Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៤៦- តើហេតុដូចម្តេចបានជាក្រសួងអភិវឌ្ឍន៍ជនបទ ចាំបាច់ធ្វើការកំណត់អត្តសញ្ញាណ វប្បធម៌ ទំនៀមទម្លាប់ជនជាតិដើមភាគតិ ?

៤៧- ការសាងសង់ផ្លូវជនបទ ពិតជាបានរួមចំណែកអនុវត្តយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមជនបទ ពិតប្រាកដមែន ? ចូរពន្យល់ ។

៤៨- ក្រសួងអភិវឌ្ឍជនបទតែងបង្កើតឲ្យមានគណៈកម្មការថែទាំ និងប្រើប្រាស់អណ្តូងទឹកនៅតាមសហគមន៍នីមួយៗ ។ ដើម្បីឲ្យអណ្តូងខាងលើអាចប្រើប្រាស់បានយូរអង្វែង តើគណៈកម្មការខាងលើ ត្រូវមានតួនាទីដូចម្តេចខ្លះ ? តើអ្នកប្រើប្រាស់អណ្តូងគួរចូលរួមចំណែកអ្វីខ្លះ ?

៤៩- តើត្រូវធ្វើដូចម្តេចខ្លះដើម្បីជម្រុញទីផ្សារផលិតផលជនបទឲ្យកាន់តែប្រសើរ ?

៥០- តើមីក្រូហិរញ្ញវត្ថុគឺជាអ្វី ? ក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើសកម្មភាពអ្វីខ្លះក្នុងវិស័យនេះ ?

៥១- តើគោលបំណងសំខាន់ៗនៃការអភិវឌ្ឍសហគមន៍មានអ្វីខ្លះ ? ចូរពន្យល់ ។

ចម្លើយ

៤៦- រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ជាខ្លាំងចំពោះជនជាតិដើមភាគតិច ។ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាស្ថាប័នមានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលមានភារកិច្ចធ្វើការកំណត់អត្តសញ្ញាណវប្បធម៌ និងទំនៀមទម្លាប់ជនជាតិដើមភាគតិច ដោយមូលហេតុដូចខាងក្រោម ៖

  • ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា ជនជាតិដើមភាគតិចក៏មានសិទ្ធិទទួលបានដូចៗគ្នា នូវអ្វីដែលជនជាតិខ្មែរ ដែលជាជនជាតិស្នូលនៃព្រះរាជាណាចក្រកម្ពុជាត្រូវទទួលបានដែរ
  • ការកំណត់អត្តសញ្ញាណ វប្បធម៌ និងទំនៀមទម្លាប់របស់ជនជាតិដើមភាគតិច​គឺដើម្បី ៖

+ ធ្វើការអភិវឌ្ឍនូវអត្តសញ្ញាណ វប្បធម៌ និងទំនៀមទម្លាប់នៃសហគមន៍ជាតិដើមភាគតិចនីមួយៗ ដោយស្ទើរតែផុតពូជទៅហើយ ឲ្យបានស្ថិតស្ថេរគង់វង្ស

+ ធ្វើការអភិវឌ្ឍបងប្អូនជនជាតិដើមភាគតិច ដោយធ្វើការបែងចែកដីធ្លីជូនបងប្អូនតាមការកំណត់របស់រដ្ឋ ធ្វើការបណ្តុះបណ្តាលបងប្អូននូវចំណេះដឹង និងជំនាញថ្មីៗដើម្បីឲ្យគេលះបង់នូវទំនៀមទម្លាប់អវិជ្ជមានចោលចេញ ដូចជា ការធ្វើកសិកម្មពនេចរជាដើម និងចាប់យកការធ្វើកសិកម្មទំនើបវិញ និងជំនាញផ្សេងៗទៀតដែលគេអាចធ្វើបាន​ ។

៤៧- ការសាងសង់ផ្លូវជនបទ ពិតជាបានរួមចំណែកអនុវត្តយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមជនបទ ពិតប្រាកដមែន ។

  • កសិកម្ម (បង្កើនផលិតកម្ម និងការងារ)
  • អប់រំ (ងាយទៅសាលារៀន បន្ថយអត្រាបោះបង់ចោលសាលា)
  • សុខាភិបាល (ពិសេសបន្ថយអត្រាមរណមាតា និងទារក)
  • ដឹកជញ្ជូនទំនិញទៅ និងមកពីផ្សារ និងធ្វើដំណើរ (ចំណេញពេល និងថវិកា)
  • ទំនាក់ទំនង និងវិស័យទេសចរណ៍  ។

៤៨- ក្រសួងអភិវឌ្ឍជនបទតែងបង្កើតឲ្យមានគណៈកម្មការថែទាំ និងប្រើប្រាស់អណ្តូងទឹកនៅតាមសហគមន៍នីមួយៗ ។ ដើម្បីឲ្យអណ្តូងខាងលើអាចប្រើប្រាស់បានយូរអង្វែង ។

            + គណៈកម្មការមានតួនាទីដូចជា ៖

  • ជួសជុលអណ្តូង និងថែទាំស្នប់ និងកម្រាល
  • ប្រមូលថវិកាពីសមាជិកអ្នកប្រើប្រាស់ ដើម្បីធានាការជួសជុលនិងថែទាំ
  • សម្អាតអណ្តូងនិងបរិវេណជុំ
  • ធ្វើរបាយការណ៍អំពីស្ថានភាពអណ្តូង ទៅគ.អ.ភ ក្រុមប្រឹក្សាឃុំ និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត
  • ចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ

+ អ្នកប្រើប្រាស់គួររួមចំណែក

  • ចូលរួមវិភាគទានប្រចាំខែ
  • ចូលរួមពលកម្មក្នុងការថែទាំ និងអនាម័យអណ្តូង ។

៤៩- ដើម្បីជម្រុញទីផ្សារផលិតផលជនបទឲ្យកាន់តែប្រសើរគឺត្រូវធ្វើដូចជា ៖

  • បណ្តុះបណ្តាលជំនាញទីផ្សារ
  • សម្របសម្រួលអាជីវករ ឈ្មួញ និងផលិតករជនបទ (ព័ត៌មានទីផ្សារ និងការតាំងពិពណ៌)
  • សាងសង់ផ្សារជនបទ
  • ចងក្រងជាសហគមន៍ និងសហគមន៍
  • លើកកម្ពស់ផលិតភាព និងគុណភាពផលិតផល
  • ពង្រីកទីផ្សារក្នុងតំបន់ និងអន្តរជាតិ
  • អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ។

៥០- មីក្រូហិរញ្ញវត្ថុ គឺជាតម្រូវការក្នុងការផ្តល់នូវសេវាហិរញ្ញវត្ថុ ដល់សហគ្រិន ឬមុខជំនួញខ្នាតតូច និងធុរកិច្ច ឬមុខរបរតូចតាច ដែលមានកង្វះខាតក្នុងការចូលដល់ធនាគារកិច្ច (Banking) និងសេវាពាក់ព័ន្ធនានា អាស្រ័យដោយតម្លៃប្រតិបត្តិការខ្ពស់ ។

ក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើសកម្មភាពក្នុងវិស័យនេះដូច​ជា ៖ អនុវត្តគម្រោងឥណទានជនបទ និងកម្មវិធីឥណទានដែលសហការជាមួយដៃគូនៅខេត្តកំពង់ចាម ពោធិ៍សាត់ កំពត សៀមរាប កោះកុង បាត់ដំបង តាកែវ បន្ទាយមានជ័យ​ និងខេត្តស្វាយរៀង ។

៥១- គោលបំណងសំខាន់ៗនៃការអភិវឌ្ឍសហគមន៍មានដូចជា ៖

  • បង្កើតការងារ និងមុខរបរ ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ
  • កាត់បន្ថយការចំណាកស្រុក
  • អាចរកសេវា​បានដោយងាយស្រួលក្នុងសហគមន៍
  • កំណត់តម្រូវការអាទិភាពភូមិ និងរៀបចំផែនការអាទិភាពអភិវឌ្ឍន៍ភូមិ
  • ជួយអនុវត្តគម្រោងអភិវឌ្ឍន៍នានានៅក្នុងភូមិរបស់ខ្លួន ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login