2020-03-20 16:04
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៣៦- តើទ្រព្យសម្បត្តិជាមូលដ្ឋានសំដៅដល់អ្វី ?
៣៧- តើទ្រព្យសម្បត្តិដោយឡែកសំដៅដល់អ្វី ?
៣៨- តើទ្រព្យសម្បត្តិរួមសំដៅដល់អ្វី ?
៣៩- តើនវកម្មសំដៅដល់អ្វី ?
៤០- តើឯកសិទ្ធិសំដៅដល់អ្វី ?
ចម្លើយ
៣៦- ទ្រព្យសម្បត្តិជាមូលដ្ឋាន សំដៅដល់ចំនួនជាក់លាក់នៃទ្រព្យសម្បត្តិ ដែលនីតិបុគ្គលទទួលខុសត្រូវមានកម្រិត និងនីតិបុគ្គលមូលនិធិត្រូវមានតាមការកំណត់របស់ច្បាប់ ។
៣៧- ទ្រព្យសម្បត្តិដោយឡែក សំដៅដល់ទ្រព្យសម្បត្តិ ដែលសហព័ទ្ធម្ខាងមាននៅមុនពេលរៀបអាពាហ៍ពិពាហ៍ និងបានទទួលដោយប្រទានកម្ម សន្តិតកម្ម អច្ច័យទាន នៅក្នុងអំឡុងពេលមានចំណងអាពាហ៍ពិពាហ៍ ។
៣៨- ទ្រព្យសម្បត្តិរួម សំដៅដល់ទ្រព្យសម្បត្តិទាំងលាយ ដែលប្តីប្រពន្ធទាំងសងខាង ឬតែម្ខាងទទួលបាននៅក្នុងអំឡុងពេលមានចំណងអាពាហ៍ពិពាហ៍ លើកលែងតែទ្រព្យសម្បត្តិដោយឡែក ។
៣៩- នវកម្ម សំដៅដល់កិច្ចសន្យារវាងម្ចាស់បំណុល និងកូនបំណុល ដែលរំលត់កាតព្វកិច្ចដើម និងបង្កើតកាតព្វកិច្ចថ្មីជំនួសកាតព្វកិច្ចដើមនោះ ។
៤០- ឯកសិទ្ធិ សំដៅដល់សិទ្ធិដែលទទួលបាននូវការសងទ្រព្យ ដែលជាកម្មវត្ថុនៃឯកសិទ្ធិដោយមានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀត ។