កម្មវិធីផ្គត់ផ្គង់ទឹកជនបទអាចចូលរួមចំណែក ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជាមានដូចជា ៖
- កម្មវិធីផ្គត់ផ្គង់ទឹកជនបទ ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន
- មានទឹកស្អាតប្រើប្រាស់ ប្រជាពលរដ្ឋមានសុខភាពល្អ មានអនាម័យក្នុងការរស់នៅដោយមានទឹកគ្រប់គ្រាន់ក្នុងការប្រើប្រាស់បង្គន់អនាម័យ
- ប្រជាពលរដ្ឋជៀសវាងបាននូវជម្ងឺឆ្លងគ្រប់ប្រភេទ ព្រមទាំងមិនខាតពេលវេលា និងប្រាក់កាសក្នុងការដើរទៅរកទិញថ្នាំសង្កូវយកមកព្យាបាលជម្ងឺ
- មានសុខភាពល្អ ប្រជាជនអាចរកចំណូលបង្កើនជីវភាពគ្រួសារបានច្រើន អាចរៀនសូត្រ និងពញ្ជូនកូនចៅឲ្យទៅរៀនសូត្របានខ្ពស់
- អាចបង្កើនពេលវេលាសម្រាប់ធ្វើផលិតកម្មផ្សេងៗ
- កម្មវិធីផ្គត់ផ្គង់ទឹកជនបទ អាចជួយឲ្យមានប្រភពទឹកស្អាតនៅជិតផ្ទះប្រជាជន ជាជាងចំណាយពេលច្រើនទៅរកប្រភពទឹកឆ្ងាយ ។