ចំពោះទ្រព្យសកម្មរយៈពេលវែងដែលនាំចូលបរិយាទានជាអាទិ៍មាន ៖
- ថ្លៃទិញ
- ចំណាយដឹកជញ្ជូន
- ចំណាយធានារ៉ាប់រង ដែលបានចាយនៅក្រៅប្រទេស
- ពន្ធគយ ឬអាករដែលមិនអាចស្នើសុំវិញបាន
- ចំណាយឆ្លងកាត់ កម្រៃជើងសា និងជើងសាជំនួញ ដែលត្រូវបង់ឲ្យសហគ្រាសនានា ដែលស្ថិតនៅឯបរទេស (គិតរួមបញ្ចូលទាំងកម្រៃជើងសាធនាគារ ចំណាយសំណុំរឿងនិងចំណាយនៃការទូទាត់)
- ចំណាយផ្សេងៗក្រោយការបញ្ចូលទ្រព្យសកម្មមកក្នុងប្រទេស ដូចជាចំណាយឆ្លងកាត់ កម្រៃជើងសា និងជើងសាជំនួញ ដែលត្រូវបង់ឲ្យសហគ្រាសក្នុងស្រុក ចំណាយដឹកជញ្ជូន និងចំណាយធានារ៉ាប់រងពីព្រំដែនមកដល់ឃ្លាំង ។