Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២១- តើក្ស័យធនសំដៅដល់អ្វី ?

២២- តើជនដែលមាននិស្ស័យពិសេសសំដៅដល់អ្វី ?

២៣- តើជម្រះបញ្ជីសំដៅដល់អ្វី ?

២៤- តើញាតិពន្ធខ្សែផ្ទាល់សំដៅដល់អ្វី ?

២៥- តើញាតិលោហិតខ្សែផ្ទាល់សំដៅដល់អ្វី ?

ចម្លើយ

២១- ក្ស័យធន សំដៅដល់ស្ថានភាពដែលកូនបំណុលមិនអាចសងកាតព្វកិច្ច ចំពោះម្ចាស់បំណុលទាំងឡាយបាន ដោយសារការដួលរលំនូវសេដ្ឋកិច្ចរបស់ខ្លួន ដែលត្រូវបានប្រកាសដោយតុលាការ ។

២២- ជនដែលមាននិស្ស័យពិសេស សំដៅដល់បុគ្គលដែលមិនមែនជាសន្តតិជន តែមានជីវភាពរស់នៅជាមួយគ្នានឹងមតកជន ឬជាបុគ្គលដែលបានខិតខំមើលព្យាបាលមតកជនជាអាទិ៍ ។

២៣- ជម្រះបញ្ជី សំដៅដល់ប្រតិបត្តិការបឋម ដើម្បីសម្រួលនូវទំនាក់ទំនង ទ្រព្យសម្បត្តិក្នុងករណី ដែលនីតិបុគ្គល ឬក្រុនហ៊ុនត្រូវបានរំលាយ ។

២៤- ញាតិពន្ធខ្សែផ្ទាល់ សំដៅដល់ញាតិលោហិតផ្ទាល់ខាងសាច់ថ្លៃ ដែលកើតតពីមួយទៅមួយតាមលំដាប់ដូចជា ជីដូនជីតាក្មេក ឪពុកម្តាយក្មេក កូនបង្កើតរបស់សហព័ន្ធម្ខាងទៀត ។

២៥- ញាតិលោហិតខ្សែផ្ទាល់ សំដៅដល់ញាតិដែលមានឈាមជ័រជាមួយគ្នា ហើយកើតតគ្នាពីមួយទៅមួយតាមលំដាប់ គឺ ឪពុក ម្តាយ កូន ចៅ ចៅទួត ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login