Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ប្រឡងឆមាសថ្នាក់ទី១២ លើកទី១
សម័យប្រឡងៈ ២៣ មីនា ២០០៩
វិញ្ញាសាៈ ប្រវត្តិវិទ្យា (ថ្នាក់វិទ្យាសាស្ត្រ)
រយៈពេលៈ ៤៥នាទី
ពិន្ទុៈ ៣៧ពិន្ទុ

I.(៣ពិន្ទុ) ចូរជ្រើសរើសចម្លើយដែលត្រឹមត្រូវ

១.សង្គ្រាមរវាងប្រទេសកូរ៉េទាំងពីរ (១៩៥០ - ១៩៥៣) បានបញ្ជាក់តាមរយៈកិច្ចព្រមព្រៀងសន្តិភាពនៅ

    ក.សាន់ប្រាន់ស៊ីស្កូ

    ខ.ប៉ាន់ម៉ឺនជុម

    គ.សឺណែវ

    ឃ.ញូវយ៉ក

២.មេដឹកនាំចលនាទាមទារឯករាជ្យអេស៊ីបគឺ

    ក.លោក ផារ៉ុក

    ខ.លោក សាដាត

    គ.លោក ណាស៊ែរ

    ឃ.លោក អាមីន

៣.ចូរបំពេញល្បះខាងក្រោមឱ្យបានត្រឹមត្រូវ

ទីស្នាក់ការ អង្គរការយូនីស្កូ តាំងនៅក្នុងប្រទេស..........................................។

II.(៨ពិន្ទុ)

១.តើនៅក្រោយសង្គ្រាមលោកលើកទី២ ប្រទេសកូរ៉េជួបនឹងស្ថានភាពដូចម្តេច?

III.(៨ពិន្ទុ)

១.តើប្រទេសចិនប្រកាន់របបកំមុយនីសនៅឆ្នាំណា?

២.តើសហរដ្ធអាមេរិកអនុវត្តនយោបាយយ៉ាងដូចម្តេចខ្លះមកលើប្រទេសជប៉ុន បន្ទាប់ពីប្រទេសចិនប្រកាន់យករបបកំមុយនីស?

IV.(៨ពិន្ទុ)

១.តើស្ថាប័នអង្គការសហប្រជាជាតិ ដែលមានតួនាទីពង្រឹងសន្តិភាពពិភពលោកមានឈ្មោះអ្វី?

២.បើគូវិវាទដែលជាសមាជិកនៃអង្គការសហប្រជាជាតិណាមួយ មិនអនុវត្តមិនតាមសេចក្តីសម្រេចរបស់ស្ថាប័នខាងលើ តើស្ថាប័ននោះចាត់វិធានការយ៉ាងដូចម្តេច?

V.(១០ពិន្ទុ) តើប្រទេសនាំមុខគេ នៅក្នុងប្លុកមូលធននិយមមានប៉ុន្មាន? ប្រទេសណាខ្លះ? មានចំណងអ្វីខ្លះដែលចងភ្ជាប់ប្រទេស ទាំងនោះឱ្យនៅក្នុងប្លុកតែមួយ? នៅទីបំផុតតើប្រទេសណាមួយ ដែលដើរតួនាទីសំខាន់ជាងគេនៅក្នុងឆាកនយោបាយពិភពលោក?

 

ចម្លើយ

I.(៣ពិន្ទុ) ចូរជ្រើសរើសចម្លើយដែលត្រឹមត្រូវ

១.សង្គ្រាមរវាងប្រទេសកូរ៉េទាំងពីរ (១៩៥០ - ១៩៥៣) បានបញ្ជាក់តាមរយៈកិច្ចព្រមព្រៀងសន្តិភាពនៅ

    ក.សាន់ប្រាន់ស៊ីស្កូ

    ខ.ប៉ាន់ម៉ឺនជុម

    គ.សឺណែវ

    ឃ.ញូវយ៉ក

២.មេដឹកនាំចលនាទាមទារឯករាជ្យអេស៊ីបគឺ

    ក.លោក ផារ៉ុក

    ខ.លោក សាដាត

    គ.លោក ណាស៊ែរ

    ឃ.លោក អាមីន

៣.ចូរបំពេញល្បះខាងក្រោមឱ្យបានត្រឹមត្រូវ

ទីស្នាក់ការ អង្គរការយូនីស្កូ តាំងនៅក្នុងប្រទេស...........បារាំង.........។

 

II.(៨ពិន្ទុ)

១.នៅក្រោយសង្គ្រាមលោកលើកទី២ ប្រទេសកូរ៉េជួបនឹងស្ថានភាពដូចជា

  • សហរដ្ធអាមេរិក និងសហភាពសូវៀតចូលកាន់កាប់កូរ៉េនៅឆ្នាំ ១៩៤៥។
  • ការប្រជែងឥទ្ធិពលរវាងមហាអំណាចមនោគមវិជ្ជាកំមុយនីស និងមកនោគមវិជ្ជាសេរី ធ្វើឱ្យផ្ទុះសង្គ្រាមយ៉ាងខ្លាំងក្លាក្នុងប្រទេសកូរ៉េ (កូរ៉េខាងជើង និងកូរ៉េខាងត្បូង) ពីឆ្នាំ ១៩៥០ - ១៩៥៣។ បណ្តាលអោយស្លាប់ និងរបួស (សហរដ្ធអាមេរិក ៣សែននាក់ ចិន ៩សែននាក់) ទោះជាមានអន្តរាគមន៍របស់អង្គការសហប្រជាជាតិក៏ដោយ។
  • ១៩៥៣ តាមរយៈសន្ធិសញ្ញាប៉ាន់មុនជុម បានសម្រេចចិត្តបញ្ជាក់សង្គ្រាមនេះ ហើយបែងចែកប្រទេសកូរ៉េជាពីរ គឺកូរ៉េខាងជើង(កំមុយនីស) និងកូរ៉េខាងត្បូង (សេរី)។

 

III.(៨ពិន្ទុ)

១.ប្រទេសចិនប្រកាន់របបកំមុយនីសនៅឆ្នាំ ១៩៤៩។

២.បន្ទាប់ពីប្រទេសចិនប្រកាន់យករបបកំមុយនីស សហរដ្ធអាមេរិក អនុវត្តនយោបាយលើប្រទេសជប៉ុនដូចជា៖

  • ប្រគល់ឯករាជ្យពេលលេញឱ្យជប៉ុន តាមរយៈសន្ធិសញ្ញាសាន់ប្រាន់ស៊ីស្កូ ថ្ងៃទី ៨ សីហា ១៩៥១។
  • អាមេរិក អាចបន្តកាន់កាប់ជប៉ុនបានយូរអង្វែង រួមទាំងការដាក់មូលដ្ធានយោធានៅទីនោះ តាមរយៈសន្ធិសញ្ញា សន្តិសុខជប៉ុន - អាមេរិក។
  • ជួយអភិវឌ្ឃន៍សេដ្ធកិច្ចជប៉ុនអោយរីកចំរើន

 

IV.(៨ពិន្ទុ)

១.ស្ថាប័នដែលមានតួនាទីពង្រឹងសន្តិភាព គឺ ក្រុមប្រឹក្សាសន្តិសុខ។

២.បើគូវិវាទមិនគោរពតាមសេចក្តីសម្រេច គេចាត់វិធានការដូចតទៅ៖

ក.ទណ្ឌកម្មមិនប្រើកម្លាំង

  • ធ្វើការពិភាក្សាតាមផ្លូវទូត
  • ដាក់ទណ្ឌកម្មសេដ្ធកិច្ច បិទទំនាក់ទំនងសេដ្ធកិច្ចអន្តរជាតិ បិទផ្លូវគោក ផ្លូវអាកាស នាំឱ្យប្រទេសនោះមានវិបត្តិសេដ្ធកិច្ច និងសង្គម។

ខ.ទណ្ធកម្មប្រើកម្លាំង

  • បញ្ជូទ័ពមួកខៀវទៅហ៊ុមព័ទ្ធ ឬវាយប្រហារតាមផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស បង្ខំឱ្យប្រទេសនោះទទួលយកតាមលក្ខខណ្ឌ។

 

V.(១០ពិន្ទុ) ប្រទេសនាំមុខគេ នៅក្នុងប្លុកមូលធនមាន៣គឺ សហរដ្ធអាមេរិក អង់គ្លេស បារាំង។

ចំណងដែលចងភ្ជាប់គ្នាឱ្យនៅក្នុងប្លុកតែមួយ គឺ

  • ផែនការម៉ាសាល់
  • សន្តិសញ្ញាអាត្លង់ទិចខាងជើង (NATO)
  • សេអាតូ (SEATO)

ប្រទេសនាំមុខគេគឺ សហរដ្ធអាមេរិក។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login