ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១៦- តើអ្នកប្រើប្រាស់សេវាសាធារណៈសំដៅដល់អ្វី ?
១៧- តើស្ថាប័នមានសមត្ថកិច្ចសំដៅដល់អ្វី ?
១៨- តើស្ថាប័នទទួលសមត្ថកិច្ចសំដៅដល់អ្វី ?
១៩- តើគុណភាពល្អសំដៅដល់អ្វី ?
២០- តើតម្លៃថោកសំដៅដល់អ្វី ?
ចម្លើយ
១៦- អ្នកប្រើប្រាស់សេវាសាធារណៈ សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលទទួលផលប្រយោជន៍ពីការប្រើប្រាស់សេវាសាធារណៈ ។
១៧- ស្ថាប័នមានសមត្ថកិច្ច សំដៅដល់ស្ថាប័នរដ្ឋ ឬភ្នាក់ងាររដ្ឋ ឬអាជ្ញាធរគ្រប់លំដាប់ថ្នាក់របស់រដ្ឋ ដែលបំពេញការងារតាមដែនសមត្ថកិច្ចរៀងៗខ្លួន ។
១៨- ស្ថាប័នទទួលសមត្ថកិច្ច សំដៅដល់ផ្នែកឯកជននិងសង្គមស៊ីវិល ដែលទទួលបានសិទ្ធិ និងភារកិច្ចពីរដ្ឋហើយដែលស្ថិតនៅក្រោមការគ្រប់គ្រង ឬការត្រួតពិនិត្យរបស់រដ្ឋឬភ្នាក់ងាររដ្ឋ ។
១៩- គុណភាពល្អ សំដៅដល់គ្រប់លក្ខខណ្ឌគុណវុឌ្ឍិដែលបានមកពីការពេញចិត្តរបស់អ្នកប្រើប្រាស់សេវាសាធារណៈ នៅពេលដែលសេវានោះត្រូវបានផ្តល់ជូនទៅតាមលក្ខខណ្ឌកំណត់ (នីតិវិធី ពេលវេលា និងតម្លៃ) និងឆ្លើយតបទៅនឹងតម្រូវការ និងផលប្រយោជន៍ទូទៅរបស់អ្នកប្រើប្រាស់ ។
២០- តម្លៃថោក សំដៅដល់សោហ៊ុយដែលត្រូវបង់ចំពោះសេវាសាធារណៈ និងដែលត្រូវមានកម្រិតមួយសមរម្យ ស្របតាមទីកន្លែង និងលទ្ធភាពរបស់អ្នកប្រើប្រាស់ ។