លក្ខខណ្ឌដែលច្បាប់សញ្ជាតិបានកំណត់ថាពលរដ្ឋមានសញ្ជាតិជាខ្មែរពីកំណើតគឹ
ក.ត្រូវបានសញ្ជាតិខ្មែរដោយកើតនៅក្នុងព្រះរាជាណាចក្រកម្ពុជា
- កូនដែលកើតពីឪពុកម្តាយជាជនបរទេសដែលកើតនិងរស់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា
- កូនដែលកើតពីឪពុកម្តាយដែលមិនស្គាល់ និងកូនដែលទើបនឹងកើតដែលគេរើសបានក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវចាត់ទុកថាកើតក្នុងព្រះរាជាណាចក្រកម្ពុជាដែរ។
ខ.ត្រូវបានសញ្ជាតិខ្មែរទោះកើតនៅទីណាក៏ដោយ
- កូនមានខាន់ស្លាដែលកើតពីឪពុកឬម្តាយមានសញ្ជាតិខ្មែរ
- កូនឥតខាន់ស្លាដែលកើតពីឪពុកឬម្តាយមានសញ្ជាតិខ្មែរទទួលស្គាល់
- កូនដែលឪពុកម្តាយមិនទទួលស្គាល់បើតុលាការចេញសាលក្រមថាកូននោះពិតជាកើតពីឪពុក ឬម្តាយមានសញ្ជាតិខ្មែរ។