Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

នៅពេលដែលជីវិតអ្នកធ្លាក់ដល់កម្រិត អ្នកមិនចាំបាច់ព្យាយាមក្នុងការស្វែងរកជំនួយពីអ្នកដទៃទេ ព្រោះមកដល់ចំណុចនេះ គ្មានអ្នកណាម្នាក់គេពេញចិត្តក្នុងការជួយអ្នកទ្បើយ។ អ្វីដែលអ្នកគួរធ្វើនៅពេលនេះគឺ តាំងចិត្តឱ្យនឹងនរ មើលខ្លួនឯងឱ្យច្បាស់ ស្គាល់ពីគោលបំណងដែលយើងចង់ធ្វើ ហើយដែលវាក៏បានបណ្តាឱ្យអ្នកធ្លាក់មកដល់កម្រិតនេះឱ្យកាន់តែច្បាស់ជាងមុន។

ទទួលស្គាល់ណាថាបញ្ហាមួយចំនួនយើងមិនអាចដោះស្រាយ ឬរកវិធីអ្វីដើម្បីយកឈ្នះវាបានទេ ហើយរឹតតែមិនអាចនៅពេលដែលគ្មាននរណាម្នាក់យល់ពីចិត្តអ្នក។
មិនបាច់ចង់បានការជួយពីអ្នកដទៃទេ គេមិនអាចជួយយើងបានរហូតឡើយ ព្រោះមានតែខ្លួនយើងប៉ុណ្ណោះដែលអាចជួយខ្លួនឯងបាន គ្រប់វេលា តែបើមិនបានក៏ទុកវាមួយឡែកសិនទៅ រកចាប់ធ្វើអ្វីមួយផ្សេងដែលអ្នកគិតថាសាកសមនឹងអ្នក ហើយសឹមមកដោះស្រាយបញ្ហាដែលអ្នកទុកចោលនោះនៅពេលក្រោយទៀត។

កុំព្យាយាមធ្វើជាភារ:ដល់អ្នកដទៃ ព្រោះគេក៏ទើសទាល់ចិត្តនៅពេលដែលគេបានលឺ បានដឹងពីបញ្ហាដែលអ្នកកំពុងជួប។

ធំដល់ថ្នាក់នេះទៅហើយ រៀនទុកក្នុងចិត្តខ្លះក៏ល្អ មិនចាំបាច់បញ្ចេញបញ្ហារបស់ខ្លួនឱ្យអ្នកដទៃដឹងពេកទេ ព្រោះឱ្យគេដឹងច្រើនពេកក៏វាមិនល្អ មនុស្សខ្លះក៏ល្អតែនឹងមុខ ប៉ុន្តែក្រោយខ្នងអាចនឹងយករឿងរបស់យើងទៅលក់នៅកណ្តាលហ្វូងមនុស្សក៏ថាបាន។

អត្ថបទ: ខ្លឹមសារ-KlemSa


Reference:

https://web.facebook.com/photo/?fbid=173477901311039&set=a.105573171434846



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login