Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2020-04-09 15:09

លក្ខខណ្ឌនៃការអនុញ្ញាតការខាតបង់មានដូចជា ៖

ក- ភ័ស្តុតាងបញ្ជាក់ពីការខាតបង់ ៖

  • ដើម្បីអាចកាត់កងបាន សហគ្រាសត្រូវគណនាការខាតបង់ស្របតាមបទប្បញ្ញត្តិស្តីពីពន្ធដារ ហើយការខាតបង់នោះបានបំពេញក្នុងលិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំដែលបានដាក់ជូនរដ្ឋបាលសារពើពន្ធ
  • សហគ្រាសដែលត្រូវទទួលរងការកំណត់ពន្ធជាឯកតោភាគីរបស់រដ្ឋបាលសារពើពន្ធក្នុងឆ្នាំជាប់ពន្ធណាមួយ មិនត្រូវអនុញ្ញាតឲ្យយោងការខាតបង់ពីឆ្នាំជាប់ពន្ធមុន មកកាត់កងក្នុងឆ្នាំជាប់ពន្ធដែលមានការកំណត់ពន្ធជាឯកតោភាគី ឬយោងការខាតបង់ក្នុងឆ្នាំដែលមានការកំណត់ពន្ធជាឯកតោភាគីទៅកាត់កងទៅឆ្នាំជាប់ពន្ធបន្ទាប់បានទេ ។ ចំពោះការខាតបង់ដែលកើតមានមុនឆ្នាំជាប់ពន្ធដែលមានការកំណត់ពន្ធជាឯកតោភាគី ត្រូវបានអនុញ្ញាតឲ្យយោងទៅកាត់កងនៅឆ្នាំជាប់ពន្ធបន្ទាប់ពីឆ្នាំជាប់ពន្ធដែលមានការកំណត់ពន្ធជាឯកតោភាគីបាន ប្រសិនបើមិនទាន់ហួសអាយុកាលយោងខាត ៥ឆ្នាំ
  • ការខាតបង់ដែលត្រូវបានអនុញ្ញាតឲ្យយកមកកាត់កង ត្រូវតែមានការបញ្ជាក់អះអាងដោយឯកសារនិងបញ្ជីគណនេយ្យស្របតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា និង​បានធ្វើនិយ័តកម្មស្របតាមបទប្បញ្ញត្តិស្តីពីពន្ធដារ ។

ខ- អត្តសញ្ញាណនៃសហគ្រាស ៖

  • ការខាតបង់របស់សហគ្រាសណាមួយអាចអនុញ្ញាតឲ្យយោងបានសម្រាប់តែសហគ្រាសនោះប៉ុណោ្ណះ
  • ក្នុងករណីផ្លាស់ប្តូរសកម្មភាពអាជីវកម្ម ដែលក្នុងនោះជាការបញ្ឈប់សកម្មភាពចាស់ និងចាប់ផ្តើមសកម្មភាពថ្មីទៀត ។ (ឧទាហរណ៍ សហគ្រាសឈប់ធ្វើសកម្មភាពខាងលក់ដូរ មកធ្វើសកម្មភាពខាងការងារសំណង់...) ការខាតបង់ដែលសហគ្រាសបានទទួលរងក្នុងសកម្មភាពចាស់របស់ខ្លួន មិងត្រូវបានអនុញ្ញាតឲ្យយកមកកាត់ចេញទេពីប្រាក់ចំណូលដែលសហគ្រាសសម្រេចបានក្នុងសកម្មភាពថ្មីរបស់ខ្លួន

គ- ឆ្នាំជាប់ពន្ធដែលត្រូវអនុវត្តការយោងការខាតបង់ ៖

  • ការខាតបង់ក្នុងឆ្នាំជាប់ពន្ធណាមួយ ត្រូវយោងមកកាត់កងជាដាច់ខាតពីលទ្ធផលចំណេញនៃឆ្នាំជាប់ពន្ធបន្តបន្ទាប់ដោយមិនអនុញ្ញាតឲ្យរំលងឆ្នាំជាប់ពន្ធដែលមានលទ្ធផលចំណេញណាមួយទេ
  • ប្រសិនបើដោយមូលហេតុណាមួយ សហគ្រាសមិនបានយោងការខាតបង់ទាំងអស់ ឬយោងតែចំណែកណាមួយទៅកាត់កងនឹងលទ្ធផលចំណេញនៃឆ្នាំជាប់ពន្ធបន្ទាប់ណាមួយ ដែលបទប្បញ្ញត្តិស្តីពីពន្ធដារបានអនុញ្ញាតឲ្យកាត់កង ការខាតបង់នេះមិនអាចយោងទៅកាត់កងពីលទ្ធផលចំណេញនៃឆ្នាំជាប់ពន្ធបន្ទាប់ៗទៀតបានទេ
  • ការយោងការខាតបង់ត្រូវអនុវត្តរៀងៗគ្នាទៅតាមលំដាប់ឆ្នាំដែលការខាតបង់បានកើតឡើងដោយមិនឲ្យលើសពី ៥ឆ្នាំ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login