Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ


ដែលស្នេហាដែលប៉ងថានឹងបានចូលរោងការ ប្រែក្លាយទៅជាស្រមោលដ៏ខ្មៅងងឹតទៅវិញក្នុងពេលមិនប៉ុន្មាននារី។ "បែកគ្នាទៅ ខ្ញុំលែងត្រូវការអ្នកទៀតហើយ ខ្ញុំបានជួបមនុស្សថ្មីដែលមានគ្រប់យ៉ាងឱ្យខ្ញុំហើយ" វាពិបាកស្តាប់ណា៎! មិននឹកស្មានថាមនុស្សដែលខំស្រឡាញ់គ្នាមកជាយូរបែរជាហ៊ានពោលពាក្យបែបនេះចេញមក។
បេះដូងពេលនេះ ហាក់ដូចត្រូវគេហាន់ជាចំណិតតូចៗអ៊ីចឹង។ មិនដឹងថាអារម្មណ៍នេះវាមកពីណាទេ តែបានត្រឹមប្រាប់ខ្លួនឯងថា ខ្ញុំខំធ្វើល្អ ខំស្រឡាញ់ដល់ថ្នាក់នេះហើយ ហេតុអ្វីទៅចោលខ្ញុំទៀត? ឬមកពីខ្ញុំស្រឡាញ់អ្នកពេក?

មួយពេលដ៏ខ្លីខ្ញុំបានបាត់បង់មនុស្សម្នាក់ដែលធ្លាប់ស្រឡាញ់ខ្លាំង។ ប៉ុន្តែមិនជាអ្វីទេយំតែមិនប៉ុន្មានម៉ោងផង វាក៏សមតម្លៃណា ដែលមនុស្សអាក្រក់ដូចជាបានចាកពីជីវិតទៅ។ ស្គាល់មនុស្សកាន់តែច្បាស់ជាងមុន ដឹងពីអត្តចរិតរបស់មនុស្សកាន់តែច្រើន ហើយក៏ប្រយ័ត្នជានិច្ចមិនដូចមុនទេ។

ខ្ញុំមិនទន់ជ្រាយទេ ហើយក៏មិនមានអ្វីនឹងត្រូវមកខូចចិត្តដោយសារមនុស្សដែលគេមិនបានស្រឡាញ់ខ្លួនទៀតដែរ។ ក៏សូមអរគុណយ៉ាងក្រៃលែងរកអ្វីប្រៀបមិនបានដែលឱ្យខ្ញុំស្គាល់រសជាតិនៃការខូចចិត្តជាលើកដំបូងថាវាយ៉ាងម៉េច។
ខ្ញុំអាចនឹងមិនមានអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការដើម្បីបំពេញជីវិតហៃសូ ប៉ុន្តែខ្ញុំមានចិត្តស្មោះដែលនរណាក៏ចង់បានដែលមិនអ្វីអាចមកកាន់ថ្លៃបាន។

អត្ថបទ: ខ្លឹមសារ-KlemSa


Reference:

https://web.facebook.com/photo/?fbid=169292128396283&set=a.105573171434846



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login