សំណួរ
១១- តើសេវាផ្តល់តាមគោលការណ៍កំណត់មានលក្ខណៈវិនិច្ឆ័យអ្វីខ្លះ ?
១២- តើសេវាផ្តល់មានអភិបាលកិច្ចល្អមានលក្ខណៈវិនិច្ឆ័យអ្វីខ្លះ ?
១៣- តើយន្តការព័ត៌មានត្រឡប់និងបណ្តឹងតវ៉ារបស់អ្នកប្រើប្រាស់សេវាមានលក្ខណៈវិនិច្ឆ័យអ្វីខ្លះ ?
១៤- តើសេវាសាធារណៈសំដៅដល់អ្វី ?
១៥- តើអ្នកផ្តល់សេវាសាធារណៈសំដៅដល់អ្វី ?
ចម្លើយ
១១- សេវាផ្តល់តាមគោលការណ៍កំណត់មានលក្ខណៈវិនិច្ឆ័យដូចជា ៖
- សេវាសាធារណៈត្រូវបានផ្តល់តាមការកំណត់ (រយៈពេលតម្លៃជាដើម)
- អង្គភាពផ្តល់សេវាសាធារណៈទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាពសេវាសាធារណៈ
- ការវាយតម្លៃតរបស់អ្នកប្រើប្រាស់សេវាចំពោះគុណភាពសេវាសាធារណៈដែលបានផ្តល់ ។
១២- សេវាផ្តល់មានអភិបាលកិច្ចល្អមានលក្ខណៈវិនិច្ឆ័យដូចជា ៖
- ប្រើប្រាស់សមត្ថកិច្ចរបស់ក្រសួង ស្ថាប័នឲ្យអស់លទ្ធភាព
- ប្រើប្រាស់បទដ្ឋានគតិយុត្តកំណត់អំពីការផ្តល់សេវាសាធារណៈរបស់ក្រសួង ស្ថាប័នឲ្យបានត្រឹមត្រូវ
- ប្រើប្រាស់ធនធានមនុស្សឲ្យអស់លទ្ធភាព (ប្រើប្រាស់ចំនួនមនុស្សតិចជាងមុន ដើម្បីសម្រេចបានលទ្ធផលដដែលឬប្រើប្រាស់ចំនួនមនុស្សដដែលឲ្យបានលទ្ធផលច្រើនជាងមុននិងប្រើប្រាស់ធនធានមនុស្សឲ្យស្របទៅនឹងតម្រូវការ ជំនាញ ពេលវេលា និងទីកន្លែង) ។
១៣- យន្តការព័ត៌មានត្រឡប់និងបណ្តឹងតវ៉ារបស់អ្នកប្រើប្រាស់សេវាមានលក្ខណៈវិនិច្ឆ័យដូចជា ៖
- មានយន្តការទទួលព័ត៌មានត្រឡប់និងបណ្តឹងតវ៉ាតាមរយៈប្រអប់សំបុត្រដោយផ្ទាល់ ប្រៃសណីយ៍ អ៊ីម៉ែល ទូរស័ព្ទ ទូរសារជាដើម
- មានការឆ្លើយតបទៅនឹងព័ត៌មានត្រឡប់និងបណ្តឹងតវ៉ាតាមពេលវេលាសមស្របទៅតាមករណីនីមួយៗ
- មានវិធានការដោះស្រាយក្រោយពេលទទួលបានព័ត៌មានត្រឡប់និងបណ្តឹងតវ៉ា
- មានសេវាកម្មទំនាក់ទំនងជាមួយអ្នកប្រើប្រាស់សេវា (ការិយាល័យ តុ ឬកន្លែងសម្រាប់ផ្តល់ព័ត៌មាន និងផ្តល់ការបំភ្លឺផ្សេងៗពាក់ព័ន្ធនិងសេវាសាធារណៈ ដែលផ្តល់ដោយសាមីក្រសួង ស្ថាប័ន) ។
១៤- សេវាសាធារណៈ សំដៅដល់រាល់សកម្មភាពដែលធ្វើឡើងដោយក្រសួង ស្ថាប័នមានសមត្ថកិច្ចឬក្រសួងស្ថាប័នទទួលសមត្ថកិច្ច ក្នុងគោលដៅបម្រើផលប្រយោជន៍សាធារណៈ ។
១៥- អ្នកផ្តល់សេវាសាធារណៈ សំដៅដល់ស្ថាប័នមានសមត្ថកិច្ច ឬស្ថាប័នទទួលសមត្ថកិច្ច ដែលបម្រើរាល់សកម្មភាព ក្នុងគោលដៅបម្រើផលប្រយោជន៍សាធារណៈ ។
តភាគ