2020-03-19 15:28
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១៦- តើកិច្ចសន្យាម៉ៅការសំដៅដល់អ្វី ?
១៧- តើកិច្ចសន្យាអញ្ញមញ្ញសំដៅដល់អ្វី ?
១៨- តើកិច្ចសន្យាអាណត្តិសំដៅដល់អ្វី ?
១៩- តើកូនបំណុលដែលមានកាតព្វកិច្ចចម្បងសំដៅដល់អ្វី ?
២០- តើកំជាប់ពាក្យសំដៅដល់អ្វី ?
ចម្លើយ
១៦- កិច្ចសន្យាម៉ៅការ សំដៅដល់កិច្ចសន្យាមួយ ដែលភាគីម្ខាងមានករណីយកិច្ចសម្រេចការងារដែលបានព្រមព្រៀង ហើយភាគីម្ខាងទៀតមានករណីយកិច្ចផ្តល់កម្រៃចំពោះលទ្ធផលនៃការងារដែលបានធ្វើនោះ ។
១៧- កិច្ចសន្យាអញ្ញមញ្ញ សំដៅដល់កិច្ចសន្យាដែលភាគីមានបន្ទុកបំពេញកាតព្វកិច្ចទៅវិញទៅមកដូចជា កិច្ចសន្យាម៉ៅការ ភតិសន្យា កិច្ចសន្យាលក់ទំនិញ...។
១៨- កិច្ចសន្យាអាណត្តិ សំដៅដល់កិច្ចសន្យាដែលអាណត្តិទាយក ប្រគល់សិទ្ធិអំណាចឲ្យទៅអាណត្តិគាហក ធ្វើការចាត់ចែងកិច្ចការដើម្បីអាណត្តិទាយក ។
១៩- កូនបំណុលដែលមានកាតព្វកិច្ចចម្បង សំដៅដល់កូនបំណុលដែលត្រូវអនុវត្តកាតព្វកិច្ចដើម ហើយកាតព្វកិច្ចនោះត្រូវបានធានាដោយកិច្ចសន្យាធានា ។
២០- កំជាប់ពាក្យ សំដៅដល់ពិធីតាមទំនៀមទម្លាប់ប្រពៃណី ដែលច្បាប់ទទួលស្គាល់ ដែលតាមរយៈពិធីនេះ បុរស និងនារីសន្យាថានឹងរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានាពេលអនាគត ។