Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦- តើការ្យសំដៅដល់អ្វី ?

៧- តើចរន្តការសំដៅដល់អ្វី ?

៨- តើឆន្ទានិសិទ្ធិសំដៅដល់អ្វី ?

៩- តើតីរឋានសំដៅដល់អ្វី ?

១០- តើតែងតាំងសំដៅដល់អ្វី ?

ចម្លើយ

៦- ការ្យ សំដៅដល់ផលអ្វីទាំងពួងដែលកើតមកពីស្នាដៃជាងឬស្នាដៃសិល្បករ ។ ឧទាហរណ៍ តុ ទូ ជាការ្យរបស់ជាងឯប្រលោមលោកជាការ្យរបស់អ្នកនិពន្ធ ។

៧- ចរន្តការ សំដៅដល់ការកត់ត្រាទុកជាប្រចាំក្នុងឯកសារសុរិយោដីនូវរាល់ការប្រែប្រួល ឬការផ្លាស់ប្តូរដោយយោងតាមឯកសារគតិយុត្ត ។

៨- ឆន្ទានិសិទ្ធិ សំដៅដល់អំណាចដែលប្រគល់ដល់អាជ្ញាធរឲ្យរើសយកមធ្យោបាយណាមួយតាមចិត្តខ្លួនមកដោះស្រាយបញ្ហាណាមួយ ។

៩- តីរឋាន សំដៅដល់ការ្យដែលបានកសាងនៅក្នុងកំពង់ផែ ឬលើច្រាំងទន្លេសម្រាប់នាវាចូលចត សម្រាប់អ្នកដំណើរឡើងចុះនាវា​ និងសម្រាប់ផ្ទុកទំនិញ និងដាក់ទំនិញចុះ ។

១០- តែងតាំង សំដៅដល់ឲ្យមុខការ ឲ្យគុណភាព ផ្តល់ឋានៈនាទី ។ ឧទាហរណ៍ ឈ្មោះ “ក” បានតែងតាំងឈ្មោះ “ខ” ជាទាយាទរបស់ខ្លួន ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login