2020-03-20 16:07
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៥១- តើបេតិកភណ្ឌវប្បធម៌សំដៅដល់អ្វី ?
៥២- តើប្រតិទិនសុរិយគតិសំដៅដល់អ្វី ?
៥៣- តើប្រទានកម្មសំដៅដល់អ្វី ?
៥៤- តើប្រាក់កក់សំដៅដល់អ្វី ?
៥៥- តើផលប្រយោជន៍ពិសេសសំដៅដល់អ្វី ?
ចម្លើយ
៥១- បេតិកភណ្ឌវប្បធម៌ សំដៅដល់រាល់ស្នាដៃរបស់មនុស្ស និងរាល់ផលិតផលរបស់ធម្មជាតិ ដែលមានចរិតវិទ្យាសាស្ត្រ ប្រវត្តិសាស្រ្ត សិល្បៈ ឬសាសនា ដែលឆ្លុះបញ្ចាំងនូវដំណាក់កាលនៃការវិវត្តរបស់អរិយធម៌ ឬរបស់ធម្មជាតិ ។
៥២- ប្រតិទិនសុរិយគតិ សំដៅដល់បញ្ជី ឬតារាងចុះចំនួន និងឈ្មោះ ថ្ងៃ ខែ សម្រាប់ប្រើក្នុងមួយឆ្នាំ ដោយគិតតាមដំណើរនៃព្រះអាទិត្យ ។
៥៣- ប្រទានកម្ម សំដៅដល់កិច្ចសន្យាដែលភាគីម្ខាងបង្ហាញឆន្ទៈផ្តល់ឲ្យទៅភាគីម្ខាងទៀត នូវទ្រព្យសម្បត្តិ ដោយមិនយកថ្លៃ ហើយភាគីម្ខាងទៀតយល់ព្រមទទួល ។
៥៤- ប្រាក់កក់ សំដៅដល់ប្រាក់ដែលបង់ដោយអ្នកទិញទៅឲ្យអ្នកលក់ នៅពេលបង្កើតកិច្ចសន្យា ដើម្បីធានាសិទ្ធិរបស់ខ្លួនក្នុងការរំលាយកិច្ចសន្យា ។
៥៥- ផលប្រយោជន៍ពិសេស សំដៅដល់ទ្រព្យដែលបុគ្គល (សន្តតិជន) បានទទួលជាប្រទានកម្មនៅក្នុងឱកាសអាពាហ៍ពិពាហ៍ ឬហេតុការណ៍ផ្សេងទៀត ឬដើម្បីមូលធននៃជីវភាពរស់នៅ ឬដែលបានទទួលជាអច្ឆ័យទានពីមតកជន ។