Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2020-04-09 15:07

ករណីពិសេសមួយចំនួនទាក់ទិននិងតម្លៃលើសឬតម្លៃខ្វះត្រូវបានកំណត់ដូចជា ៖

  • ការខាតបង់ពីការលក់ ឬដោះដូរទ្រព្យសម្បត្តិ ទោះដោយផ្ទាល់ឬប្រយោលក្តី រវាងបុគ្គលទាក់ទិនដែលមិនអនុវត្តតាមគោលការណ៍ជំហោងដៃ ត្រូវអនុវត្តតាមបទប្បញ្ញត្តិនៃប្រកាសលេខ ៩៨៦ សហវ.ប្រក ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ស្តីពីវិធាននិងនីតិវិធីសម្រាប់ចែកចំណូលនិងចំណាយក្នុងចំណោមបុគ្គលទាក់ទិន ។
  • ចំពោះឧបហារិតចូលក្រុមហ៊ុន តម្លៃលើសឬតម្លៃខ្វះត្រូវគណនាតាមតម្លៃគិតនៃសន្លឹកហ៊ុនឬភាគហ៊ុនដែលបានប្រគល់សម្រាប់ជាថ្នូរនៃឧបហារិត ។ ជាធម្មតា តម្លៃពិតនៃសន្លឹកហ៊ុនឬភាគហ៊ុន ត្រូវស្មើនឹងតម្លៃប៉ាន់ស្មាននៃទ្រព្យសកម្ម ដែលបានយកមកបញ្ចូលដោយឧបហារិតទៅក្នុងបញ្ជីគណនេយ្យរបស់សហគ្រាសដែលទទួលឧបហារិត ។
  • ចំពោះការដោះដូរ ទោះបីមានឬគ្មានការបន្ថែមប្រាក់ក៏ដោយ ត្រូវបានចាត់ទុកជាប្រតិបត្តិការលក់ និងប្រតិបត្តិការទិញជាធម្មតា ។ តម្លៃលើសឬតម្លៃខ្វះ គឺស្មើនឹងទឹកប្រាក់លម្អៀងរវាងតម្លៃទីផ្សារនៃទ្រព្យសកម្មដែលបានទទួលក្នុងការដោះដូរ និងតម្លៃនៅសល់មិនទាន់រំលស់នៃទ្រព្យសកម្មដែលបានដោះដូរ ។ ការដោះដូរត្រូវជាប់ពន្ធក្នុងឆ្នាំជាប់ពន្ធដែលកើតមានការដោះដូរនេះ ។
  • ចំពោះការធ្វើអំណោយ ឬការដកយកវិញនូវទ្រព្យពីទ្រព្យសកម្មរបស់សហគ្រាស ឬការបញ្ឈប់សកម្មភាពអាជីវកម្មតម្លៃលើសឬតម្លៃខ្វះនៃអំណោយឬទ្រព្យ ត្រូវគណនាតាមតម្លៃទីផ្សារនាថ្ងៃធ្វើអំណោយ ឬថ្ងៃដកយកវិញ ឬថ្ងៃបញ្ឈប់សកម្មភាព ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login