Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

          សេចក្តីអធិប្បាយ

          ខ្មែរគឹជាជាតិសាសន៍មួយដែលមានវ័យចំណាស់ជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ តាំងពីសម័យបុព្វកាល រហូតមកដល់បច្ចុប្បន្ន  ខ្មែរនៅតែរក្សាបាននូវភាពវិសេសវិសាលប្លែកពីជាតិសាសន៍ដទៃ តាមរយៈសកម្មភាពរស់​និងឧត្តមគតិ ដែលស្តែងឡើងពោរពេញទៅដោយភាពអង់អាច អំណត់តស៊ូ និងប្រករដោយគំនិត ។ ដោយហេតុនេះហើយ ទើបគេថា « ខ្មែរមានសេចក្តីក្លាហានមានការលះបង់និងមានគំនិតសុទិដ្ឋនិយម » ។

          តើពំនោលខាងលើនេះ មានខ្លឹមសារបែបណាខ្លះ ?

          ដើម្បីឆ្លើយតបឲ្យបានសមស្រប និងគ្រប់ជ្រុងជ្រោយជុំវិញពំនោលខាងលើនេះ យើងគប្បីស្វែងយល់នូវន័យរបស់កន្សោមពាក្យគន្លឹះ ដែលក្តោមខ្លឹមសារប្រធានជាមុនសិន ។ សេចក្តីក្លាហាន មានន័យថា សេចក្តីអង់អាច សេចក្តីមោះមុតក្នុងការតស៊ូនិងអ្វីមួយ ។ ចំណែក ការលះបង់ សំដៅដល់ការចំណាយទាំងកម្លាំងកាយចិត្ត សកម្មភាព និងជិវីត ។ ដោយឡែក គំនិតសុទិដ្ឋិនិយម ជាគំនិតវិជ្ជមាន គំនិតមើលឃើញល្អ មានក្តីសង្ឃឹមជានិច្ចទៅអនាគត ។ ដូចនេះអត្ថន័យប្រធានមានន័យយ៉ាងខ្លីថា ខ្មែរមានសេចក្តីអង់អាច ហ៊ានលះបង់គ្រប់បែបយ៉ាង និងមានក្តីសង្ឃឹមជាវិជ្ជមានជានិច្ចក្នុងការរស់នៅ ។

          ផ្នែកតាមមពំនោលខាងលើនេះ យើងអាចយល់បានថា ខ្មែរគឹពិតជាជាតិសាសន៍ដែលមានសេចក្តីក្លាហាន ​និងមានការលះបង់ខ្ពស់ក្នុងជីវីត ។ ​អាចនិយាយបានថា ខ្មែរគឺអង់អាច ហ៊ានលះបង់ជិវីតិដើម្បីជាតិមាតុភូមិ ។ ខ្មែរសុខចិត្តស្លាបខ្លួន ឲ្យតែជាតិរស់ ។ ខ្មែរប្រកាន់គោលជំហរ ស្លាប់ដើម្បីរស់ និងចាញ់ដើម្បីឈ្នះ ។ យ៉ាងណាមិញបើតាមទំព័រប្រវត្តិសាស្រ្តខ្មែរ យើងពិតជាអាចនិងបានថា កងទ័ពរបស់ព្រះនាងលីវយី ដែលច្បាំងជាមួយ ហ៊ុន ទៀន គឹជាកងទ័ពដែលពោរពេញទៅដោយសេចក្តីក្លាហាន និងមានការលះបង់ខ្ពស់ ទើបអាចប្រឈមមុខតស៊ូបាន ៕ មួយវិញទៀត ព្រះបាទជ័យវរ្ម័នទីប្រាំពីរ ច្បាំងរើបម្រាស់ពីចាមទទួលបានជ័យជំនះ ក៏ដោយសារតែស្មារតីអង់អាចក្លាហាន និងមានការលះបង់ខ្ពស់ ទាំងមេទ័ពនិងពលសេនា ដែលជាកងទ័ពទាហានជួរមុខការពារទឹកដីដែរ ។ លើសពីនេះ ក្សត្រីអង្គពេញដែលសុខចិត្តស្លាប់ ពុំព្រមរណបយួន ក៏បានសបញ្ជាក់ឲ្យឃើញពីគុណតម្លៃ នៃទឹកចិត្តព្រះអង្គដែលសុខចិត្តលះបង់អាយុជីវីតប្រកបដោយសេចក្តីក្លាហាន ។ រិឯឧកញ៉ា សឺន គុយ ដែលតស៊ូត្រូវយួនសម្លាប់យ៉ាងណាក៏ដោយ ក៏ទឹកចិត្តមោះមុត មិនឈរឱបដៃពេលឃើញជនបរទេសឈ្លានពានលើទឹកដីខ្មែរ ពោលគឺលោកហ៊ានលះបង់អ្វីៗគ្រប់យ៉ាំងចំពោះមាតុភូមិ ។ ដោយឡែកក្រឡា ហោមគង់ត្រូវបានបារាំងសម្លាប់ ដោយសារតែលោកហ៊ានតស៊ូចេញមុខប្រឆាំងនិងពួកអាណានិគមនិយមបារាំងដោយមិនខ្លាចអំណាចចេស្តានៃពួកបារាំងឡើយ ៕ ជាមួយគ្នានេះដែលបើផ្អែកតាមរយៈតថភាពសង្គមយើងឃើញថា ពលរដ្ឋខ្មែរហ៊ានលះបង់ជិវីត ដើម្បីកិតិ្តយសជាតិ សិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ ដោយមិនសុខចិត្តដេកយកដៃយកគងថ្ងាស ព្រងើយកន្តើយ មិនខ្វល់ខ្វាយ អំពីកិច្ចការប្រេសជាតិនោះឡើយ ។ ក្នុងនោះកម្មករកាត់ដេរ  ហ៊ានតស៊ូប្រឆាំងនាយទុនឲ្យគោរពច្បាប់ការងារឲ្យបានគង់វង្ស មិនឲ្យធ្លាក់លើដៃប្រទេសណាផ្សេងឡើយ ។ បន្ថែមពីលើទៅទៀត បើក្រឡេកមើលក្នុងស្នាដៃអក្សរសិល្ប៍ខ្មែរវិញម្តង ពិសេសរឿងភូមិតិរច្ឆាន យើងឃើញថា តួអង្គជួន និងនៅ និងអ្នកក្លាហាន ទាំងម្ភៃនាក់គឺជាតួអង្គប្រកបដោយភាពអង់អាច ក្លាហាន មិនខ្លាចស្លាប់ ហ៊ានលះបង់អ្វីៗគ្រប់យ៉ាងដើម្បីរួមប្រឆាំងនិងពួកអាណានិគមនិយបារាំង រហូតអាចមានលទ្ធភាពសម្លាប់លោករ៉េស៊ីដង់បាដេសបានទៀតផង ។ មួយវិទៀតរឿងអ្នកតាឃ្លាំងមឿងគឹលោកហ៊ានធ្វើអត្តឃាតដើម្បីយកឈ្នះសៀម ។ ត្រង់ចំណុចនេះអាចបញ្ជាក់ឲ្យឃើញថា លោកគឺជាបុរស ដែលបានបូជាអាយុជីវីត ដើម្បីប្រយោជន៍ជាតិ​កុំឲ្យប្រទេសឈ្លានពាន ។​លើសពីនេះទៀតរឿងតេជោយ៉ត យើងឃើញថា ជំទាវស្រែនហ៊ានលះបង់សេចក្តីសុខនិងជីវីតដោយបានអនុវត្តន ពាក្យមួយឃ្លាថា « ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ » ដើម្បីធ្វើកម្លាំងបង្កប់ចាប់ស្តេចសម្រែ ។​នៅទីបញ្ចប់ស្តេចសម្រែត្រូវបានទេជោយ៉ត ចាប់បានយ៉ាងងាយស្រួល ក្នុងឥទ្ធិពលសកលល្បិខរបស់​ជំទាវស្រែន ។ មិនតែប៉ុណ្ណោះ ខ្មែរគឺជាជាតិសាសន៍មួយដែលមានគំនិតសុទិដ្ឋនិយមខ្ពស់ក្នុងជីវីត ពោលគឹខ្មែរមានគំនិតវិជ្ជមាន ស្ថិតក្នុងគោលបំណងល្អថែមទៀត ។ ពីតណាស់ខ្មែរមានភាពឈ្លាសវៃ ប្រកបដោយកត្តិគំនិត ។ យ៉ាងណាមិញ បើផ្អែកតាមរយៈទំព័រប្រវត្តិសាស្រ្ត ខ្មែរយើងឃើញថា វីរជនជាតិខ្មែរ ដែលហ៊ាននពលីជិវីត ច្បាំងជាមួយ ចាម សៀម យួន បារាំង អាមរិច របបប្រល័យពូជសាសន៍ កម្ពុជាប្រជាធិបតេយ្យ សុទ្ធតែមានសង្ឃឹមថាថ្ងៃណាមួយ និងអាចរើរួចពីការជិះជាន់របស់ខ្មាំងទាំងនោះបាន ៕​តាមរយៈ​​តថភាពសង្គម ក៏បានបង្ហាញដែរថា កម្មករថៅកែនិងគោរពច្បាប់ការងារ ។​មិនតែប៉ុណ្ណោះសិស្ស និស្សិត ដែលខិតខំប្រឹងប្រែងសិក្សារៀន សូត្រ គឺមានគោលដៅរួមមួយ ប្រកបដោយក្តីសង្ឃឹមខ្ពស់ក្នុងការចូលរួមស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនជឿនលឿន ។ ឯស្នាដៃអក្សរសិល្ប៍ក៏បានលើកនិយាយ ពីគំនិតសុទិដ្ឋិនិយមតាមរយៈតួអង្គនានាផងដែរ ពិសេសដូចជាតួអង្គពោធិ៍កំបោរ តួអង្គក្រឡាហោមគង់ តួអង្គឃ្លាំងមឿង តួអង្គតេជោយ៉ត តួអង្គសមជាដើម ពិតជាតួអង្គប្រកបទៅដោយគំនិតសុទិដ្ឋនិយម ក្នុងការតស៊ូខ្ពស់ក្នុងជីវីត ។​

          សរុបសេចក្តីមកអាចបញ្ជាក់បានថា ខ្មែរមានសេចក្តីក្លាហាន ហ៊ានលះបង់ពោលគឺមានសេចក្តីសង្ឃឹមប្រកបដោយគំនិតលើភាពជោគជ័យទៅថ្ងៃអនាគត ទាំងសម្រាប់ផ្ទាល់ខ្លួនគ្រួសារនិងប្រទេសជាតិរបស់ខ្លួន ។

          ឆ្លងតាមការបកស្រាយអធិប្បាយពន្យល់ខាងលើរួចមក យើងអាចសន្និដ្ឋានបានថាពំនោលខាងលើពិតជាមានកិត្តិតម្លៃខ្ពស់ ព្រោះបានបង្ហាឲ្យឃើញ​អំពីសន្តានទូទៅរបស់ខ្មែរតាមរយៈសកម្មភាពនិងមសិការពិតៗ  ។ ដូចនេះក្នុងនាមយើងជាកូនខ្មែរជំនាន់ក្រោយ យើងគួរខិតខំអភិរក្ស និងអភិវឌ្ឍន៍ស្មារតីភាព និងគំនិតសុទិដ្ឋិនិយមនេះបន្តទៀត ទើបខ្លួនយើងគ្រួសារយើងសហគមន៍យើងប្រទេសជាតិយើងអាចរីកចម្រើនបាន ។​



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login