ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សំនួរ
១. តើប្រដាប់បន្តពូជមាននាទីអ្វីខ្លះ ?
២. តើអរម៉ូនភេទរបស់មនុស្សមានអ្វីខ្លះ ?
៣. តើទឹកកាមបង្កឡើងពីអ្វីខ្លះ ?
៤. តើវដ្តរដូវមានប៉ុន្មានវគ្គ ? អ្វីខ្លះ ?
៥.ដូចម្តេចដែលហៅថា មេយ៉ូស ? តើចំណែកនីមួយៗរបស់មេយ៉ូសចែកចេញជាវគ្គអ្វីខ្លះ ?
ចម្លើយ
១. ប្រដាប់បន្តពូជមាននាទីផលិត ស្តុកទុក ចិញ្ចឹម និងបញ្ចេញកាម៉ែត ។
២. អរម៉ូនភេទរបស់មនុស្សមាន តេស្តូស្តេរ៉ូន និង អឺស្រ្តូសែន។
៣. ទឹកកាមបង្កឡើងពីល្បាយនៃធាតុរាវជាមួយស្ពែម៉ាតូសូអ៊ីត ។
៤. វដ្តរដូវមាន៣វគ្គគឺ វគ្គផូលីគុល ដំណើរអូវុល និងវគ្គលុយតេអ៊ិច ។
៥. ដែលហៅថាមេយ៉ូស គឹដំណើរចែកោសិកាដែលចំនួនក្រូម៉ូសូមត្រូវបានបន្ថយពាក់កណ្តាលពីឌីប្លូអ៊ីតទៅអាប្លូអ៊ីត ។ចំណែកនីមួយៗរបស់មេយ៉ូសចែកចេញជាវគ្គៈ ចន្លោះវគញគប្រូផាស I មេតាស I អាណាផាស I តេឡូផាស I ប្រូផាស II មេតាផាស II អាណាផាស II តេឡូផាស II ។