2020-03-20 16:05
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៤១- តើឯកសារត្រៀមសំដៅដល់អ្វី ?
៤២- តើនីតិបុគ្គលសាធារណៈសំដៅដល់អ្វី ?
៤៣- តើនីតិឯកជនសំដៅដល់អ្វី ?
៤៤- តើបញ្ជីគណនីសំដៅដល់អ្វី ?
៤៥- តើបញ្ញើបន្តសំដៅដល់អ្វី ?
ចម្លើយ
៤១- ឯកសារត្រៀម សំដៅដល់ឯកសារដែលសរសេរអំពីមធ្យោបាយតទល់ ឬការពារខ្លួនដែលភាគីយកទៅអះអាងចំពោះមុខតុលាការ ។
៤២- នីតិបុគ្គលសាធារណៈ សំដៅដល់ស្ថាប័ន ដែលត្រូវបានបង្កើតឡើង និងគ្រប់គ្រងដោយច្បាប់សាធារណៈ ដែលមានសិទ្ធិអំណាចក្នុងការអនុវត្តកិច្ចការរដ្ឋបាល ។
៤៣- នីតិឯកជន សំដៅដល់វិធានទាំងឡាយ ដែលគ្រប់គ្រងទំនាក់ទំនងគតិយុត្ត រវាងបុគ្គលឯកជន និងបុគ្គលឯកជន ហើយមិនឋិតក្រោមនីតិសាធារណៈទេ ។
៤៤- បញ្ជីគណនី តាមក្រមរដ្ឋប្បវេណី មានន័យថា តារាង ឬរបាយការណ៍ ដែលកត់ត្រានូវចលនាចំណូល ចំណាយ ប្រាក់ចំណេញ ឬខាតនៅក្នុងអំឡុងពេលកំណត់ណាមួយ ។
៤៥- បញ្ញើបន្ត សំដៅដល់កិច្ចសន្យាដែលភាគីម្ខាងជាអ្នកទទួលបញ្ញើបន្ត សន្យាទទួលយកវត្ថុបញ្ញើពីភាគីម្ខាងទៀត ដែលជាអ្នកផ្ញើ និងជាអ្នកទទួលបញ្ញើក្នុងកិច្ចសន្យាបញ្ញើមួយផ្សេងទៀតមករក្សាទុក ។