ទំនិញគ្មានការទាមទារគឺជា ៖
	- ទំនិញរក្សាទុកក្នុងទីកន្លែងសន្និធិគយបណ្តោះអាសន្ន ឬនៅក្នុងភណ្ឌាគារគយមានដែនកំណត់ ដែលហួសរយៈពេលកំណត់ក្រោមបញ្ញត្តិនៃច្បាប់នេះ ។
 
	- ទំនិញផ្ញើតាមប្រៃសណីយ៍ដែលគម្យជនបដិសេធមិនទទួលយក ឬគម្យជនពុំត្រូវបានរកឃើញ និងមិនអាចបញ្ចូនទំនិញត្រឡប់ទៅអ្នកផ្ញើវិញបាន ។
 
	- ទំនិញ និងមធ្យោបាយដឹកជញ្ជូនពុំជាប់អាយ័ត ដែលស្ថិតនៅក្នុងកន្លែងបញ្ចេញទំនិញពីគយ ហើយម្ចាស់បានបោះបង់ចោលជាលាយល័ក្ខណ៍អក្សរ ។