Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ត្រៀមប្រឡងឆមាសទី១ ទី២ និងថ្នាក់ជាតិ

 

I.ចូរបំពេញល្បៈខាងក្រោមឱ្យបានត្រឹមត្រូវៈ

១.ចំណេះដឹងដែលបានមកពីការសិក្សាគ្រប់មុខវិជ្ជាហៅថា ...ពុទ្ធិ...។

២.ន័យនៃពាក្យអ្វីមួយតែអរូបីហៅថា ...បញ្ញតិ្ត...។

៣.សត្តិសម្រាប់រំលឹក ឬ ស្គាល់អតីតកាល ហៅថា ...លំនឹក...។

៤.ការយល់សប្តិមានពីរប្រភេទគឺ ការ...យល់សប្តិប្រត្យក្ស...និងការ...យល់សប្តិមនោគតិ...។

II.ការដែលគេចាត់យកវិជ្ជាជីវៈខុសៗគ្នា តើបណ្តាលមកពីកត្តាអ្វីខ្លះ?

ការដែលគេចាប់យកវិជ្ជាជីវៈខុសៗគ្នាគឺបណ្តាលមកពីកត្តាៈ

  • កត្តាវេទនា (ឧបនិស្ស័យ) ដែលទាក់ទងទៅនឹងចំណង់នៃផ្លូវអារម្មណ៍ ឫជានិស្ស័យពីកំណើតដែលធ្វើឱ្យគេមានចិត្តស្រលាញ់ឯកទេសអ្វីមួយហើយចង់ធ្វើឱ្យបានសម្រេច។
  • កត្តាផលប្រយោជន៍ ដោយគេសង្គេតឃើញការទទួលផលប្រយោជន៍ជាច្រើនពីឯកទេសណាសម្រាប់ផ្គត់ផ្គង់ខ្លួន និងក្រុមគ្រួសារឱ្យានការអភិវឌ្ឃន៍រីកចម្រើន។

III.ដូចម្តេចដែលហៅថា យល់សប្តិ? យល់សប្តិមានប៉ុន្មានប្រភេទ? អ្វីខ្លះ?

យល់សប្តិ គឺជាសំណង់រូបភាពប្រកបដោយលក្ខណៈវត្ថុវិស័យភាពកើតឡើងនៅពេលដែលសរីរាង្គឥន្ទ្រីយ៍លង់ក្នុងដំណេក។

យល់សប្តិ មាន២ប្រភេទៈ

  • យល់សប្តិប្រត្យក្សៈ កើតឡើងពីឥន្ទ្រីយារម្មណ៍បច្ចុប្បន្ន។
  • យល់សប្តិមនោគតិៈ កើតមានពីអនុស្សាវរីយ៍។

IV.តើអនុមានរួម និងអនុមានញែកមានទំនាក់ទំនងគ្នាដូចម្តេចខ្លះ?

ទំនាក់ទំនងរវាងអនុមានរួម និង អនុមានញែក គឺជាចលនាពីរនៃគំនិតដែលមានដំណើរផ្ទុយគ្នា តែមានទំនាក់ទំនងគ្នាទៅវិញទៅមក និងបំពេញបង្គ្រប់គ្នា។ អនុមានរួមជាអ្នកផ្តល់ឫសគល់ឱ្យអនុមានញែក និងស្វែងរកច្បាប់ទូទៅ ឯអនុមានញែកមានលក្ខណៈត្រឹមត្រូវល្អិតល្អន់ ជាអ្នកដឹកនាំអនុមានរួមគឺយកច្បាប់ទូទៅនោះទៅអនុវត្តន៍។

V.តើសំយោគក្នុងគំនិតចែកជាប៉ុន្មានប្រភេទ? អ្វីខ្លះ? ចូរពន្យល់។

សំយោគក្នុងគំនិតចែកជា៣ប្រភេទគឺ៖

  • សំយោគបញ្ញតិ្តៈ ការផ្តុំគំនិតធំៗ ពិបាកវាយតម្លៃ
  • សំយោគគណិតវិទ្យាៈ ផ្តើមពីភាពងាយទៅភាពលំបាក
  • សំយោគបដិសំយោគៈ កើតពីបដិមតិ គឺមតិផ្ទុយ និងមតិស្របដើម្បីរកដំណោះស្រាយរួម។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login