Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២៦- តើតតិយជនសំដៅដល់អ្វី ?

២៧- តើតារាងតុល្យការសំដៅដល់អ្វី ?

២៨- តើតាវកាលិកសំដៅដល់អ្វី ?

២៩- តើទណ្ឌកម្មសំដៅដល់អ្វី ?

៣០- តើទាយកសំដៅដល់អ្វី ?

ចម្លើយ

២៦- តតិយជន សំដៅដល់ជនទីបី ឬជនដែលមិនមែនជាភាគីនៅក្នុងទំនាក់ទំនងគតិយុត្ត ។ ជនដែលមិនមែនជាភាគីក្នុងរឿងក្តីរដ្ឋប្បវេណី ។

២៧- តារាងតុល្យការ សំដៅដល់តារាងដែលឆ្លុះបញ្ចាំងអំពីស្ថានភាពបច្ចុប្បន្ននៃទ្រព្យសម្បត្តិ (ទ្រព្យអកម្មនិងទ្រព្យសកម្ម) របស់នីតិបុគ្គល ។

២៨- តាវកាលិក សំដៅដល់វត្ថុ ឬសកម្មភាពដែលជាទីតាំង (ឬជាកម្មវត្ថុ) នៃកាតព្វកិច្ច ។ ឧទាហរណ៍ តាវកាលិករបស់អ្នកទិញ គឺបង់ថ្លៃទៅឲ្យអ្នកលក់ ឯតាវកាលិករបស់អ្នកលក់ គឺប្រគល់វត្ថុទៅឲ្យអ្នកទិញ ។

២៩- ទណ្ឌកម្ម តាមក្រមរដ្ឋប្បវេណី មានន័យថា សិទ្ធិប្រៀនប្រដៅកូន​ក្នុងគោលបំណងអប់រំ ដោយព្រហ្មវិហារធម៌របស់អ្នកមានអំណាចមេបា ។

៣០- ទាយក សំដៅដល់ភាគីម្ខាងនៃកិច្ចសន្យាប្រទានកម្ម ដែលបង្ហាញឆន្ទៈផ្តល់ឲ្យភាគីម្ខាងទៀត នូវទ្រព្យសម្បត្តិដោយមិនយកថ្លៃ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login