Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦- តើកាតព្វកិច្ចអនិយ័តសំដៅដល់អ្វី ?

៧- តើការការពារជាធម្មានុរូបសំដៅដល់អ្វី ?

៨- តើការប្រាក់សមាសសំដៅដល់អ្វី ?

៩- តើការព្រមព្រៀងដោយតុណ្ហីភាពសំដៅដល់អ្វី ?

១០- តើការសន្យាពិសេសសំដៅដល់អ្វី ?

ចម្លើយ

៦- កាតព្វកិច្ចអនិយ័ត សំដៅដល់កាតព្វកិច្ចដែលផ្តល់ឲ្យកូនបំណុលនូវលទ្ធភាព ក្នុងការជ្រើសរើសកាតព្វកិច្ចតែមួយ ឬច្រើនក្នុងចំណោមការផ្តល់កម្មវត្ថុនៃកាតព្វកិច្ចច្រើនប្រភេទ ។

៧- ការការពារជាធម្មានុរូប សំដៅដល់អំពើតបតដែលបង្កឲ្យមានអន្តរាយដោយពុំអាចជៀសវាងបាន ដើម្បីការពាររូបរាងកាយ ឬទ្រព្យសម្បត្តិរបស់ខ្លួន ឬអ្នកដទៃចំពោះអំពើបំពានមិនត្រឹមត្រូវ ហើយដែលស្ថិតក្នុងករណីដែលពេលវេលានៃអំពើបំពាន និងអំពើតបតកើតឡើងដំណាលគ្នា និងមានសមាមាត្ររវាងវិធីការពារ និងកម្រិតនៃអំពើបំពាននោះ ។

៨- ការប្រាក់សមាស សំដៅដល់ការប្រាក់ដែលបូកបញ្ជូលទៅក្នុងប្រាក់ដើមបាន ក្នុងករណីដែលកូនបំណុលមានការយឺតយ៉ាវ មិនបានបង់ប្រាក់សម្រាប់រយៈពេលចាប់ពី ០១ឆ្នាំឡើងទៅ ទោះបីជាម្ចាស់បំណុលបានដាស់តឿនឲ្យសងក៏ដោយ ។

៩- ការព្រមព្រៀងដោយតុណ្ហីភាព សំដៅដល់សកម្មភាពបង្ហាញឆន្ទៈដោយស្ងៀមស្ងាត់ ដោយគ្មានការសរសេរ ឬការថ្លែងជាក់លាក់ ដែលត្រូវបានទទួលស្គាល់ដោយច្បាប់ ។

១០- ការសន្យាពិសេស សំដៅដល់ការព្រមព្រៀងគ្នារវាងគូភាគីស្របតាមបញ្ញត្តិ លើកលែងដែលមានចែងក្នុងច្បាប់ ហើយបង្កើតអនុភាពតាមផ្លូវច្បាប់ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login