Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ស្រឡាញ់ពីដំបូងៗក៏មើលឃើញល្អគ្រប់យ៉ាង នៅជាមួយគ្នាមិនយូរប៉ុន្មានក៏ចាប់ផ្តើមធុញគ្នា បង្កើតជារឿងរ៉ាវឈ្លោះប្រកែកមិនឈប់ឈរ។ ដូចពាកគេថា "ហូបអំពៅត្រូវហូបពីចុងទៅគល់ទើបកាន់តែផ្អែម" ហើយស្នេហា ការសាងជីវិតគូវាក៏មិនខុសអ្វីពីការហូបអំពៅនោះដែរ ត្រូវចេះយោគយល់ អធ្យាស្រ័យ អត់ឱនឱ្យគ្នា កុំឱ្យរឿងតូចប្រែក្លាយទៅជារឿងធំ ដោយសារតែចិត្តចង់ឈ្នះរៀងខ្លួន។

កុំធ្វើឱ្យក្រោយខ្នងនៃភាពផ្អែមល្ហែមរបស់អ្នកត្រូវជំនួសដោយការឈឺចាប់អី។ ទម្រាំតែអាចមកជួបគ្នា រាប់អានគ្នា រហូតដល់បានទាក់ទងគ្នាជាគូជីវិតវាមិនមែនជារឿងងាយឡើយ។ បើសិនជាមានម្ខាងខុស គួរណាស់តែម្ខាងទៀត ជួយណែនាំ កែលម្អ តម្រូវមកវិញ មិនមែនជាការស្តីបន្ទោស ការមើលចំណុចអវិជ្ជមាន លើកពីអតីតដែលមិនល្អ មកនិយាយនៅពេលកំពុងតែមួរម៉ៅទេ។

ចុងបញ្ចប់នៃជម្លោះនៃស្នេហាវាមិនមែនសុទ្ធតែជាការដែលត្រូវបែកបាក់គ្នាឯណា អ្នកសាកសម្រួលអារម្មណ៍ហើយនិយាយរកគ្នាដោយភាសាដែលប្រើដាក់គ្នារាល់ថ្ងៃដូចសព្វមួយដង។ ស្នេហាមិនមែនបង្កើតឡើងដោយងាយឯណា សូម្បីតែព្រានក៏ត្រូវតែចំណាយពេលក្នុងការចែចង់នរណាម្នាក់ដែលចាប់ចិត្តយូរដែរទម្រាំតែគេព្រម។ បើគ្រាន់តែមានបញ្ហាបន្តិចបន្តួច ទម្លាក់កំហុសដាក់អ្នកនេះ ដាក់អ្នកនោះ តើថ្ងៃណាទើបអាចមានសុភមង្គលបាន? ត្រូវដាក់សំណួរសួរខ្លួនឯងបែបនេះ។ ព្រោះវ័យរបស់យើងម្នាក់ៗក៏កាន់តែចាស់ហើយ គួររកនរណាម្នាក់ដែលច្បាស់លាស់ ចេះអត់ឱនឱ្យគ្នា មិនថាមានអ្វីក៏ជួយគ្នាក្នុងការដោះស្រាយ ព្រោះពីនេះទៅយើងគឺជាប្តី-ប្រពន្ធ នឹងគ្នា។

អត្ថបទ: ខ្លឹមសារ-KlemSa 


Reference:

https://web.facebook.com/photo/?fbid=179487987376697&set=a.105573171434846



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login