Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៣១- តើទីសំណាក់សំដៅដល់អ្វី ?

៣២- តើទីស្នាក់ការកណ្តាលសំដៅដល់អ្វី ?

៣៣- តើទីស្នាក់ការសាខាសំដៅដល់អ្វី ?

៣៤- តើទំនាក់ទំនងគតិយុត្តសំដៅដល់អ្វី ?

៣៥- តើទ្វេពន្ធភាពសំដៅដល់អ្វី ?

ចម្លើយ

៣១- ទីសំណាក់ សំដៅដល់ទីស្ថាន ដែលបុគ្គលម្នាក់ស្នាក់អាស្រ័យនៅ ឬអាស្រ័យនៅជាក់ស្តែងក្នុងរយៈពេលជាកំណត់ណាមួយដែលមិនមែនជាលំនៅឋាន ។

៣២- ទីស្នាក់ការកណ្តាល សំដៅដល់ទីតាំងដែលបញ្ជាក់ក្នុងលក្ខន្តិកៈរបស់នីតិបុគ្គល និងដែលត្រូវកំណត់ថាជាការិយាល័យចម្បងរបស់នីតិបុគ្គល ។

៣៣- ទីស្នាក់ការសាខា សំដៅដល់ការិយាល័យនៃនីតិបុគ្គលនានា ដែលជាសាខាធ្វើសកម្មភាពក្រោមការណែនាំ ឬបញ្ជារបស់ទីស្នាក់ការកណ្តាល ។

៣៤- ទំនាក់ទំនងគតិយុត្ត សំដៅដល់ចំណងកើតឡើងរវាងបុគ្គលពីរនាក់ ឬច្រើននាក់ តាមរយៈកិច្ចគតិយុត្ត ឬបញ្ញត្តិច្បាប់ ។

៣៥- ទ្វេពន្ធភាព សំដៅដល់ភាពនៃបុគ្គលម្នាក់ ដែលពុំទាន់រំលាយចំណងអាពាហ៍ពិពាហ៍មុនផង ហើយរៀបអាពាហ៍ពិពាហ៍ថ្មីទៀត ឬភាពមានប្រពន្ធពីរ ឬប្តីពីរ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login