រដ្ឋាភិបាលមានភារកិច្ចដូចជា៖
- លើកម្ពស់សុខមាលភាពប្រជាជនគ្រប់ស្រទាប់វណ្ណៈ
- ថែរក្សាទំនៀមទម្លាប់ប្រពៃណី វប្បធម៌ និងអត្តសញ្ញាណជាតិ
- ការពារផលប្រយោជន៍ប្រជាជន
- បំបាត់ឱ្យអស់រាល់ការកេញប្រវ័ញ្ចទ្រព្យសម្បត្តិសាធារណៈ ឬឯកជន។
- ទប់ស្កាត់ការបែងចែកវណ្ណៈនិងការរើសអើងនៅក្នុងសង្គម
- ការពាររដ្ឋធម្មនុញ្ញ និងអនុវត្តច្បាប់ផ្សេងៗ។
- កំណត់ និង អនុវត្តកម្មវិធីនយោបាយរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ
- ចរចារធ្វើទំនាក់ទំនងពាណិជ្ជកម្ម និងសហប្រតិបត្តិការផ្សេងៗជាមួយបរទេស
- ការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ទំនៀមទម្លាប់ ប្រពៃណីល្អរបស់ជាតិ
- ការពារកិត្យានុកូលជាតិ ធានាសណ្តាប់ធ្នាប់សាធារណៈ។