Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៣៦- សម្រាប់គោលដៅនៃពន្ធលើប្រាក់ចំណូល រំលស់ដែលអាចកាត់កងបាន តើត្រូវបំពេញលក្ខខណ្ឌប៉ុន្មាន ?

៣៧- តើទ្រព្យសកម្មរយៈពេលវែងត្រូវបានបែងចែកប៉ុន្មាន ? អ្វីខ្លះ ?

៣៨- តើទ្រព្យសកម្មអរូបីដែលអាចរំលស់បានជាអាទិ៍មានអ្វីខ្លះ ?

៣៩- តើទ្រព្យសកម្មរូបីត្រូវបែងចែកជាប៉ុន្មានថ្នាក់ ? អ្វីខ្លះ ?

៤០-​ ក្នុងករណីទ្រព្យសកម្មរយៈពេលវែងត្រូវបានប្រើប្រាស់ក្នុងអាជី​វកម្មផងនិងប្រើប្រាស់ក្រៅអាជីវកម្មផង តើសហគ្រាសត្រូវអនុវត្តអ្វីខ្លះ ?

ចម្លើយ

៣៦- សម្រាប់គោលដៅនៃពន្ធលើប្រាក់ចំណូល រំលស់ដែលអាចកាត់កងបាន ត្រូវបំពេញលក្ខខណ្ឌ៥ដូចខាងក្រោម ៖

  • រំលស់ត្រូវធ្វើតែលើទ្រព្យសកម្មរយៈពេលវែងដែលបានកត់ត្រាក្នុងទ្រព្យសកម្មនៃតារាងតុល្យការរបស់សហគ្រាស
  • រំលស់ត្រូវធ្វើតែលើទ្រព្យសកម្មរយៈពេលវែងដែលទទួលរងការសឹករេច
  • រំលស់ត្រូវធ្វើលើមូលដ្ឋាន និងក្នុងដែនកំណត់នៃថ្លៃដើម
  • រំលស់ត្រូវគណនា ។

៣៧- ទ្រព្យសកម្មរយៈពេលវែងត្រូវបានបែងចែកដូចជា ៖

  • ទ្រព្យសកម្មអរូបី
  • ទ្រព្យសកម្មរូបី ។

៣៨- ទ្រព្យសកម្មអរូបីដែលអាចរំលស់បានជាអាទិ៍មាន ៖

  • ចំណាយបង្កើតសហគ្រាស
  • ចំណាយស្រាវជ្រាវនិងអភិវឌ្ឍន៍ គឺជាចំណាយនៃការស្រាវជ្រាវនិងអភិវឌ្ឍន៍ដែលសហគ្រាសបានធ្វើឡើងសម្រាប់បម្រើការងារអាជីវកម្ម ។ ដូចគ្នានឹងចំណាយបង្កើតសហគ្រាសដែរ ចំណាយនេះគឺជាចំណាយគ្មានថ្នូរមកវិញនៅក្នុងទ្រព្យសកម្មរបស់សហគ្រាសទេ ។ គណនីទាំងឡាយដែលសម្រាប់កត់ត្រានូវចំណាយទាំងនេះ គឺជាគណនីទ្រព្យសកម្មដែលគ្មានតម្លៃពិតប្រាកដ ។ ដូច្នេះក្នុងការកត់ត្រាជាទ្រព្យសកម្មរយៈពេលវែងនូវគម្រោងការស្រាវជ្រាវ​ និងអភិវឌ្ឍន៍ណាមួយ គម្រោងការនោះត្រូវអាចសម្គាល់និងញែកដាច់តែឯងបាន និងត្រូវមានរំពឹងយ៉ាងមុតមាំក្នុងការទទួលផលខាងពាណិជ្ជកម្ម ។ សម្រាប់គោលដៅនៃពន្ធលើប្រាក់ចំណូល ចំណាយនេះអាចកាត់ចេញទាំងស្រុងបានពីលទ្ធផលនៃការិយបរិច្ឆេទដែលចំណាយបានកើតឡើង
  • ប្រកាសនីយបត្រ ពាណិជ្ជកម្ម អាជ្ញាប័ណ្ណ សម្បទាន កម្មវិធីកុំព្យូទ័រ (ចំណែកដែលមានច្បាប់ការពារ)
  • មូលនិធិពាណិជ្ជកម្ម
  • សិទ្ធិធ្វើអាជីវកម្ម
  • ទ្រព្យសកម្មរយៈពេលវែងអរូបីផ្សេងទៀត

ទ្រព្យសកម្មអរូបីដែលមិនអាចរំលស់បានជាអាទិ៍មាន មូលបត្រ ភាគកម្ម ទ្រព្យសកម្មរយៈពេលវែង ហិរញ្ញវត្ថុផ្សេងៗ និងសិទ្ធិប្រើប្រាស់ដីធ្លី... ។

៣៩- ទ្រព្យសកម្មរូបីត្រូវបែងចែកជា៤ថ្នាក់គឺ ៖

  • ទ្រព្យថ្នាក់១ ៖ រួមមាន សំណង់នានា រួមបញ្ចូលទាំង អគារ រចនាសម្ព័ន្ធរបស់អគារ សំណង់ដែលជាសមាសភាគនៃអគារ ផ្លូវថ្នល់ ផ្លូវដែក នាវាដឹកជញ្ជូន
  • ទ្រព្យថ្នាក់២ ៖​ រួមមាន កុំព្យូទ័រ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ឧបករណ៍អេឡិចត្រូនិក និងបរិក្ខារទុកដាក់ទិន្នន័យ
  • ទ្រព្យថ្នាក់៣ ៖ រួមមាន រថយន្ត រថយន្តទំនិញ គ្រឿងសង្ហារឹម និងបរិក្ខារការិយាល័យ
  • ទ្រព្យថ្នាក់៤ ៖ រួមមាន រាល់គ្រប់ប្រភេទនៃទ្រព្យសកម្មរូបីដទៃផ្សេងៗទៀត ក្រៅពីទ្រព្យក្នុងថ្នាក់១ ថ្នាក់២ និងថ្នាក់៣ ។

៤០- ក្នុងករណីទ្រព្យសកម្មរយៈពេលវែងត្រូវបានប្រើប្រាស់ក្នុងអាជី​វកម្មផងនិងប្រើប្រាស់ក្រៅអាជីវកម្មផង សហគ្រាសត្រូវអនុវត្តដូចជា ៖

ក- ការប្រើប្រាស់ទ្រព្យសកម្មរយៈពេលវែងសម្រាប់បម្រើតម្រូវការផ្ទាល់ខ្លួនរបស់ម្ចាស់សហគ្រាស ឬផ្តល់ឲ្យនិយោជិត ឬតតិយជនត្រូវចាត់ទុកថាបានផ្គត់ផ្គង់សេវាតាមតម្លៃទីផ្សារ (កត់ត្រាចូលក្នុងចំណូលបន្ទាប់បន្សំ) ។ ក្នុងករណីនេះ ការផ្តល់ឲ្យនិយោជិតត្រូវបានអនុញ្ញាតជាចំណាយកាត់កងបាននិងត្រូវជាប់ពន្ធលើអត្ថប្រយោជន៍បន្ថែម

ខ- ចំពោះសហគ្រាសឯកបុគ្គលឬសហគ្រាសសហកម្មសិទ្ធិ ការប្រើប្រាស់ដីនិងអគារផ្ទាល់ខ្លួនសម្រាប់ធ្វើអាជីវកម្ម សហគ្រាសមិនត្រូវកត់ត្រាក្នុងតារាងតុល្យការ ហើយមិនត្រូវបានចាត់ទុកជាការជួលដែរ ។ ក្នុងករណីសហគ្រាសបានកត់ត្រាចូលក្នុងតារាងតុល្យការ ចំណាយរំលស់មិនត្រូវបានអនុញ្ញាតឲ្យកាត់កងពីប្រាក់ចំណូលជាប់ពន្ធឡើយ ហើយមិនត្រូវចាត់ទុកថាបានលក់ទេនៅពេលឈប់ប្រើប្រាស់ក្នុងអាជីវកម្ម ។ សម្រាប់គោលដៅនៃវាក្យខណ្ឌនេះ ម្ចាស់ដីនិងអគារ រួមបញ្ចូលបុគ្គលទាំងឡាយដែលមានឈ្មោះក្នុងសៀវភៅគ្រួសារដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច

គ- ចំពោះសហគ្រាសដែលបានអនុវត្តតាមវិធានដូចមានចែងក្នុងវាក្យខណ្ឌ ក នៃ កថាខណ្ឌនេះការប្រើប្រាស់ចម្រុះនូវទ្រព្យសកម្មរយៈពេលវែងកត់ត្រាក្នុងតារាងតុល្យការពុំមានផលប៉ះពាល់អ្វីដល់ការធ្វើរំលស់ទេ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login