Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ប្រៀបធៀបអំពីសីលប្រាំរបស់ព្រះពុទ្ធសាសនារួចធ្វើការព្រៀបធៀបសីលនីមួយៗទៅនិងសិទ្ធិមនុស្សក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។
ក. បញ្ចសីល ឫសីល ៥
- បាណា  ៖វៀរចាកការសម្លាប់ជីវិត
- អទិន្នា ៖វៀរចាកការលួចសម្បត្តិអ្នកដ៏ទៃ
- កាមេ  ៖វៀរចាកការប្រព្រឹត្តខុសក្នុងផ្លូវកាម
- មុសា   ៖វៀរចាកការពោលពាក្យ កុហក ញុះញង់ បង្កាច់បង្ខូច
- សុរា    ៖វៀរចាកការសេពគ្រឿងស្រវឹង ។

ខ. សិទ្ធិមនុស្សក្នុងរដ្ឋធម្មនុញ្ញ
- មាត្រា៣២ ៖ ជនគ្រប់រូបមានសិទ្ធិរសរានមានជីវិត មានសេរីភាពនិងមានសន្តិសុខផ្ទាល់ខ្លួន។
- មាត្រា៤៤ ៖ ជនណាក៏ដោយមានសិទ្ធិជាម្ចាស់កម្មសិទ្ធិទោះជាសមូសហភាពក្តី ។
- មាត្រ៤៦  ៖ អំពើលក់ដូមនុស្សអំពើអាជីវកម្ម ផ្នែកពេស្យាកម្ម អំពើអាសភាសដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់នារីត្រូវហាមឃាត់ ។
- មាត្រា៤១  ៖ ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងបញ្ចេញមតិរបស់ខ្លួនសេរីភាពខាសារពត៍មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងលការប្រជុំ ។
- មាត្រា៣៨ ៖ ច្បាប់រាប់រងមិនឲមានការរំលោភបំពានលើបុគ្គលណាមួយ​ ។
- មាត្រា៤៨  ៖ សិទ្ធិបានត្រូវទទួលការពារក្នុងស្ថានការណ៍មានសង្គ្រាម និងការពារប្រឆាំងនិងអាជីវកម្ម សេដ្ឋកិច្ចឫកាមគុណលើកុមារ ។
- មាត្រា៣១ ​៖ ប្រជាពលរដ្ឋខ្មែរមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និង ករណីយកិច្ចដូចគ្នាទាំងអស់ ។
- មាត្រា៦៤ ៖ រដ្ឋហាមឃាត់ និងផ្តន្ទាទោសជនណាដែលនាំចូលផលិតផល លក់ដូគ្រឿងញៀនទំនិញក្លែងក្លាយ ។ល។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login