Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១១- តើកាលបរិច្ឆេទស្ថាពរសំដៅដល់អ្វី ?

១២- តើកិច្ចសន្យាធនលាភសាមយិកមួយជីវិតសំដៅដល់អ្វី ?

១៣- តើកិច្ចសន្យាបញ្ញើសំដៅដល់អ្វី ?

១៤- តើកិច្ចសន្យាប្រវាស់សំដៅដល់អ្វី ?

១៥- តើកិច្ចសន្យាមជ្ឈត្តកម្មសំដៅដល់អ្វី ?

ចម្លើយ

១១- ដែលហៅថាកាលបរិច្ឆេទស្ថាពរ សំដៅដល់ពេលវេលាកំណត់ជាក់លាក់ទុកជាបានការ ដែលភាគីមិនអាចកែប្រែនៅពេលក្រោយបាន ។

១២- កិច្ចសន្យាធនលាភសាមយិកមួយជីវិត សំដៅដល់កិច្ចសន្យាមួយដែលភាគីម្ខាងជាកូនបំណុលនៃធនលាភ សន្យាថាមានករណីយកិច្ចត្រូវផ្តល់តាវកាលិកជាប្រាក់ តាមពេលកំណត់ទៀងទាត់ទៅឲ្យភាគីម្ខាងទៀតដែលជាម្ចាស់បំណុល ឬតតិយជននៃធនលាភរហូតដល់ពេលដែលខ្លួនផ្ទាល់ ឬភាគីម្ខាងទៀត ឬក៏តតិយជនបានទទួលមរណភាព ហើយភាគីម្ខាងទៀតសន្យាថា មានករណីយកិច្ចទទួលបន្ទុកផ្តល់តាវកាលិកដែលជាតម្លៃថ្នូរនោះ ។

១៣- កិច្ចសន្យាបញ្ញើ សំដៅដល់កិច្ចសន្យាដែលភាគីម្ខាងជាអ្នកទទួលបញ្ញើ សន្យាទទួលយកវត្ថុបញ្ញើពីភាគីម្ខាងទៀតជាអ្នកផ្ញើមករក្សាទុក ក្នុងអំឡុងពេលដែលបានកំណត់ ហើយនៅក្រោយអំឡុងពេលរក្សាទុកនោះត្រូវបានបញ្ចាប់ ត្រូវសងវត្ថុនោះទៅឲ្យអ្នកផ្ញើវិញដោយយកកម្រៃ ឬមិនយកកម្រៃ ។

១៤- កិច្ចសន្យាប្រវាស់ សំដៅដល់កិច្ចសន្យាដែលកម្មសិទ្ធិករឲ្យភតិកៈខ្ចីដី ឬសត្វពាហនៈដើម្បីទាញយកផល ហើយយកផលនោះមកបែងចែកគ្នា ។

១៥- កិច្ចសន្យាមជ្ឈត្តកម្ម សំដៅដល់កិច្ចសន្យាដែលធ្វើឡើងដោយភាគនៃវិវាទ ដើម្បីជ្រើសរើសតតិយជនណាម្នាក់ ឲ្យធ្វើជាមជ្ឈត្តករ ដើម្បីដោះស្រាយវិវាទ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login