ការទិញបែងចែកជា៣ប្រភេទគឺ ៖
- ការទិញដែលអាចស្តុកបាន ដូចជា គ្រឿងផ្គត់ផ្គង់ និងទំនិញ
- ការទិញមិនអាចស្តុកបាន ឬមិនបានស្តុកដូចជា ទឹក អគ្គិសនី ប្រេងឥន្ធនៈ និងប្រេងរំអិល សម្ភារផ្គត់ផ្គង់តូចតាចសម្រាប់ការិយាល័យ ហត្ថូបករណ៍តូចតាចដែលត្រូវផ្លាស់ថ្មីញឹកញាប់...(នៅដំណាច់ឆ្នាំជាប់ពន្ធ ការទិញប្រភេទនេះមិនត្រូវបានធ្វើនិយ័តកម្មដោយគណនីស្តុកទេ ប៉ុន្តែត្រូវធ្វើដោយគណនី “ចំណាយបានពិនិត្យកត់ត្រាមុន”)
- ការទិញសេវាដែលជាទឹកប្រាក់បានចាយឲ្យអ្នកទទួលម៉ៅការបន្តសម្រាប់ផលិត ការបំប្លែង ការរក្សាផលិតផលទុកឲ្យបានយូរ ឬការជួសជុល ថែទាំ...។ អ្នកទទួលម៉ៅការបន្ត អាចជាអ្នកផលិតយកតែថ្លៃឈ្នួលពលកម្ម (អ្នកទិញជាអ្នកផ្តល់វត្ថុដើមឲ្យ) អ្នកទទួលម៉ៅការបន្តខាងឧស្សាហកម្ម ឬអ្នកទទួលម៉ៅការបន្តសម្រាប់ការផ្គត់ផ្គង់ទំនិញឬសេវា (តាមធម្មតាគឺមានការងារខាងសាធារណការ ការងារសាងសង់អគារ...) ។