយ៉ាងច្រើន មានរូបសម្បត្តិចរិយាសម្បត្តិវិជ្ជាសម្បត្តិ មានតម្លៃអាចឲ្យយុវជនយកតម្រាប់តាម ។ តាមការបកស្រាយប្រធានខាងលើ មានអត្ថន័យល្អសម្រាប់់អប់រំយុវជនទាំងឡាយ ចេះរស់នៅដោយខ្លួនឯងដោយមិនពឹងពាក់លើអ្នកដទៃចេះស្រឡាញ់គ្នាកចេះយកអាសារគ្នា ។ ក្នុងនាមយើងជាយុវជនគ្រប់សគប្បីធ្វើខ្លួនឲ្យមានលក្ខណៈសម្បត្តិល្អដូចចៅចិត្រដែរ ៕