ក. សិទ្ធិ គឺជាអំណាចពិសេសរបស់មនុស្សគ្រប់រូបៗ ទោះចាស់ក្តី ក្មេងក្តី តូច ឬធំក្តី ដែលធម្មជាតិផ្តល់ឱ្យតាំងពីកំណើតមកម្ល៉េះសម្រាបឱ្យមនុស្សការពារខ្លួនពីការរំលោភបំពាននៃអ្នកដទៃ និងអាចឱ្យមនុស្សធ្វើអ្វីៗ បានដោយសេរី ក្នុងករណីយកិច្ចស្របច្បាប់ ។
ខ. ច្បាប់ គឺជាបទបញ្ញាត្តិមួយ ដែលមានបានកំណត់ជាលាយលក្ខណ៍អក្សរ កំណត់ដោយរដ្ឋ មានភាពទៀងទាត់ និងត្រឹមត្រូវសម្រាប់ឱ្យប្រជាពលរដ្ឋក្នុងសង្គមនីមួយៗ ត្រូវតែគោរពតាម ។ ច្បាប់នៃសង្គមនីមួយៗ អាចមានភាពផ្សេងៗគ្នាទៅតាមការជាក់ស្តែងរបស់សង្គមនោះ ។
បានជាគេបង្កើតច្បាប់ព្រោះ ច្បាប់មានបំណងប្រាថ្នាចង់ឱ្យប្រជាជនទាំងអស់ត្រូវតែអនុវត្តតាមនិង សម្រាប់ដាក់ទណ្ឌកម្មអ្នកដែលប្រព្រឹត្តខុសច្បាប់សង្គម និងច្បាប់រដ្ឋ ។
ច្បាប់និងសិទ្ធមានលក្ខណៈខុសគ្នា ៖
ក. ច្បាប់
- កើតឡើងដោយសារមនុស្សជាអ្នកបង្កើត
- ជាវិធានដោយលាយលក្ខណ៍អក្សរ
- មានលក្ខណៈបង្ខំមនុស្សឱ្យគោរពតាមដាច់ខាត
- ច្បាប់ការពារសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់មនុស្ស ឱ្យដើរស្របគ្នាកុំឱ្យបំពានលើគ្នា
- អ្នកដែលប្រព្រឹត្តល្មើសច្បាប់ត្រូវផ្តន្ទាទោសតាមកម្រិតស្រាលឬធ្ងន់ ។
ខ. សិទ្ធិ
- មានស្រាប់តាំងពីធម្មជាតិមនុស្សគ្រប់រូបសុទ្ធតែមានសិទ្ធិទាំងអស់
- សិទ្ធិមានតម្លៃស្មើៗគ្នាគ្មានរណាមានសិទ្ធិច្រើនជាងនរណាទេហើយក៏គ្មាននរណាមានសិទ្ធិសំបូរហូរហៀចែកឱ្យទៅនរណាដែរ
- សិទ្ធិស្ថិតក្រោមច្បាប់មនុស្សទាំងអស់មិនអាចប្រើសិទ្ធិរបស់ខ្លួនហួសបីក្របខ័ណ្ឌសីលធម៌ និងច្បាប់សង្គមបានឡើយ
- សិទ្ធិរបស់ជនគ្រប់រូបត្រូវតែដើរតាមគន្លងមួយស្របគ្នា ដែលមានច្បាប់ជាអ្នកកំណត់ ។ បើហួសក្របខ័ណ្ឌនៃច្បាប់កំណត់ នឹងត្រូវប៉ះពាល់ដល់សិទ្ធិ ឬផលប្រយោជន៍អ្នកដទៃ ដែលគេហៅថារំលោភសិទ្ធិ ។
ច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានដូចជា ៖
- ច្បាប់សាធារណៈ , ច្បាប់ឯកព័ន្ធភាព , ច្បាប់ឯកជន
- ច្បាប់ការងារ , ច្បាប់សារព័ត៌មាន , ច្បាប់ភូមិបាល
- ច្បាប់អាពាហ៍ពិពាហ៍ , ច្បាប់ព្រហ្មទណ្ឌ , ច្បាប់ការពារព្រៃឈើ
- ច្បាប់ចរាចរណ៍ , ច្បាប់ប្រឆាំងអំពើជួយដូរមនុស្ស ។