សំនួរ
១. ឲ្យពំនោលច្បាប់របស់ម៉ងដែល ។
២. ចូរពន្យល់ពាក្យពហុអាឡែល ពហុសែន ។ ឲ្យឧទាហរណ៍បញ្ជាក់ ។
៣. ក្នុងករណីឌីអ៊ីប្រ៊ីឌីស ហេតុអ្វីបានជាជំនាន់ទី២ ( F2 ) មានលេចឡើងផេណូទីបថ្មីខុសពីមេបា ។
ចម្លើយ
១. ពំនោលច្បាប់របស់ម៉ងដែលៈ
- ច្បាប់ឯកសណ្ឋានភាពនៃអ៊ីប្រ៊ីតជំនាន់ទី១៖ បើមេបាជាពូជសុទ្ធអ៊ីប្រ៊ីតជំនាន់ទី១ មានលក្ខណៈដូចគ្នាទាំងអស់ ។
- ច្បាប់ការផ្តាច់ចេញនៃគូអាឡែលៈ នៅពេលកំណកាម៉ែត គូអាឡែលផ្តាច់ចេញពីគ្នា កាម៉ែតទទួលបានអាឡែលតែមួយក្នុងចំណោមអាឡែលមួយគូ ។
- ច្បាប់នៃការផ្តាច់ចេញដោយ ឯករាជ្យនៃគូសលក្ខណៈកាលណាគេបង្គាត់មេបាខុសគ្នាដោយលក្ខណៈច្រើនយ៉ាង នៅពេលកំណកាម៉ែតគូអាឡែលកំណត់មួយបែកចេញពីគ្នា ដោយមិនជាប់ទាក់ទងទៅនិងការផ្តាច់ចេញពីគ្នានៃគូអាឡែលដែលកំណត់លក្ខណៈផ្សេងទៀតទេ ។ ដូច្នេះមានការបន្សំជាថ្មីនៃអាឡែលក្នុងការម៉ែត ។
២. ពន្យល់
- ពហុអាឡែលៈ ជាសភាពសែនមួយដែលមានអាឡែលលើសពី២ ។ ឧទាហរណ៍ៈ លក្ខណៈពណ៌រោមសត្វ ក្រុមឈាម ABO ជាដើម ។
- ពហុសែនៈ ជាតំណពូជនៃលក្ខណៈមួយដែល កំណត់ដោយសែនមួយក្រុម ឧទាហរណ៍ៈ សម្បុរស្បែកមនុស្ស ពណ៌ភ្នែករបស់មនុស្ស ។
៣. ក្នុងករណីឌីអ៊ីប្រ៊ីឌីស បានជានៅជំនាន់ទី២ ( F2 ) មានលេចឡើងផេណូទីបថ្មីខុសពីមេបា ព្រោះមេបាជាពូជសុទ្ធ ឯកត្តៈ នៅជំនាន់ទី១ ( F1 ) មានលក្ខណៈដូចគ្នាវាទាំងអស់ ។