Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៣១- តើការជួលអាទិ៍មានអ្វីខ្លះ ?

៣២- តើពន្ធអាករដែលបានបង់ក្នុងឆ្នាំជាប់ពន្ធមានអ្វីខ្លះ ?

៣៣- តើការប្រាក់សំដៅដល់អ្វី ?

៣៤- តើកាតព្វកិច្ចបំណុលសំដៅដល់អ្វី ?

៣៥- តើការប្រាក់ជាអាទិ៍មានអ្វីខ្លះ ?

ចម្លើយ

៣១- ការជួលអាទិ៍មានដូចជា ៖

  • ការជួលអចលនទ្រព្យឬចលនទ្រព្យសម្រាប់បម្រើអាជីវកម្ម
  • ការជួលកន្លែងស្នាក់នៅ ។

៣២- ពន្ធអាករដែលបានបង់ក្នុងឆ្នាំជាប់ពន្ធមាន ៖

  • ពន្ធអាករណាមួយដែលត្រូវបានបង់តាមវិធីដាក់លិខិតប្រកាសសារពើពន្ធ និងជាប្រភេទពន្ធអាករដែលអាចកាត់កងបាន ត្រូវបានអនុញ្ញាតឲ្យកាត់កងនៅក្នុងឆ្នាំជាប់ពន្ធដែលពន្ធអាករទាំងនេះត្រូវបានបង់ ឬត្រូវបង់
  • ចំពោះពន្ធអាករដែលបានបង់ដោយមិនដាក់លិខិតប្រកាសសារពើពន្ធ ត្រូ​វបានអនុញ្ញាតឲ្យកាត់កងក្នុងឆ្នាំជាប់ពន្ធដែលពន្ធអាករទាំងនេះបំពេញបាននូវលក្ខខណ្ឌនានានៃចំណាយអាចកាត់កងបាន ។

៣៣- ការប្រាក់ សំដៅដល់ទឹកប្រាក់ដែលជាកាតព្វកិច្ចបំណុល ដែលកូនបំណុលត្រូវបង់ឲ្យម្ចាស់បំណុល រួមបញ្ចូលទាំងប្រាក់ចុះថ្លៃ បុព្វលាភ ឬការទូទាត់ប្រហាក់ប្រហែល លើកលែងតែការបង្វិលសងប្រាក់ដើម ។ ការប្រាក់អាចជាតម្លៃនៃការយល់ព្រមមិនតាមទារឥណទានដែលបានផ្តល់ឲ្យជាទំនិញឬសេវា ដែលកូនបំណុលត្រូវសងម្ចាស់បំណុល ។

៣៤- កាតព្វកិច្ចបំណុល សំដៅដល់កាតព្វកិច្ចទូទាត់សងជាប្រាក់ឬជាវត្ថុ ទៅឲ្យបុគ្គលម្នាក់ទៀត រួមបញ្ចូលទាំងកាតព្វកិច្ចរបស់ធនាគារចំពោះប្រាក់បញ្ញើ កាតព្វកិច្ចចំពោះសមតុល្យក្នុងគណនីត្រូវសង រូបិយាណត្តិ សញ្ញាប័ណ្ណ...។

៣៥- ការប្រាក់ជាអាទិ៍មានដូចជា ៖

  • ការប្រាក់នៃប្រាក់ខ្ចីពីគតិយជន
  • ទឹកប្រាក់នានាដែលបានទូទាត់ឲ្យសម្រាប់ជាលាភការនៃដើមទុនផ្ទាល់របស់សហគ្រាស ឬការប្រាក់សងឲ្យគណនីម្ចាស់សហគ្រាសឯកបុគ្គល មិនត្រូវអនុញ្ញាតឲ្យកាត់កងទេ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login