Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2020-04-20 15:38

បទដ្ឋានសង្រ្គាម សំដៅដល់វិធានទាំងឡាយណាដែលមានចែងនៅក្នុងច្បាប់អន្តរជាតិ និងអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិ និងកាតព្វកិច្ចរបស់ភាគីពាក់ព័ន្ធនឹងសង្រ្គាម ។ សិទ្ធិកាតព្វកិច្ចដែលភាគីពាក់ព័ន្ធនៅក្នុងសង្រ្គាមត្រូវគោរពពេលធ្វើសង្រ្គាមមានដូចខាងក្រោម ៖

  • អំឡុងពេលមានសង្រ្គាម ការសម្លាប់ជនស៊ីវិលគ្មានអាវុធដោយចេតនា​ មិនត្រូវបានអនុញ្ញាតឡើយ ។
  • ទាហានម្ខាងមិនអាចអាចសម្លាប់ ឬធ្វើឲ្យរបួសដល់ទាហានម្ខាងទៀត ដែលបានចុះចូលហើយនោះទេ ។
  • មន្ទីរពេទ្យមិនត្រូវបានប៉ះពាល់ ឬវាយប្រហារទេក្នុងពេលមានសង្រ្គាម ។
  • ឈ្លើយសឹកមិនត្រូវបានគេប្រព្រឹត្តដោយអមនុស្សធម៌ ឬធ្វើទារុណកម្មទេ ។
  • ការចាប់យកឬសម្លាប់ចំណាប់ខ្មាំងមិនត្រូវអនុញ្ញាតឡើយ ។
  • ទាហានត្រូវពាក់ឯកសណ្ឋានដើម្បីឲ្យគេបានស្គាល់អត្តសញ្ញាណច្បាស់លាស់ ជៀសវាងការច្រឡំជាមួយជនស៊ីវិល ។
  • សមរភូមិត្រូវធ្វើឲ្យឆ្ងាយពីតំបន់ទីក្រុងដែលមានប្រជាជនរស់នៅ ។
  • នៅពេលត្រូវវាយប្រហារទៅលើទីក្រុងត្រូវទុកពេលវេលាសម្រាប់ជម្លៀសជនស៊ីវិលចេញ ។
  • ជនស៊ីវិលស្លូតត្រង់ត្រូវទទួលការគាំពារ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login