ត្រូវមានលក្ខណៈសម្បត្តិដូចតទៅ
ក.លក្ខខណ្ឌទូទៅ
- មានលិខិតបញ្ជាក់ មានគំនិតមាយាទនិងសីលធម៌ល្អដែលចេញដោយមេឃុំ ឬចៅសង្កាត់ដែលខ្លួនកំពុងរស់នៅ។
- មានលិខិតថ្កោលទោសដែលបញ្ជាក់ថាពុំដែលមានទោសពីបទព្រហ្មទណ្ឌណាមួយ
- មានលិខិតបញ្ជាក់ថាជននោះមានលំនៅក្នុងប្រទេសកម្ពុជា ហើយស្នាក់នៅជាប់ចំនួនប្រាំពីរឆ្នាំដោយគិតពីថ្ងៃដែលបានទទួលប័ណ្ណស្នាក់នៅដែលចេញឱ្យក្នុងក្របខណ្ឌនៃច្បាប់ជនអន្តោប្រវេសន៍
- មានទីលំនៅក្នុងប្រទេសកម្ពុជានៅពេលដាក់ពាក្យសុំសញ្ជាតូបនីយកម្ម
- ចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរ និងយល់ប្រវត្តិសាស្ត្រខ្មែរខ្លះៗហើយបង្ហាញភស្តុតាងច្បាស់ថាខ្លួនអាចរស់នៅក្នុងសង្គមខ្មែរបានដោយសុខដុម ព្រមទាំងទទួលបាននូវទំនៀមទម្លាប់ និងប្រពៃណីល្អរបស់ខ្មែរ។
- មានបញ្ញា និងកាយសម្បទាដែលមិននាំឱ្យគ្រោះថ្នាក់ ឬនាំឱ្យមានបន្ទុកដល់ប្រទេសជាតិ។
ខ.លក្ខខណ្ឌគុណសម្បត្តិ
ជនបរទេសដែលបានធ្វើអំណោយជាប្រាក់ដល់ថរិការដោយចាប់ពីមួយពាន់លានរៀល (១,០០០,០០០.០០០រៀល) ឡើងទៅ ឬបានបង្ហាញនូវភស្តុតាងថាខ្លួនបានផ្តល់គុណសម្បត្តិពិសេស ឬថ្វីដៃពិសេសអ្វីមួយជាប្រយោជន៍ដល់ការស្តារ និងកសាងសេដ្ឋកិច្ចជាតិនៃប្រទេសកម្ពុជា។
គ.លក្ខខណ្ឌសហព័ទ្ធ
ជនបរទេសថដែលមានសហព័ទ្ធ ឬកូនដែលមានអាយុតិចជាង១៨ឆ្នាំដែលមានបំណងសុំសញ្ជាតិជាចង្កោមគ្រួសារ។