Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦- តើព័ត៌មាននៃការផ្តល់សេវាសាធារណៈនីមួយៗត្រូវផ្សព្វផ្សាយជាសាធារណៈតាមរយៈកម្រងព័ត៌មានសេវាសាធារណៈនិងមធ្យោបាយអ្វីខ្លះ ?

៧- តើបណ្ណផ្សព្វផ្សាយត្រូវចែងឲ្យច្បាស់លាស់អំពីអ្វីខ្លះ ?

៨- តើភាពងាយស្រួលក្នុងការទទួលយកសេវាមានលក្ខណៈវិនិច្ឆ័យមានអ្វីខ្លះ ?

៩- តើភាពយកចិត្តទុកដាក់ក្នុងការទទួលអ្នកប្រើប្រាស់សេវាសំដៅដល់អ្វី ?

១០- តើភាពយកចិត្តទុកដាក់ក្នុងការទទួលអ្នកប្រើប្រាស់សេវាមានលក្ខណវិនិច្ឆ័យអ្វីខ្លះ ?

ចម្លើយ

៦- ព័ត៌មាននៃការផ្តល់សេវាសាធារណៈនីមួយៗត្រូវផ្សព្វផ្សាយជាសាធារណៈតាមរយៈកម្រងព័ត៌មានសេវាសាធារណៈនិងមធ្យោបាយមានដូចជា ៖

  • បណ្ណផ្សព្វផ្សាយ
  • បណ្ណប្រកាស
  • ព្រឹត្តិបត្រ គេហទំព័រ ទូរទស្សន៍ វិទ្យុ សារព័ត៌មាន ការបិទផ្សាយក្បែរបរិវេណទ្វារចេញចូល ឬនៅលើជញ្ជាំង ឬតាមទីតាំងណាដែលងាយមើលឃើញដោយសរសេរឲ្យបានធំៗ ។

៧- បណ្ណផ្សព្វផ្សាយត្រូវចែងឲ្យច្បាស់លាស់អំពី ៖

  • ប្រភេទសេវាសាធារណៈនីមួយៗដែលផ្តល់ដោយក្រសួង ស្ថាប័ន
  • តម្លៃនៃសេវាសាធារណៈនីមួយៗ
  • រយៈពេលនៃការទទួលបានសេវាសាធារណៈបន្ទាប់ពីអ្នកផ្តល់សេវាសាធារណៈទទួលពាក្យស្នើសុំ និងឯកសារតម្រូវពីសំណាក់អ្នកប្រើប្រាស់សេវាសាធារណៈ
  • លក្ខខណ្ឌក្នុងការទទួលបានសេវាសាធារណៈ
  • ម៉ោងបំពេញការងារ មធ្យោបាយទំនាក់ទំនង ថ្ងៃឈប់សម្រាក
  • ឯកសារតម្រូវដើម្បីទទួលបានសេវាសាធារណៈ
  • កន្លែងដាក់ពាក្យនិងកន្លែងទទួលសេវាសាធារណៈ
  • ប្រភពលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធដែលអ្នកប្រើប្រាស់សេវាសាធារណៈអាចពិនិត្យឬទទួលបាន
  • យន្តការព័ត៌មានត្រឡប់និងបណ្តឹងតវ៉ា ។

៨- ភាពងាយស្រួលក្នុងការទទួលយកសេវាមានលក្ខណៈវិនិច្ឆ័យមានដូចជា ៖

  • ទីតាំងនិងហេដ្ឋារចនាសម្ព័ន្ធ
  • នីតិវិធីនិងលក្ខខណ្ឌ ។

៩- ភាពយកចិត្តទុកដាក់ក្នុងការទទួលអ្នកប្រើប្រាស់សេវា សំដៅដល់សមត្ថភាពរបស់ក្រសួងស្ថាប័ន និងអ្នកផ្តល់សេវាសាធារណៈក្នុងការប្រើប្រាស់មធ្យោបាយនិងនីតិវិធីការងារ ដើម្បីដោះស្រាយឬឆ្លើយតបទៅនឹងសំណូមពររបស់អ្នកប្រើប្រាស់សេវាសាធារណៈ ។

១០- ភាពយកចិត្តទុកដាក់ក្នុងការទទួលអ្នកប្រើប្រាស់សេវាមានលក្ខណវិនិច្ឆ័យដូចជា ៖

  • ការទទួល
  • យន្តការសម្របសម្រួល
  • វិធានការកែលម្អ
  • យន្តការដោះស្រាយ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login