ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ជនជាតិដើមភាគតិច រដ្ឋាភិបាលកម្ពុជាមានគោលនយោបាយទូទៅ ដោយលើកឡើងពីសិទ្ធិស្របច្បាប់របស់ជនជាតិដើមភាគតិច សិទ្ធិក្នុងការប្រើប្រាស់ធនធានធម្មជាតិ តាមលក្ខណៈប្រពៃណី និងការកសាងសមត្ថភាពជនជាតិភាគតិច ដើម្បីឲ្យពួកគាត់មានលទ្ធភាពឆ្លងផុតពីភាពមិនចេះអក្សរ មានចំណេះដឹង និងជំនាញគ្រប់គ្រាន់ក្នុងការលើកកម្ពស់ជីវភាព និងការជួយគាំទ្រពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលក៏មាន គោលនយោបាយតាមវិស័យ ដែលលើកឡើងពីការថែរក្សាវប្បធម៌ ប្រពៃណី ជំនឿ ទំនៀមទម្លាប់ និងភាសារបស់ជនជាតិដើមភាគតិច ការធ្វើស្រែចំការតាមលក្ខណៈប្រពៃណីរបស់ពួកគាត់ ការកាន់កាប់ដី និងប្រពៃណីជាលក្ខណៈសមូហភាព រួមទាំងការប្រើប្រាស់ដែរ ។ ការលើកកម្ពស់សុខមាលភាព ការកសាងសមត្ថភាព ការយល់ដឹងពីសិទ្ធិរបស់ខ្លួនតាមផ្លូវច្បាប់ ការចូលរួមក្នុងការកសាង និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធជនបទ របស់ជនជាតិដើមភាគតិច ។ល។