ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ប្រឡងឆមាសថ្នាក់ទី១២ លើកទី១
សម័យប្រឡងៈ ២២ មីនា ២០១០
វិញ្ញាសាៈ ប្រវត្តិវិទ្យា (ថ្នាក់វិទ្យាសាស្ត្រ)
រយៈពេលៈ ៩០នាទី
ពិន្ទុៈ ៧៥ពិន្ទុ
I.(៣ពិន្ទុ) ចូរគូសជ្រើសរើសចម្លើយដែលត្រឹមត្រូវ
១.តាមរយៈសន្និសិទក្រុងសឺណែវ ១៩៥៤ បារាំងបានប្រគល់ឯករាជ្យអោយប្រទេស
ក.កម្ពុជា-វៀតណាម
ខ.កម្ពុជា-ឡាវ
គ.វៀតណាម-ឡាវ
ឃ.ថៃ-ឡាវ
២.នៅក្រោយសង្គ្រាមលោកលើកទី ២ សហរដ្ធអាមេរិកបានបង្កើតផែនការមួយដើម្បីជួយស្តារទ្វីបអឺរ៉ុបឡើងវិញគឺ
ក.ផែនការវិលសុន
ខ.ផែនការទូម៉ាន់
គ.ផែនការម៉ាសាល់
ឃ.ផែនការរ៉ូស្វែល
៣.ចូរបំពេញល្បះខាងក្រោមឱ្យបានត្រឹមត្រូវ
ប្រទេសទី ២ ដែលនាំមុខគេក្នុងការជួយបំបាត់ភាពក្រីក្រនៅលើពិភពលោកគឺ ...............។
II.(៤ពិន្ទុ)
១.នៅឆ្នាំ ១៩៥៤ ប្រទេសថៃបានលើទ័ពចូលមកកាន់កាប់ប្រាសាទព្រះវិហារទាំងកំរោល។ តើតុលាការអន្តរជាតិក្រុងឡាអេ បានចេញបញ្ជាឱ្យថៃដកកងទ័ព និងតម្រូវឱ្យចេញពីប្រាសាទព្រះវិហារនៅថ្ងៃ ខែ ឆ្នាំណា?
២.តើប្រាសាទព្រះវិហារ ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃ ខែ ឆ្នាំណា?
III.(៦ពិន្ទុ) តើសហរដ្ធអាមេរិក ប្រឈមមុខនឹងបញ្ហាអ្វីខ្លះ នៅឆ្នាំ១៩៧០ ?
IV.(៦ពិន្ទុ) តើសាធារណរដ្ធប្រជាមានិតចិន បានស្តារសេដ្ធកិច្ចជាថ្មីឡើងវិញដោយពឹងផ្នែកលើវិស័យអ្វីខ្លះនៅក្រោយសង្គ្រាមលោកលើកទី២?
V.(៨ពិន្ទុ) ហេតុអ្វីបានជាចលនាតស៊ូទាមទារឯករាជ្យពីនឹមអាណានិគមនិយមអឺរ៉ុប របស់ប្រជាជននៅទ្វីបអាស៊ី និងទ្វីបអាព្រិចទទួលបានជោគជ័យនៅក្រោយសង្គ្រាមលោកលើកទី២?
VI.(៨ពិន្ទុ)
១.តើអង្គការសហប្រជាជាតិមានស្ថាប័នសំខាន់ៗចំនួនប៉ុន្មាន? ចូរបញ្ជាក់ឈ្មោះស្ថាប័នទាំងនោះ។
២.ចូររាប់ឈ្មោះអង្គការអន្តរជាតិ ដែលចំណុះឱ្យក្រុមប្រឹក្សាសេដ្ធកិច្ច និងសង្គមឱ្យបានចំនួនពីរ និងបញ្ជាក់ពីតួរនាទីរបស់វា។
ចម្លើយ
I.(៣ពិន្ទុ) ចូរគូសជ្រើសរើសចម្លើយដែលត្រឹមត្រូវ
១.តាមរយៈសន្និសិទក្រុងសឺណែវ ១៩៥៤ បារាំងបានប្រគល់ឯករាជ្យអោយប្រទេស
ក.កម្ពុជា-វៀតណាម
ខ.កម្ពុជា-ឡាវ
គ.វៀតណាម-ឡាវ
ឃ.ថៃ-ឡាវ
២.នៅក្រោយសង្គ្រាមលោកលើកទី ២ សហរដ្ធអាមេរិកបានបង្កើតផែនការមួយដើម្បីជួយស្តារទ្វីបអឺរ៉ុបឡើងវិញគឺ
ក.ផែនការវិលសុន
ខ.ផែនការទូម៉ាន់
គ.ផែនការម៉ាសាល់
ឃ.ផែនការរ៉ូស្វែល
៣.ចូរបំពេញល្បះខាងក្រោមឱ្យបានត្រឹមត្រូវ
ប្រទេសទី ២ ដែលនាំមុខគេក្នុងការជួយបំបាត់ភាពក្រីក្រនៅលើពិភពលោកគឺ ..........ជប៉ុន.........។
II.(៤ពិន្ទុ)
១.នៅឆ្នាំ ១៩៥៤ ប្រទេសថៃបានលើទ័ពចូលមកកាន់កាប់ប្រាសាទព្រះវិហារទាំងកំរោល។ តុលាការអន្តរជាតិក្រុងឡាអេ បានចេញបញ្ជាឱ្យថៃដកកងទ័ព និងតម្រូវឱ្យចេញពីប្រាសាទព្រះវិហារនៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ១៩៦២។
២.ប្រាសាទព្រះវិហារ ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០០៨។
III.(៦ពិន្ទុ) នៅឆ្នាំ ១៩៧០ សហរដ្ធអាមេរិក ប្រឈមមុខនឹងបញ្ហា៖
IV.(៦ពិន្ទុ) នៅក្រោយសង្គ្រាមលោកលើកទី ២ សាធារណរដ្ធប្រជាមានិតចិន បានស្តារសេដ្ធកិច្ចជាថ្មីឡើងវិញ ដោយពឹងផ្នែកលើវិស័យ ឧស្សាហកម្ម កសិកម្ម និងពាណិជ្ជកម្ម។
V.(៨ពិន្ទុ) ចលនាតស៊ូទាមទារឯករាជ្យពីនឹមអាណានិគមនិយមអឺរ៉ុប របស់ប្រជាជននៅទ្វីបអាស៊ី និងទ្វីបអាព្រិចទទួលបានជោគជ័យនៅក្រោយសង្គ្រាមលោកលើកទី២ ដោយសារ៖
VI.(៨ពិន្ទុ)
១.អង្គការសហប្រជាជាតិមានស្ថាប័នសំខាន់ៗចំនួន ៦គឺ៖
២.រាប់ឈ្មោះអង្គការអន្តរជាតិ ដែលចំណុះឱ្យក្រុមប្រឹក្សាសេដ្ធកិច្ច និងសង្គមឱ្យបានចំនួនពីរ និងបញ្ជាក់ពីតួរនាទីរបស់វា